ព័ត៌មានជាតិ

ក្រសួងអប់រំ ប្រកាសច្រានចោលទាំងស្រុងចំពោះលិខិតក្លែងក្លាយ ដែលសម្រេចឲ្យសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) កំណត់ឲ្យជាប់ជាស្ថាពរ ដោយមិនកំណត់និទ្ទេស។

ក្រសួងអប់រំ ប្រកាសច្រានចោលទាំងស្រុងចំពោះលិខិតក្លែងក្លាយ ដែលសម្រេចឲ្យសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) កំណត់ឲ្យជាប់ជាស្ថាពរ ដោយមិនកំណត់និទ្ទេស។

ព័ត៌មានជាតិ

គិតត្រឹមថ្ងៃទី27 ខែតុលា ឆ្នាំ2021នេះ កំណើនអាត្រានៃការចាក់វ៉ាក់សាំងកូវីដ19 នៅកម្ពុជាមាន 99,90% ធៀបជាមួយចំនួនប្រជាជនគោលដៅ 10លាននាក់ និងលើកុមារ-យុវវ័យអាយុពី 12ឆ្នាំ ទៅក្រោម 18ឆ្នាំ មាន 90,78% ធៀបជាមួយចំនួនប្រជាជនគោលដៅ 1,966,931នាក់ និងលើកុមារអាយុពី 6ឆ្នាំ ដល់ក្រោម 12ឆ្នាំ មាន 100,83% ធៀបជាមួយនឹងប្រជាជនគោលដៅ 1,897,382 នាក់។

គិតត្រឹមថ្ងៃទី27 ខែតុលា ឆ្នាំ2021នេះ កំណើនអាត្រានៃការចាក់វ៉ាក់សាំងកូវីដ19 នៅកម្ពុជាមាន 99,90% ធៀបជាមួយចំនួនប្រជាជនគោលដៅ 10លាននាក់ និងលើកុមារ-យុវវ័យអាយុពី 12ឆ្នាំ ទៅក្រោម 18ឆ្នាំ មាន 90,78% ធៀបជាមួយចំនួនប្រជាជនគោលដៅ 1,966,931នាក់ និងលើកុមារអាយុពី 6ឆ្នាំ ដល់ក្រោម 12ឆ្នាំ មាន 100,83% ធៀបជាមួយនឹងប្រជាជនគោលដៅ 1,897,382 នាក់។

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី24។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី24។ នៅព្រឹកថ្ងៃទី27 ខែតុលា ឆ្នាំ2021នេះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី24 តាមប្រព័ន្ធវីដេអូជាមួយនឹងបណ្ដារមេដឹកនាំអាស៊ានដទៃទៀត។ នៅក្នុងកិច្ចប្រជុំនេះប្រមុខរដ្ឋាភិបាលអាស៊ានបានធ្វើការកត់សម្គាល់ លើឯកសារចំនួន2 ៖ ឯកសារទី1)របាយការណ៍វឌ្ឍនភាពស្ដីអំពីការអនុវត្តការកែសម្រួលការអនុវត្តសេចក្តីប្រកាសចក្ខុវិស័យស្ដីអំពីមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ឯកសារទី2) របាយការណ៍ វឌ្ឍនភាពស្ដីពីការអនុវត្តសេចក្តីប្រកាសរួម ស្ដីពីកិច្ចសហប្រតិបត្តិការអាស៊ាន ជប៉ុន លើចក្ខុវិស័យអាស៊ាន ស្ដីពីឥណ្ឌូប៉ាស៊ីហ្វិក ។ សូមបញ្ជាក់ថា នៅឆ្នាំនេះជប៉ុនគឺជាដៃគូសន្ទនារបស់អាស៊ាន 48 ឆ្នាំមកហើយ។ ប្រមុខរដ្ឋាភិបាលអាស៊ានក៏បានឯកភាពតាមសំណើរបស់ជប៉ុនឲ្យមានកិច្ចប្រជុំពិសេសនៅប្រទេសជប៉ុនក្នុងឆ្នាំ2023 ដែលជាខួបលើកទី50នៃការបង្កើតភាពដៃគូរវាងអាស៊ាន និងជប៉ុន។   នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី24នេះ សម្ដេចតេជោ ហ៊ុន សែន និងប្រមុខថ្នាក់ដឹកនាំអាស៊ានបានគាំទ្រឱ្យមានកិច្ចប្រជុំនេះនៅប្រទេសជប៉ុន។ ប្រមុខរដ្ឋាភិបាលអាស៊ាន បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុនដែលបានផ្ដល់ជំនួយសន្ធឹកសន្ធាប់ ជាពិសេសពាក់ព័ន្ធនឹងការផ្ដល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ 19 ដល់ប្រទេសអាស៊ាន និងផ្ដល់វិភាគទាន 50លានដុល្លារដល់មជ្ឈមណ្ឌលអាស៊ាន សម្រាប់គ្រោះអាសន្នសុខភាពសាធារណៈ និងជំងឺកើតថ្មី។   នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន បានស្វាគមន៍ជំនួយជាកម្ចីពីជប៉ុនចំនួន250 ពាន់លានដុល្លារ ជាពិសេសតាមរយៈការគាំទ្រនិងការឆ្លើយតបនូវគ្រោះមហន្តរាយពាក់ព័ន្ធនឹងជំងឺកូវីដ19 […]

