ព័ត៌មានជាតិ

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅរសៀល​ថ្ងៃ​ចន្ទ ថ្ងៃ​ទី​15 ខែវិច្ឆិកា ឆ្នាំ2021នេះ បាន​បើកកិច្ច​ប្រជុំ​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ តាម​រយៈការ​បញ្ជូន​រូបភាព និងសម្លេង ( Video Zoom Meeting )។ 

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅរសៀល​ថ្ងៃ​ចន្ទ ថ្ងៃ​ទី​15 ខែវិច្ឆិកា ឆ្នាំ2021នេះ បាន​បើកកិច្ច​ប្រជុំ​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ តាម​រយៈការ​បញ្ជូន​រូបភាព និងសម្លេង ( Video Zoom Meeting )។ ហើយកិច្ចប្រជុំនេះស្ដីពី​ផែនការ​ការពារ​រក្សា​សន្តិសុខ សុវត្ថិភាព សណ្ដាប់​ធ្នាប់ និងរបៀប​រៀបរយ​សាធារណៈ សម្រាប់​ថ្ងៃ​ឈប់​សម្រាកក្នុង​ព្រះរាជពិធី​បុណ្យអ៊ុំទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះខែ អក​អំបុក​ ឆឆ្នាំ2021នេះ និង​ការងារ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​19 និង​ត្រូវ​មាន​ក្រុម​គ្រូពេទ្យ​ប្រចាំការជាប់​ជា​ប្រចាំ ក្នុង​ពេល​ឈប់​សម្រាក ត្រូវ​តាម​ដាន​ជាប់​ជានិច្ច ចំពោះអ្នក​សម្រាក​ព្យាបាល​តាម​ផ្ទះ តាមមណ្ឌល ក្នុង​រាជធានី​ភ្នំពេញ។

ព័ត៌មានជាតិ

នៅថ្ងៃទី 15 ខែវិច្ឆិកា ឆ្នាំ 2021 នេះ ឯកឧត្តម ណុប តារាអភិបាលរងខេត្តកណ្ដាល បានបើកកិច្ចប្រជុំពិនិត្យពិភាក្សា សម្របសម្រួលលើសំណើរសុំ សម្រេចការស្នើសុំសេវា ពិនិត្យរៀបចំ និងដំណើរការឯកសារផ្ដល់អាជ្ញាប័ណ្ឌ សិប្បកម្មធនធានរ៉ែ សម្រាប់អាជីវកម្ម ជីកយកអាចម៍ដី ដីក្រហម ខ្សាច់ឫគ្រួស។ 

នៅថ្ងៃទី 15 ខែវិច្ឆិកា ឆ្នាំ 2021 នេះ ឯកឧត្តម ណុប តារាអភិបាលរងខេត្តកណ្ដាល បានបើកកិច្ចប្រជុំពិនិត្យពិភាក្សា សម្របសម្រួលលើសំណើរសុំ សម្រេចការស្នើសុំសេវា ពិនិត្យរៀបចំ និងដំណើរការឯកសារផ្ដល់អាជ្ញាប័ណ្ឌ សិប្បកម្មធនធានរ៉ែ សម្រាប់អាជីវកម្ម ជីកយកអាចម៍ដី ដីក្រហម ខ្សាច់ឫគ្រួស។ ឯកឧត្តម ណុប ដារ៉ា បានអោយក្រុមការងារជំនាញពិនិត្យមើលគ្រប់អាជ្ញាប័ណ្ណ អាជីវកម្មទាំងអស់ ដោយសារម្ចាស់អាជីវកម្មខ្លះ បានផុតអាជ្ញាប័ណ្ណធ្វើអាជីវកម្ម និងការជីកហួសទំហំ ដែលបានសុំអាជ្ញាប័ណ្ណអាជីវកម្ម ហើយនៅតែបន្តការជីកអាចម៍ដីបន្តទៀត ស្ថិតក្នុងភូមិរកា ឃុំក្រាំងលាវ ស្រុកស្អាង និងភូមិត្រពាំងបាគូ ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល ដែលជាបញ្ហាធើ្វអោយប៉ះពាល់ដល់ប្រជាពលរដ្ឋនៅជិតតំបន់ដែលធើ្វអាជីវកម្មនោះ ។ ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្ត បន្តថា ចំពោះទំហំដែលរដ្ឋបាលខេត្តបានផ្ដល់អាជ្ញាប័ណ្ណអាជីវកម្ម គឺមានទំហំ ក្រោម1ហិចតា នឹងទំហំលើសពី1ហិចតា គឺក្រសួងជាអ្នកចេញអាជ្ញាប័ណ្ណអាជីវកម្ម ជូនម្ចាស់អាជីវកម្មនោះ ហើយម្ចាស់អាជ្ញាប័ណ្ណអាជីវកម្មទាំងនោះ ត្រូវតែបង់សួយសាអាករណ៍ជូនដល់រាជរដ្ឋាភិបាល តាមទំហំ និងអាជ្ញាប័ណ្ណអាជីវកម្មនោះ ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមអភិបាលរងខេត្ត […]

