បន្លំខ្លួនជាសមត្ថកិច្ចចុះអនុវត្តសាលដីកាតុលាការ រួចចូលប្លន់ឧកញ៉ា អ៊ាន សៀវម៉ី អស់ជិត 10 លានដុល្លារ។
តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះនិងក្រុមគ្រួសាររស់នៅក្នុងផ្ទះមានគ្នាចំនួន 10 នាក់ ក្នុងនោះមានប្រុស4នាក់ ស្រី 3 នាក់ និងក្មេង 3 នាក់ចំណែកក្មេងប្រុសម្នាក់និងក្មេងស្រី 2 នាក់
កំពុងរៀបចំចេញដំណើរទៅផ្ទះរបស់ខ្លួននៅខេត្តកំពង់ស្ពឺ ប៉ុន្តែពេលកំពុងរៀបចេញពីផ្ទះក៏ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា4នាក់ អង្គុយក្នុងឡានម៉ាក ជីអេស
ចំនួន1នាក់ និង 3 នាក់ទៀតចូលទៅខាងក្នុងផ្ទះ និងចាប់ឃាត់ជនរងគ្រោះមិនអោយចេញដំណើរទៅផ្ទះ ហើយប្រាប់ជនរងគ្រោះថាពួកគេមកពីក្រសួង ដើម្បីអនុវត្តដីការបស់តុលាការ។
យ៉ាងណាមិញចោរប្លន់ទាំងនោះមានកាំភ្លើងចំនួន 4 ដើម 1ដើម ជាកាំភ្លើង អឹមសី និង3ដើមទៀត ជាកាំភ្លើងខ្លី ហេីយបានបញ្ចូលគ្រាប់រួចរាល់ និងបានដកភ្ជង់ជនរងគ្រោះដាក់ខ្នោះដៃ និងឆក់ជនរងគ្រោះ អោយឱ្យជនរងគ្រោះឈ្មោះអ៊ាន សៀវម៉ី នាំឡើងទៅជាន់ទី 1 បន្ទប់ដាក់គ្រឿងអលង្ការដើម្បីឲ្យបើកទូដែកយកគ្រឿងអលង្ការទាំងអស់ដាក់ចូលក្នុងសាក់កាដូពណ៌ខ្មៅដែលជនសង្ស័យយកមកជាមួយ។
បន្ទាប់ពីធ្វើសកម្មភាពប្លន់រួចក្រុមសង្ស័យទាំងអស់បានស្រែកហៅគ្នាដោយប្រើពាក្យសម្ងាត់របស់បក្សពួកខ្លួនថា A1 A2 ម៉ូ ម៉ូ និងបានយកក្បាលកាមេរ៉ាវីដេអូ ក្នុងផ្ទះឡើងរថយន្តដែលមានបក្សពួកម្នាក់កំពុងរង់ចាំក្នុងឡាន ហើយបន្តគេចខ្លួនបាត់ស្រមោលតែម្ដង ដោយបន្សល់ទុកនូវវត្ថុតាងរួមមានខ្នោះដៃចំនួន 4 និងដីកាចំនួន 1 សន្លឹក នៅក្នុងផ្ទះឧកញ៉ា អ៊ាន សៀវម៉ី នៅពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត។