ទីបំផុតនៅរសៀលថ្ងៃទី 18 ខែ ធ្នូ ឆ្នាំ 2021នេះ លោក ទៀង សុថា ប្រធានសាលាដំបូងខេត្ត មណ្ឌលគីរី បានសារភាពកំហុស និង បានសុំទោស ឯកឧត្ដម ហូ សិទ្ធី នាយកខុទ្ទកាល័យ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដោយមានខ្លឹមសារដេីមទាំងស្រុងដូចខាងក្រោម !
ខ្ញុំបាទពិតជាខុសហើយ ដែលជ្រុលនិយាយបែបនេះ។
ខ្ញុំសូមសោកស្តាយជាខ្លាំងពន់ពេកដែលច្រឡំមាត់និយាយបែបនេះដោយពុំគិតពិចារណាអោយបានច្បាស់លាស់នាំអោយប៉ះពាល់កិត្តិយសឯកឧត្តម ហូ សិទ្ធី។
ខ្ញុំបាទសូមគោរពឯកឧត្តម មេត្តាអភ័យទោសដល់ខ្ញុំផង។
សូមអរគុណឯកឧត្តមច្រើន។
សូមបញ្ជាក់ថា លោក ទៀង សុថា ប្រធានសាលាដំបូងខេត្តមណ្ឌលគីរី បានយកឈ្មោះ ឯកឧត្ដម នាយកខុទ្ទកាល័យសម្ដេចតេជោនាយករដ្ឋមន្ត្រី ទៅប្រេីក្នុងការចរចារបែងចែកដីទំនាស់មួយកន្លែងនៅខេត្តមណ្ឌលគីរី ដែលធាតុពិត ឯកឧត្ដម នាយកខុទ្ទកាល័យ មិនដែលមានទំនាក់ទំនង ឬ ស្គាល់ លោក ទៀង សុថា ឬ ភាគីណាមួយក្នុងទំនាស់ដីធ្លីនោះទាល់តែសោះ ។ប្រភពpvnn