ព័ត៌មានជាតិ

នៅថ្ងៃទី 18 ខែវិច្ឆិកា ឆ្នាំ 2021 នេះ ទឹកស្ទឹង ព្រែកត្នោត ហក់ទ្បើងខ្លាំងជាបន្តបន្ទាប់ ដល់ចំណុចត្រូវប្រុងប្រយ័ត្នខ្ពស់។ 

នៅថ្ងៃទី 18 ខែវិច្ឆិកា ឆ្នាំ 2021 នេះ ទឹកស្ទឹង ព្រែកត្នោត ហក់ទ្បើងខ្លាំងជាបន្តបន្ទាប់ ដល់ចំណុចត្រូវប្រុងប្រយ័ត្នខ្ពស់។

ដូច្នេះសូមប្រជាពលរដ្ឋដែលរស់នៅជាប់សណ្ដស្ទឹងព្រែកត្នោត ក្នុងនោះមានសង្កាត់ដង្កោ សង្កាត់ព្រៃស សង្កាត់ព្រៃវែង សង្កាត់ក្រាំងពង្រ សង្កាត់ស្ពានថ្ម សង្កាត់ទៀន សង្កាត់សាក់សំពៅ សង្កាត់ជើងឯក សង្កាត់ព្រែកកំពឹស និងសង្កាត់គងនយ យកចិត្តទុកដាក់ និងបង្កើនការប្រុងប្រយ័ត្ន។

ចំណែកស្ថានភាពនៅទំនប់7មករា វិញគិតត្រឹមម៉ោង 6:00 ព្រឹកថ្ងៃទី 18 ខែវិច្ឆិកា ឆ្នាំ 2021 នេះ ទឹកមានកម្ពស់ 5,05ម៉ែត្រ ទឹកហូរលើទំនប់បង្ហៀរ 0,25ម៉ែត្រ ។

រីឯស្ថានភាពនៅប៉ែកខាងក្រោម ពុំទាន់មានបញ្ហាប្រឈមនៅឡើយនោះទេ ដោយកម្ពស់ទឹកនៅទាបជាងជំនន់នាពេលកន្លងមកពីកម្ពស់ 1,10ម៉ែត្រ ទៅ1,40ម៉ែត្រ។

Leave a Reply

Your email address will not be published. Required fields are marked *