ព័ត៌មានជាតិ

គិតត្រឹមថ្ងៃទី28 ខែកញ្ញា ឆ្នាំ2021នេះ កំណើនអត្រានៃការចាក់វ៉ាក់សាំងគូវិដ 19 នៅកម្ពុជាមាន 98,94% ធៀបជាមួយចំនួនប្រជាជនគោលដៅ 10លាននាក់ និងលើកុមារ-យុវវ័យអាយុពី 12ឆ្នាំ ទៅក្រោម 18ឆ្នាំ មាន 89,31% ធៀបជាមួយចំនួនប្រជាជនគោលដៅ 1,966,931នាក់ និងលើកុមារអាយុពី 6ឆ្នាំ ដល់ក្រោម 12ឆ្នាំ មាន 85,51% ធៀបជាមួយនឹងប្រជាជនគោលដៅ 1,897,382 នាក់។

មនុស្សចំនួន 109 នាក់ បន្តរកឃើញវិជ្ជមានកូវីដ19 ថ្មី នៅថ្ងៃទី 27 ខែកញ្ញា ឆ្នាំ 2021 នេះ ស្ថិតក្នុងខេត្តកំពង់ឆ្នាំង ហើយក៏មានករណីជាសះស្បើយចំនួន 41 នាក់ នឹងករណីស្លាប់ថ្មីចំនួន2នាក់ផងដែរ។

មនុស្សចំនួន 109 នាក់ បន្តរកឃើញវិជ្ជមានកូវីដ19 ថ្មី នៅថ្ងៃទី 27 ខែកញ្ញា ឆ្នាំ 2021 នេះ ស្ថិតក្នុងខេត្តកំពង់ឆ្នាំង ហើយក៏មានករណីជាសះស្បើយចំនួន 41 នាក់ នឹងករណីស្លាប់ថ្មីចំនួន2នាក់ផងដែរ។

ព័ត៌មានជាតិ

នៅរសៀលថ្ងៃទី 28 ខែកញ្ញា ឆ្នាំ 2021 នេះ ឯកឧត្តម នូវប៉េងច័ន្ទតារា អភិបាលរងខេត្តកណ្ដាល ចូលរួមពិធីប្រកាសចូលកាន់មុខតំណែងនាយករដ្ឋបាល​ស្រុកអង្គស្នួល ខេត្តកណ្តាល។

នៅរសៀលថ្ងៃទី 28 ខែកញ្ញា ឆ្នាំ 2021 នេះ ឯកឧត្តម នូវប៉េងច័ន្ទតារា អភិបាលរងខេត្តកណ្ដាល ចូលរួមពិធីប្រកាសចូលកាន់មុខតំណែងនាយករដ្ឋបាល​ស្រុកអង្គស្នួល ខេត្តកណ្តាល។ ថ្លែងនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងនាយករដ្ឋបាល​ស្រុកអង្គស្នួល ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល បានបញ្ជាក់ថា ការតែងតាំងផ្លាស់ប្តូរ និងបញ្ចប់ភារកិច្ច គឺជារឿងធម្មតារបស់មន្ត្រីរាជការមុខងារសាធារណៈ ហើយវាក៏ជាការឆ្លើយតបទៅនឹងកំណែទម្រង់កាន់តែស៊ីជម្រៅរបស់រាជរដ្ឋាភិបាលអាណត្តិទី6 នៃនីតិកាលរដ្ឋសភា និងសំដៅបំពេញក្នុងរចនាសម្ព័ន្ធរដ្ឋបាលស្រុក ឲ្យកាន់តែរីកចម្រើនថែមទៀតផងដែរ។ ឯកឧត្តមអភិបាលរងខេត្តបាន ថ្លែងនូវការកោតសរសើរ ចំពោះគុណបំណាច់ស្នា ដៃ ដែលអាជ្ញាធរស្រុកអង្គស្នួលគ្រប់លំដាប់ថ្នាក់ បានចូលរួមចំណែក ក្នុងការដឹកនាំ គ្រប់គ្រងអភិវឌ្ឍន៍ ធ្វើឲ្យរដ្ឋបាលស្រុកអង្គស្នួល ទាំងមូលសម្រេចបានសមិទ្ធផលជាផ្លែផ្កា ជាបន្តបន្ទាប់កន្លងមកនេះ។ ទន្ទឹមនឹងការអបអរសាទរ ចំពោះលោកនាយករដ្ឋបាលសាលាស្រុក ដែលទើបទទួលបានការតែងតាំងថ្មី ឯកឧត្តម នូវ ប៉េង ច័ន្ទតារា បានផ្តាំផ្ញើរដល់ នាយករដ្ឋបាលស្រុក ដែលទើបតែងតាំងថ្មី ត្រូវសហការព្រមទាំងធ្វើជាសេនាធិការដ៏ល្អដល់លោកអភិបាលស្រុក ខិតខំបំពេញតួនាទី និងភារកិច្ចខ្លួនឲ្យបានល្អ ដើម្បីរួមចំណែកជាមួយ រដ្ឋបាលខេត្ត និងរាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី4 ឲ្យទទួលបានជោគជ័យជាបន្តបន្ទាប់បន្ថែមទៀត ។ […]