ព័ត៌មានជាតិ

សម្រាប់ថ្ងៃទី 15 ខែវិច្ឆិកា ឆ្នាំ 2021 នេះ មានករណីឆ្លងវីរុស covid-19 ថ្មី ចំនួន 52 នាក់ នឹងករណីជាសះស្បើយចំនួន 55 នាក់ ហើយនឹងករណីស្លាប់ថ្មី ចំនួន 5 នាក់ផងដែរ។

សម្រាប់ថ្ងៃទី 15 ខែវិច្ឆិកា ឆ្នាំ 2021 នេះ មានករណីឆ្លងវីរុស covid-19 ថ្មី ចំនួន 52 នាក់ នឹងករណីជាសះស្បើយចំនួន 55 នាក់ ហើយនឹងករណីស្លាប់ថ្មី ចំនួន 5 នាក់ផងដែរ។

ព័ត៌មានជាតិ

នៅវេលាព្រឹកថ្ងៃទី 15 ខែវិច្ឆិកា ឆ្នាំ 2021នេះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានស្តេចយាងនិវត្តមកដល់ព្រះរាជាណាចក្រកម្ពុជាវិញហើយ។

នៅវេលាព្រឹកថ្ងៃទី 15 ខែវិច្ឆិកា ឆ្នាំ 2021នេះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានស្តេចយាងនិវត្តមកដល់ព្រះរាជាណាចក្រកម្ពុជាវិញហើយ។ បន្ទាប់ពីព្រះអង្គបានបញ្ចប់ព្រះរាជបេសកកម្មប្រកបដោយជោគជ័យពីការចូលរួមមហាសន្និបាតលើកទី៤41 របស់អង្គការយូណេស្កូ ក្នុងឱកាសខួបលើកទី75 នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង។ សូមបញ្ជាក់ថា ក្នុងមហាសន្និបាតនោះព្រះករុណាព្រះមហាក្សត្រព្រះអង្គបានដាក់ឯកសារចំនួន 2 ស្នើសុំអង្គការយូណេស្កូ មាន ( គុណល្បុក្កតោ ក្បាច់គុណបុរាណខ្មែរ ) និង ( រមណីយដ្ឋានបុរាណវិទ្យាកោះកេរ្តិ៍ ) របស់កម្ពុជា សុំបញ្ចូលទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៏ពិភពលោក។

ព័ត៌មានជាតិ

អបអរសាទរ នេះជាពិធីបំពាក់ មេដៃមាស ជូនកីឡាការិនីប៉េតង់កម្ពុជា លោកស្រី អ៊ុក ស្រីមុំ។

អបអរសាទរ នេះជាពិធីបំពាក់ មេដៃមាស ជូនកីឡាការិនីប៉េតង់កម្ពុជា លោកស្រី អ៊ុក ស្រីមុំ។ លោកស្រី អ៊ុក ស្រីមុំ ម្ចាស់ជើងឯក មេដៃមាស កីឡាប៉េតង់ពិភពលោកជំនាន់ទី18 ផ្នែកនារីលើវិញ្ញាសាវាយយកពិន្ទុ នៅទីក្រុង Santa Susanna ប្រទេសអេស្ប៉ាញ( ការប្រកួតចាប់ពីថ្ងៃទី12 ដល់ថ្ងៃទី 14 ខែវិច្ឆិកា ឆ្នាំ2021នេះ )។ គួរបញ្ជាក់ផងដែរថា នេះជាឆ្នាំទី5 នៃការទទួល មេដៃមាសលើវិញ្ញាសា វាយយកពិន្ទុសម្រាប់កម្ពុជាយើងដែលមិនទាន់មានប្រទេសណាក្រៅពីកម្ពុជា នៅលើពិភពលោកធ្វើបាននៅឡើយ ។

