ព័ត៌មានជាតិ

គិតត្រឹមថ្ងៃទី19 ខែវិច្ឆិកា ឆ្នាំ2021នេះ កំណើនអត្រានៃការចាក់វ៉ាក់សាំងកូវីដ19 នៅកម្ពុជា។

គិតត្រឹមថ្ងៃទី19 ខែវិច្ឆិកា ឆ្នាំ2021នេះ កំណើនអត្រានៃការចាក់វ៉ាក់សាំងកូវីដ19 នៅកម្ពុជា។ -លើប្រជាជនអាយុពី 18ឆ្នាំឡើង មាន 100,68% ធៀបជាមួយចំនួនប្រជាជនគោលដៅ 10លាននាក់។ -លើកុមារ-យុវវ័យអាយុពី 12ឆ្នាំ ទៅក្រោម 18ឆ្នាំ មាន 98,56% ធៀបជាមួយចំនួនប្រជាជនគោលដៅ1,827,348នាក់។ -លើកុមារអាយុពី 6ឆ្នាំ ដល់ក្រោម 12ឆ្នាំ មាន 103,98% ធៀបជាមួយនឹងប្រជាជនគោលដៅ 1,897,382នាក់។ -លើកុមារអាយុ 5ឆ្នាំ មាន 81,18% ធៀបជាមួយនឹងប្រជាជនគោលដៅ 304,317នាក់។ -លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប 16លាន​នាក់​ មាន 88,06% ៕

ព័ត៌មានជាតិ

សម្រាប់ថ្ងៃទី 19 ខែវិច្ឆិកា ឆ្នាំ 2021 នេះ មានករណីឆ្លងវីរុសកូវីដ19 ថ្មី ចំនួន 45 នាក់ ហើយនិងករណីជាសះស្បើយចំនួន 48 នាក់ នឹងករណីស្លាប់ថ្មីចំនួន4នាក់ផងដែរ។

សម្រាប់ថ្ងៃទី 19 ខែវិច្ឆិកា ឆ្នាំ 2021 នេះ មានករណីឆ្លងវីរុសកូវីដ19 ថ្មី ចំនួន 45 នាក់ ហើយនិងករណីជាសះស្បើយចំនួន 48 នាក់ នឹងករណីស្លាប់ថ្មីចំនួន4នាក់ផងដែរ។

ព័ត៌មានជាតិ

ឯកឧត្តម ខៀវ កាញារីទ្ធ: ខ្ញុំបាននិយាយហើយថា ហេតុអីបានជាគេនិយាយរាប់ឆ្នាំពីរឿងការពារសុវត្ថិភាពអ្នកកាសែត តែស្ថានភាពអ្នកកាសែតមិនបានប្រសើរ ?

ឯកឧត្តម ខៀវ កាញារីទ្ធ: ខ្ញុំបាននិយាយហើយថា ហេតុអីបានជាគេនិយាយរាប់ឆ្នាំពីរឿងការពារសុវត្ថិភាពអ្នកកាសែត តែស្ថានភាពអ្នកកាសែតមិនបានប្រសើរ ? នោះគឺ 80% នៃអ្នកនិយាយពីរឿងការពារអ្នកកាសែត សុទ្ធតែជាអ្នកមិនដែលធ្វើកាសែត ហេតុនេះគាត់ប្រើរូបមន្ត«រាប់ក្បាលគិតលុយ» ដោយបញ្ចូលទាំងអ្នកកាសែតមានវិជ្ជាជីវៈ និង អ្នកបន្លំប្រើរូបភាពអ្នកកាសែតដើម្បីផលប្រយោជន៍ផ្សេង ដែលបណ្តាលអោយកើតមានស្ថានភាព «ត្រីមួយកន្ត្រកស្អុយមួយស្អុយទាំងអស់» ។   នៅវិជ្ជាជីវៈផ្សេងៗពេលមានកំហុសគេតែងមានវិន័យ លើកលែងតែនៅក្នុងវិស័យសារព័ត៌មាន គេមិនដែលឃើញមានការដាក់វិន័យណាមួយទៅលើអ្នកកាសែតដែលប្រព្រឹត្តខុសពីវិជ្ជាជីវៈរបស់ខ្លួន ក្នុងពេលដែលប្រទេសកម្ពុជាយើងមានសមាគមអ្នកកាសែតដល់ទៅជាង 50 ទៅហើយ !   នេះជាគំនិតត្រួសៗគ្រាន់ពិចារណាទាំងអស់គ្នា ដើម្បីស្ថានភាពសង្គម ( Social Status ) របស់អ្នកកាសែតពិតប្រាកដត្រូវបានការទទួលស្គាល់ និង គោរព ។