ព័ត៌មានជាតិ

ថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងក្រសួងយុត្តិធម៌ ជួបប្រជុំពិភាក្សាពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានតាមរយៈប្រព័ន្ធវីដេអូ អនឡាញ។ 

ថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងក្រសួងយុត្តិធម៌ ជួបប្រជុំពិភាក្សាពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានតាមរយៈប្រព័ន្ធវីដេអូ អនឡាញ។ ព្រឹកថ្ងៃទី28 ខែកញ្ញា ឆ្នាំ2021 ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខា ធិការ និងជាប្រធានគណៈកម្មាធិការនីតិកម្ម នៃក្រសួងព័ត៌មាន បានដឹកនាំប្រតិភូ ក្រសួងព័ត៌មាន ចូលរួមកិច្ចប្រជុំពិភាក្សាពិនិត្យលើសេចក្តីព្រាងច្បាប់ ស្តីពីសិទ្ធិ ទទួលព័ត៌មាន ជាមួយ ឯកឧត្តម ជីវ ស៊ុងហាក់ រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ និងថ្នាក់ដឹកនាំរួមទាំងមន្រ្តីបច្ចេកទេសច្បាប់ តាមរយៈប្រព័ន្ធវីដេអូ អនឡាញ ។ ឯកឧត្តម ជីវ ស៊ុងហាក់ មានប្រសាន៏ថា កិច្ចប្រជុំនាឱកាសនេះ គឺដើម្បី ពិភាក្សាបញ្ចប់រវាងក្រសួងយុត្តិធម៌ និងក្រសួងព័ត៌មាន ទាំងលើសេចក្តីព្រាង ច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន លើបទប្បញ្ញត្តិទាក់ទង នឹងអន្តរបញ្ញត្តិ ។ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ មានប្រសាន៏លេីកឡេីងថា ដោយអនុវត្ត តាមអនុសាសន៍របស់ ឯកឧត្តម រដ្ឋមន្ត្រី នៃក្រសួងទាំងពីរក្នុងការរៀបចំបញ្ចប់នៃ កិច្ចពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន។កន្លងមកក្រសួង ព័ត៌មាន និងក្រសួងយុត្តិធម៌ បានជួបប្រជុំពិភាក្សាគ្នា […]

ព័ត៌មានជាតិ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្រចបន្ថែម 2ដុល្លារ លេី 192ដុល្លារ ដែលធ្វើឲ្យប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិត ផ្នែក កាត់ដេរ សំលៀកបំពាក់ ស្បែកជើង និងកាបូប ឆ្នាំ2022 កេីនឡេីង194ដុល្លារ។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្រចបន្ថែម 2ដុល្លារ លេី 192ដុល្លារ ដែលធ្វើឲ្យប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិត ផ្នែក កាត់ដេរ សំលៀកបំពាក់ ស្បែកជើង និងកាបូប ឆ្នាំ2022 កេីនឡេីង194ដុល្លារ។