ព័ត៌មានជាតិ

គិតត្រឹមថ្ងៃទី14 ខែវិច្ឆិកា ឆ្នាំ2021នេះ កំណើនអត្រានៃការចាក់វ៉ាក់សាំងកូវីដ19 នៅកម្ពុជា។

គិតត្រឹមថ្ងៃទី14 ខែវិច្ឆិកា ឆ្នាំ2021នេះ កំណើនអត្រានៃការចាក់វ៉ាក់សាំងកូវីដ19 នៅកម្ពុជា។ -លើប្រជាជនអាយុពី 18ឆ្នាំឡើង មាន 100,57% ធៀបជាមួយចំនួនប្រជាជនគោលដៅ 10លាននាក់។ -លើកុមារ-យុវវ័យអាយុពី 12ឆ្នាំ ទៅក្រោម 18ឆ្នាំ មាន 98,47% ធៀបជាមួយចំនួនប្រជាជនគោលដៅ1,827,348។ -លើកុមារអាយុពី 6ឆ្នាំ ដល់ក្រោម 12ឆ្នាំ មាន 103,70% ធៀបជាមួយនឹងប្រជាជនគោលដៅ 1,897,382នាក់។ -លើកុមារអាយុ 5ឆ្នាំ មាន 76,23% ធៀបជាមួយនឹងប្រជាជនគោលដៅ304,317នាក់។ -លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប 16លាននាក់ មាន 87,85% ៕

ព័ត៌មានជាតិ

អញ្ចឹងតើ សង្វៀនជល់មាន់ និងអាប៉ោង ខុសច្បាប់មួយកន្លែងនៅជ្រៃធំ មាននគរបាលថ្នាក់ឧត្ដមសេនីយ៍ នៃស្នងការដ្ឋានខេត្តកណ្ដាល កាងពីក្រោយអញ្ចឹងបានអត់មានសមត្ថកិច្ចហ៊ានបង្រ្កាប។

អញ្ចឹងតើ សង្វៀនជល់មាន់ និងអាប៉ោង ខុសច្បាប់មួយកន្លែងនៅជ្រៃធំ មាននគរបាលថ្នាក់ឧត្ដមសេនីយ៍ នៃស្នងការដ្ឋានខេត្តកណ្ដាល កាងពីក្រោយអញ្ចឹងបានអត់មានសមត្ថកិច្ចហ៊ានបង្រ្កាប។

ព័ត៌មានជាតិ

អបអរសាទរក្នុងកម្មវិធី ( រាត្រីចងចាំ ) យើងមានតារាចំរៀង6ដួង ស្ម័គ្រចិត្តរួមគ្នាច្រៀង និងសម្តែង ដើម្បីលើកស្ទួយយវប្បធម៌ជាតិ ។

