នៅវេលាព្រឹកថ្ងៃទី 15 ខែវិច្ឆិកា ឆ្នាំ 2021នេះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានស្តេចយាងនិវត្តមកដល់ព្រះរាជាណាចក្រកម្ពុជាវិញហើយ។
បន្ទាប់ពីព្រះអង្គបានបញ្ចប់ព្រះរាជបេសកកម្មប្រកបដោយជោគជ័យពីការចូលរួមមហាសន្និបាតលើកទី៤41 របស់អង្គការយូណេស្កូ ក្នុងឱកាសខួបលើកទី75 នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង។
សូមបញ្ជាក់ថា ក្នុងមហាសន្និបាតនោះព្រះករុណាព្រះមហាក្សត្រព្រះអង្គបានដាក់ឯកសារចំនួន 2 ស្នើសុំអង្គការយូណេស្កូ មាន ( គុណល្បុក្កតោ ក្បាច់គុណបុរាណខ្មែរ ) និង ( រមណីយដ្ឋានបុរាណវិទ្យាកោះកេរ្តិ៍ ) របស់កម្ពុជា សុំបញ្ចូលទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៏ពិភពលោក។