ព័ត៌មានជាតិ

សម្រាប់ថ្ងៃទី 26 ខែតុលា ឆ្នាំ 2021 នេះ មានករណីឆ្លងវីរុសកូវីត19 ថ្មី ចំនួន 111 នាក់ ហើយនិងករណីជាសះស្បើយចំនួន 264 នាក់ នឹងករណីស្លាប់ថ្មីចំនួន 7 នាក់ផងដែរ។

សម្រាប់ថ្ងៃទី 26 ខែតុលា ឆ្នាំ 2021 នេះ មានករណីឆ្លងវីរុសកូវីត19 ថ្មី ចំនួន 111 នាក់ ហើយនិងករណីជាសះស្បើយចំនួន 264 នាក់ នឹងករណីស្លាប់ថ្មីចំនួន 7 នាក់ផងដែរ។

ព័ត៌មានជាតិ

គិតត្រឹមថ្ងៃទី 26 ខែតុលា ឆ្នាំ 2021នេះ រថយន្តអត់ពន្ធជ្រកក្រោមផ្លាកលេខផ្សេងៗទាំងចង្កួតឆ្វេង និងស្តាំចំនួន542គ្រឿងហើយ បានចូលមកបង់ពន្ធ និងប្រាក់កក់ ដោយទទួលចំណូលពន្ធជាង 7លានដុល្លារអាមេរិក។

គិតត្រឹមថ្ងៃទី 26 ខែតុលា ឆ្នាំ 2021នេះ រថយន្តអត់ពន្ធជ្រកក្រោមផ្លាកលេខផ្សេងៗទាំងចង្កួតឆ្វេង និងស្តាំចំនួន542គ្រឿងហើយ បានចូលមកបង់ពន្ធ និងប្រាក់កក់ ដោយទទួលចំណូលពន្ធជាង 7លានដុល្លារអាមេរិក។ ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជា បានធ្វើឡើងនៅក្នុង សន្និសីទសារព័ត៌មាន តាមប្រព័ន្ធវីដេអូ ស្តីពីការអនុវត្តវិធានការប្រមូលពន្ធ លើយានយន្តគ្មានពន្ធ និងអាករនាំចូល តាមស្មារតីសេចក្តីជូនដំណឹងលេខ482 សជណ.ហធ. ចុះថ្ងៃទី2 ខែកញ្ញា ឆ្នាំ2021 របស់ទីស្តីការគណៈរដ្ឋមន្ត្រី។ ឯកឧត្តម គុណ ញឹម បានបន្ថែមថា«ក្នុងចំណោម542គ្រឿង ដែលបានចូលទៅបង់ពន្ធនោះ មាន352គ្រឿង ជាប្រភេទចង្កូតឆ្វេង ស្មើនឹងទឹកប្រាក់5,8លានដុល្លារ និងរថយន្តចង្កូតស្តាំ ចំនួន190គ្រឿង ដែលបានយកប្រាក់ទៅកក់ ស្មើនឹងទឹកប្រាក់ជាង1លានដុល្លារអាមេរិក»។ តាមការបញ្ជាក់ពីឯកឧត្តម គុណ ញឹម បច្ចុប្បន្នមានរថយន្តគ្មានពន្ធ និងអាករនាំចូល ជ្រកក្រោមស្លាកលេខផ្សេងៗ មានប្រមាណ1ម៉ឺនគ្រឿង នៅទូទាំងប្រទេស។ កាលពីពេលមុន ការនាំចូលរថយន្តគ្មានពន្ធ និងអាករនាំចូល តាមច្រករបៀង មានប្រមាណ10គ្រឿងក្នុងមួយថ្ងៃ ប៉ុន្តែក្រោយមានចំណាត់ការ និងវិធានការតឹងរឹង […]

ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី 27 ខែតុលា ឆ្នាំ 2021 នេះ ឯកឧត្តម ឃួងស្រេង អភិបាលរាជធានីភ្នំពេញ ពិនិត្យទីតាំងបាក់ទ្វារទប់ទឹកមួយកន្លែងក្នុងសង្កាត់ទៀនខណ្ឌដង្កោ។

នៅព្រឹកថ្ងៃទី 27 ខែតុលា ឆ្នាំ 2021 នេះ ឯកឧត្តម ឃួងស្រេង អភិបាលរាជធានីភ្នំពេញ ពិនិត្យទីតាំងបាក់ទ្វារទប់ទឹកមួយកន្លែងក្នុងសង្កាត់ទៀនខណ្ឌដង្កោ។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំក្រុមមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន កងកម្លាំងទាំង3ប្រភេទ កម្លាំងបញ្ជារការដ្ឋានកងអង្គរ័ក្ស ដេីម្បីត្រួតពិនិត្យស្ថានភាពបាក់ដាច់ទ្វារទប់ទឹកមួយកន្លែង ដែលបង្កដោយសារជំនន់ស្ទឹងព្រែកត្នោត ។ តាមការអោយដឹងពីមន្ត្រីមូលដ្ឋានបានអោយដឹងថា ទ្វារទប់ទឹកមួយកន្លែងនេះ មានទីតាំងនៅចន្លោះរវាងក្នុងភូមិសាលា និងភូមិកន្តុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ បានបាក់ទំនប់តាំងពីម៉ោងប្រមាណ12 :30នាទីយប់ថ្ងៃទី26 ឈានដល់ថ្ងៃទី27 ខែតុលា ឆ្នាំ2021 ។ ហេីយការបាក់ដាច់ទ្វារទប់ទឹកនៅត្រង់ចំនុច ភូមិកន្តុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលបានហូរមកពីផ្នែកខាងលេីសង្កាត់ទៀន អាចនិងរងផលប៉ះពាល់ដល់ភូមិសាស្ត្រសង្កាត់មួយចំនួនដូចជា សង្កាត់គងនយ សង្កាត់ទៀន សង្កាត់ស្ពានថ្ម សង្កាត់ព្រែកកំពឹស និងសង្កាត់រលួស ក្នុងខណ្ឌដង្កោ ដោយត្រូវជម្លៀសប្រជាជនចេញពីលំនៅដ្ឋាន ដើម្បីរកទីទួលសុវត្ថិភាពជាបន្ទាន់។ តាមរយៈការបាក់ទ្វារទឹកនេះ ឯកឧត្តម ឃួង ស្រេង បានដឹកនាំ ចាប់តាំងពីពេលកេីតហេតុនៃបាក់ទ្វារទឹកនេះភ្លាមតែម្តង […]

ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី 27 ខែតុលា ឆ្នាំ 2021 នេះ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា តាមប្រព័ន្ធអនឡាញដើម្បីអនុម័តលើរបៀបវារៈចំនួន 3 របស់រាជរដ្ឋាភិបាលមកពិនិត្យសិក្សា។

នៅព្រឹកថ្ងៃទី 27 ខែតុលា ឆ្នាំ 2021 នេះ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា តាមប្រព័ន្ធអនឡាញដើម្បីអនុម័តលើរបៀបវារៈចំនួន 3 របស់រាជរដ្ឋាភិបាលមកពិនិត្យសិក្សា។ ជាលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ចំនួន3 ដែលស្នើឡើងដោយរាជរដ្ឋាភិបាលប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យសិក្សា នៅក្នុងនោះមាន: 1. សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអាស៊ាន ស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ ។ 2. សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ2022។   3. សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ2020។