អបអរសាទរក្នុងកម្មវិធី ( រាត្រីចងចាំ ) យើងមានតារាចំរៀង6ដួង ស្ម័គ្រចិត្តរួមគ្នាច្រៀង និងសម្តែង ដើម្បីលើកស្ទួយយវប្បធម៌ជាតិ ។ តារាចម្រៀងល្បីៗ ចំនួន6ដួង បានស្ម័គ្រចិត្តរួមគ្នាច្រៀង និងសម្ដែងបទចម្រៀង ដើម្បីចូលរួមលើកស្ទួយវប្បធម៌ជាតិ នៅក្នុងកម្មវិធី ( រាត្រីចងចាំឆ្នាំ2021នេះ ) ដែលរៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ការចូលរួមដោយស្ម័គ្រចិត្តរបស់តារាចម្រៀងទាំងអស់ខាងលើ ក្នុងនាម ជាសិល្បករក្រៅប្រព័ន្ធដែលក្នុងនោះរួមមាន1-អ្នកនាង ម៉េង កែវពេជ្ជតា 2-លោក យ៉ែម សំអូន 3-អ្នកនាង កែវ ចន្ទសម្ផស្ស 4-អ្នកនាង ទៀងមុំ សុធាវី 5-លោក ជឹម ជឿន និង6 កញ្ញា ឈិន ម៉ានិច គឺដើម្បីលើកកម្ពស់កិត្យានុភាពនៃសិល្បៈវប្បធម៌ជាតិយើង ឲ្យកាន់តែរុងរឿងថែមទៀត។ ម្យ៉ាងទៀតក៏សូមសំណូមពរដល់ប្រជាពលរដ្ឋខ្មែរទូទៅ សូមចូលរួមគាំទ្រលើកទឹកចិត្តដល់សិល្បករ-សិល្បការិនី ទាំងអស់តាមរយៈការចូលរួមទស្សនានៅពេលព្រឹត្តិការណ៍មកដល់នៅថ្ងៃទី28 ខែវិច្ឆិកា ខាងមុខនេះ។ ( រាត្រីចងចាំ) គឺជាព្រឹត្តិការណ៍រំលឹកកូនខ្មែរឱ្យចងចាំនូវសម្បត្តិបេតិកភណ្ឌជាតិទាំងរូបី និងអរូបី ដែលបានបន្សល់ទុកដោយដូនតាខ្លួន ហើយត្រូវបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ និងពិភពលោករបស់អង្គការយូណេស្កូ […]

ព័ត៌មានជាតិ

សូមចូលរួមអបអរសាទរ កីឡាការិនីកម្ពុជា អ៊ុក ស្រីមុំ បានក្លាយជាម្ចាស់ជើងឯក ការប្រកួតកីឡាប៊ូល និងប៉េតង់ពិភពលោក 2021នៅអេស្ប៉ាញ វិញ្ញាសាវាយយកពិន្ទុ បន្ទាប់ពីឈ្នះកីឡាការិនីថៃ វគ្គផ្តាចព្រ័ត្រក្នុងពិន្ទុ 37ទល់29។

សូមចូលរួមអបអរសាទរ កីឡាការិនីកម្ពុជា អ៊ុក ស្រីមុំ បានក្លាយជាម្ចាស់ជើងឯក ការប្រកួតកីឡាប៊ូល និងប៉េតង់ពិភពលោក 2021នៅអេស្ប៉ាញ វិញ្ញាសាវាយយកពិន្ទុ បន្ទាប់ពីឈ្នះកីឡាការិនីថៃ វគ្គផ្តាចព្រ័ត្រក្នុងពិន្ទុ 37ទល់29។

ព័ត៌មានជាតិ

អបអរសាទរចំពោះក្រុមកីឡាការិនីប៉េតង់កម្ពុជា ឈ្នះអេស្ប៉ាញក្រុមទី1គី13ទល់នឹង7 ជុំទី3ការប្រកួតប៉េតង់ជើងឯកពិភពលោកយុវជន និងនារី 2021 នេះជាជ័យជំនះលើកទី3ជាប់គ្នារបស់កម្ពុជា បន្ទាប់ពីឈ្នះម៉ាឡេស៊ី និងន័រវ៉េស ជុំទី4 កម្ពុជា នឹងប្រកួតជាមួយអាល្លឺម៉ង់។

អបអរសាទរចំពោះក្រុមកីឡាការិនីប៉េតង់កម្ពុជា ឈ្នះអេស្ប៉ាញក្រុមទី1គី13ទល់នឹង7 ជុំទី3ការប្រកួតប៉េតង់ជើងឯកពិភពលោកយុវជន និងនារី 2021 នេះជាជ័យជំនះលើកទី3ជាប់គ្នារបស់កម្ពុជា បន្ទាប់ពីឈ្នះម៉ាឡេស៊ី និងន័រវ៉េស ជុំទី4 កម្ពុជា នឹងប្រកួតជាមួយអាល្លឺម៉ង់។