ព័ត៌មានជាតិ

នៅថ្ងៃទី 19 ខែវិច្ឆិកា ឆ្នាំ 2021នេះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ កែ សួនសូភី សម្ពោធសមិទ្ធផលនានាថរួមមាន :  

នៅថ្ងៃទី 19 ខែវិច្ឆិកា ឆ្នាំ 2021នេះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ កែ សួនសូភី សម្ពោធសមិទ្ធផលនានាថរួមមាន : 1. វិថី ឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសុភី ធ្វើពីបេតុង មានប្រវែង 181,3ម៉ែត្រ ទទឹង 12ម៉ែត្រ។ 2. ផ្លូវបេតុង 1ខ្សែ ប្រវែង 160ម៉ែត្រ ទទឹម 6ម៉ែត្រ។ 3. តារាងបាល់ទាត់ស្តង់ដា។ 4. សាលប្រជុំធំ។ 5. ដំបូលបណ្ណាល័យ បុស្បុកព្រះបាទជ័យវរ្ម័នទី7 រូបសំណាកសម្តេចព្រះសង្ឃរាជ ជួន ណាត អាងហែលទឹក សួនសាមគ្គី បង្គោលភ្លើងសឡា របងថ្មអគារអន្តេវាសិកដ្ឋាននារី ស្រះចិញ្ចឹមត្រី ខ្លោងទ្វារ និងស្លាកឈ្មោះ ដែលចំណាយអស់ថវិកាសរុប ចំនួន […]

ព័ត៌មានជាតិ

សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានមានប្រសាសន៍ថា។

សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានមានប្រសាសន៍ថា។ ម្សិលមុិញត្រឡប់ពីធ្វើការមកដល់ផ្ទះឆ្លៀតដឹកចៅដើរលេង។ ចៅស្រីទី21មិនដឹងថាអន់ចិត្តរឿងអីបានជាស្រក់ទឹកភ្នែក។ ច្រើនលើកហើយចៅមួយនេះសុខចិត្តសម្រក់ទឹកភ្នែកតែមិនយំឱយឮ។នៅកម្ពុជាយើងតើមានបទចម្រៀងដែលមានចំណងជើង(ស្រក់ទឹកភ្នែកតែមិនយំ)ហើយឬនៅ?បើមិនទាន់មានទេសូមជួយ និពន្ធមួយបទផង៕

ព័ត៌មានជាតិ

គិតត្រឹមថ្ងៃទី18 ខែវិច្ឆិកា ឆ្នាំ2021នេះ កំណើនអត្រានៃការចាក់វ៉ាក់សាំងកូវីដ19 នៅកម្ពុជា។

គិតត្រឹមថ្ងៃទី18 ខែវិច្ឆិកា ឆ្នាំ2021នេះ កំណើនអត្រានៃការចាក់វ៉ាក់សាំងកូវីដ19 នៅកម្ពុជា។ -លើប្រជាជនអាយុពី 18ឆ្នាំឡើង មាន 100,68% ធៀបជាមួយចំនួនប្រជាជនគោលដៅ 10លាននាក់។ -លើកុមារ-យុវវ័យអាយុពី ១២12ឆ្នាំ ទៅក្រោម 18ឆ្នាំ មាន 98,55% ធៀបជាមួយចំនួនប្រជាជន គោលដៅ1,827,348នាក់។ -លើកុមារអាយុពី 6ឆ្នាំ ដល់ក្រោម 12ឆ្នាំ មាន 103,97% ធៀបជាមួយនឹងប្រជាជនគោលដៅ 1,897,382នាក់។ -លើកុមារអាយុ 5ឆ្នាំ មាន 81,06% ធៀបជាមួយនឹងប្រជាជនគោលដៅ 304,317 នាក់។ -លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប 16លាន​នាក់​ មាន 88,05% ៕

ព័ត៌មានជាតិ

នៅថ្ងៃទី 18 ខែវិច្ឆិកា ឆ្នាំ 2021 នេះ ទឹកស្ទឹង ព្រែកត្នោត ហក់ទ្បើងខ្លាំងជាបន្តបន្ទាប់ ដល់ចំណុចត្រូវប្រុងប្រយ័ត្នខ្ពស់។ 