ព័ត៌មានជាតិ

នេះទើបជាគំរូល្អមួយ ដល់មន្ត្រីទូទៅ ដើម្បីចូលរួមចំណែកគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា នៅព្រឹក​ថ្ងៃទី​ 27 ខែ​ តុលា​ ឆ្នាំ​ 2021នេះ ឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាល​ រាជធានី​ភ្នំពេញ​ បានចូលខ្លួនមកបង់ប្រាក់​ពិន័យ​ 6ម៉ឺន​រៀល​ ក្នុងករណី​ ឯកឧត្ដម​ បេីកម៉ូតូ​ត្រួតពិនិត្យ​ស្ថានភាព​ទឹក​ជំនន់​នៅ​ខណ្ឌ​ដង្កោ​មិនបានពាក់មួកសុវត្ថិភាព​ ។

នេះទើបជាគំរូល្អមួយ ដល់មន្ត្រីទូទៅ ដើម្បីចូលរួមចំណែកគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា នៅព្រឹក​ថ្ងៃទី​ 27 ខែ​ តុលា​ ឆ្នាំ​ 2021នេះ ឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាល​ រាជធានី​ភ្នំពេញ​ បានចូលខ្លួនមកបង់ប្រាក់​ពិន័យ​ 6ម៉ឺន​រៀល​ ក្នុងករណី​ ឯកឧត្ដម​ បេីកម៉ូតូ​ត្រួតពិនិត្យ​ស្ថានភាព​ទឹក​ជំនន់​នៅ​ខណ្ឌ​ដង្កោ​មិនបានពាក់មួកសុវត្ថិភាព​ ។

ព័ត៌មានជាតិ

ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្ដីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី27 ខែតុលា ដល់ថ្ងៃទី2ខែវិច្ឆិកា ឆ្នាំ2021 ដោយរាជធានីខេត្តចំនួន14 របស់កម្ពុជា ប្រឈមនឹងជំនន់ទឹកភ្លៀង និងលាយឡំដោយខ្យល់កន្ត្រាក់ រួមមាន!

ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្ដីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី27 ខែតុលា ដល់ថ្ងៃទី2ខែវិច្ឆិកា ឆ្នាំ2021 ដោយរាជធានីខេត្តចំនួន14 របស់កម្ពុជា ប្រឈមនឹងជំនន់ទឹកភ្លៀង និងលាយឡំដោយខ្យល់កន្ត្រាក់ រួមមាន! 1. បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល( ព្រៃវែង , ស្វាយរៀង , កណ្តាល , តាកែវ , កំពង់ស្ពឺ, កំពង់ឆ្នាំង , ពោធិ៍សាត់ និងរាជធានីភ្នំពេញ ។   2. បណ្តាខេត្តជាប់ជួរភ្នំដងរែកនិងខ្ពង់រាបឦសាន(មណ្ឌលគីរី , ត្បូងឃ្មុំ និងកំពង់ចាម )។   3. តំបន់មាត់សមុទ្រ(ខេត្តកំពត ខេត្តកោះកុង និងខេត្តព្រះសីហនុ) ។   ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋ យកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតុធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ៕

ព័ត៌មានជាតិ

សម្រាប់ថ្ងៃទី 26 ខែតុលា ឆ្នាំ 2021 នេះ សមត្ថកិច្ចបានបង្ហាញលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល។

សម្រាប់ថ្ងៃទី 26 ខែតុលា ឆ្នាំ 2021 នេះ សមត្ថកិច្ចបានបង្ហាញលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល។ 1. វិធានការអប់រំផ្សព្វផ្សាយច្បាប់ 141ទីតាំង។   2. វិធានការអប់រំតាមគោលដៅចរាចរណ៍ផ្លូវគោក236នាក់ (យានយន្ត 157គ្រឿង)។   3. ការអនុវត្តវិធានការច្បាប់ (គ្មាន)។