នៅថ្ងៃទី 18 ខែវិច្ឆិកា ឆ្នាំ 2021 នេះ ទឹកស្ទឹង ព្រែកត្នោត ហក់ទ្បើងខ្លាំងជាបន្តបន្ទាប់ ដល់ចំណុចត្រូវប្រុងប្រយ័ត្នខ្ពស់។ ដូច្នេះសូមប្រជាពលរដ្ឋដែលរស់នៅជាប់សណ្ដស្ទឹងព្រែកត្នោត ក្នុងនោះមានសង្កាត់ដង្កោ សង្កាត់ព្រៃស សង្កាត់ព្រៃវែង សង្កាត់ក្រាំងពង្រ សង្កាត់ស្ពានថ្ម សង្កាត់ទៀន សង្កាត់សាក់សំពៅ សង្កាត់ជើងឯក សង្កាត់ព្រែកកំពឹស និងសង្កាត់គងនយ យកចិត្តទុកដាក់ និងបង្កើនការប្រុងប្រយ័ត្ន។ ចំណែកស្ថានភាពនៅទំនប់7មករា វិញគិតត្រឹមម៉ោង 6:00 ព្រឹកថ្ងៃទី 18 ខែវិច្ឆិកា ឆ្នាំ 2021 នេះ ទឹកមានកម្ពស់ 5,05ម៉ែត្រ ទឹកហូរលើទំនប់បង្ហៀរ 0,25ម៉ែត្រ ។ រីឯស្ថានភាពនៅប៉ែកខាងក្រោម ពុំទាន់មានបញ្ហាប្រឈមនៅឡើយនោះទេ ដោយកម្ពស់ទឹកនៅទាបជាងជំនន់នាពេលកន្លងមកពីកម្ពស់ 1,10ម៉ែត្រ ទៅ1,40ម៉ែត្រ។

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាស ស្តីពីការការពារការចម្លងវីរុសកូវីដ19 និងការប្រុងប្រយ័ត្នការពារសុខភាពក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់។

ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាស ស្តីពីការការពារការចម្លងវីរុសកូវីដ19 និងការប្រុងប្រយ័ត្នការពារសុខភាពក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់។

ព័ត៌មានជាតិ

សារសំឡេងពិសេស របស់សម្ដេចអគ្គមហាសេនាបតី តេជោហ៊ុន សែន នៅថ្ងៃទី 18 ខែវិច្ឆិកា ឆ្នាំ 2021 នេះ។

សារសំឡេងពិសេស របស់សម្ដេចអគ្គមហាសេនាបតី តេជោហ៊ុន សែន នៅថ្ងៃទី 18 ខែវិច្ឆិកា ឆ្នាំ 2021 នេះ។ សម្តេចតេជោ ហ៊ុន សែន សុំស្នើឲ្យបងប្អូនប្រជាពលរដ្ឋ យកចិត្តទុកដាក់ទៅលើការការពារសុខភាពក្នុងពេលមានភាពត្រជាក់កើតឡើង ។   សម្តេចតេជោ ក៏អំពាវនាវឱ្យយកចិត្តទុកដាក់ជាពិសេស ចំពោះមនុស្សចាស់ ក្រុមគ្រួសារនីមួយៗត្រូវយកចិត្តទុកដាក់ថែទាំ និងផ្គត់ផ្គង់ពួកគាត់ តាមរយៈការផ្តល់ភួយ មុង ជាដើម។   ទន្ទឹមនេះ សម្តេចតេជោ ហ៊ុន សែន ក៏សូមអំពាវនាវឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សូមយកចិត្តទុកដាក់ចំពោះមនុស្សចាស់ ដែលពុំមានទីពឹង ដែលពុំមានកូនចៅរស់នៅជាមួយ ត្រូវផ្តល់នូវសម្ភារចាំបាច់ ជាមុង ជាភួយ ដើម្បីឲ្យពួកគាត់មានការកក់ក្តៅ នៅក្នុងកាលៈទេសៈដែលត្រូវឆ្លងកាត់ដំណាក់កាលនៃរដូវរងារនេះ។

ព័ត៌មានជាតិ

នៅថ្ងៃទី 18 ខែវិច្ឆិកា ឆ្នាំ 2021 នេះ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និង លោកជំទាវ កែ សួនសុភី បានអញ្ជើញអធិបតីភាព ប្រកាសសមាសភាព ស.ស.យ.ក. ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងសំណេះសំណាល ប្រគល់លិខិតថ្លែងអំណរគុណដល់ ស.ស.យ.ក. ខេត្តបន្ទាយមានជ័យ ដែលបានស្ម័គ្រចិត្តជួយសម្របសម្រួលយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ19 ជូនដល់ប្រជាពលរដ្ឋ ក្នុងខេត្តបន្ទាយមានជ័យ ៕

នៅថ្ងៃទី 18 ខែវិច្ឆិកា ឆ្នាំ 2021 នេះ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និង លោកជំទាវ កែ សួនសុភី បានអញ្ជើញអធិបតីភាព ប្រកាសសមាសភាព ស.ស.យ.ក. ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងសំណេះសំណាល ប្រគល់លិខិតថ្លែងអំណរគុណដល់ ស.ស.យ.ក. ខេត្តបន្ទាយមានជ័យ ដែលបានស្ម័គ្រចិត្តជួយសម្របសម្រួលយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ19 ជូនដល់ប្រជាពលរដ្ឋ ក្នុងខេត្តបន្ទាយមានជ័យ ។