ព័ត៌មានជាតិ

សម្រាប់ថ្ងៃទី 27 ខែកញ្ញា ឆ្នាំ 2021 នេះ មានករណីឆ្លងវីរុស covid-19 ថ្មី ចំនួន 866 នាក់ នឹងករណីជាសះស្បើយចំនួន 505នាក់ ហើយនឹងករណីស្លាប់ថ្មីចំនួន 26 នាក់ផងដែរ។

សម្រាប់ថ្ងៃទី 27 ខែកញ្ញា ឆ្នាំ 2021 នេះ មានករណីឆ្លងវីរុស covid-19 ថ្មី ចំនួន 866 នាក់ នឹងករណីជាសះស្បើយចំនួន 505នាក់ ហើយនឹងករណីស្លាប់ថ្មីចំនួន 26 នាក់ផងដែរ។

ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី 28 ខែកញ្ញា ឆ្នាំ 2021 នេះ លោកជំទាវ ឱ វណ្ណឌីន បន្ទាប់ពីបានចែកអំណោយដល់លោកយាយ លោកតា មានអាយុជាង100ឆ្នាំដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ19នៅក្នុងខេត្តត្បូងឃ្មុំរួចមក ។

នៅព្រឹកថ្ងៃទី 28 ខែកញ្ញា ឆ្នាំ 2021 នេះ លោកជំទាវ ឱ វណ្ណឌីន បន្ទាប់ពីបានចែកអំណោយដល់លោកយាយ លោកតា មានអាយុជាង100ឆ្នាំដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ19នៅក្នុងខេត្តត្បូងឃ្មុំរួចមក ។ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសូងសុខាភិបាល និងជាប្រធានគណៈកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ19 ក្នុងក្របខណ្ឌទូទាំងប្រទេសនិងឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួមបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ19 ជុំទី1 ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី18ឆ្នាំឡើងនៅក្នុងក្របខណ្ឌខេត្តត្បូងឃ្មុំ ។

ព័ត៌មានជាតិ

ចាប់ពីម៉ោង 6:00 នាទីព្រឹក នៅថ្ងៃទី 28 ខែកញ្ញា ឆ្នាំ 2021 នេះ ស្ថានភាពទឹកតាមច្រកព្រំប្រទល់កម្ពុជា ថៃ ដែលស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ។

ចាប់ពីម៉ោង 6:00 នាទីព្រឹក នៅថ្ងៃទី 28 ខែកញ្ញា ឆ្នាំ 2021 នេះ ស្ថានភាពទឹកតាមច្រកព្រំប្រទល់កម្ពុជា ថៃ ដែលស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ។ 1-ច្រកក្បាលស្ពាន ទឹកអូរកេីន0.5ម៉ែត្រ ស្ថិនៅស្រុកម៉ាលៃ 2-ច្រកអូរល្ងុង ទឹកអូរកេីន0.02ម៉ែត្រ ស្ថិតនៅក្រុងប៉ោយប៉ែត 3-ច្រកអូរបីជាន់ ទឹកអូរកេីន0.03ម៉ែត្រ ស្ថិតនៅស្រុកអូរជ្រៅ 4-ច្រកអូរកំបុត ទឹកកេីន0.01ម៉ែត្រ ស្ថិតនៅស្រុកថ្មពួក ច្រកទាំ4 មានទឹកហូរមកពីដីថៃ (តែជាទឹកភ្លៀងហូរទាំងស្រុងពីដីថៃ និង កម្ពុជា ។ក្រសួងធនធានទឹកនិងឧតុនិយម

ព័ត៌មានជាតិ

ចាប់ពីថ្ងៃទី 29 ដល់ថ្ងៃទី 5 ខែតុលា ឆ្នាំ 2021 នេះក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងស្តីពី ស្ថានភាពអាកាសធាតុនៅកម្ពុជាដូចតទៅ!

ចាប់ពីថ្ងៃទី 29 ដល់ថ្ងៃទី 5 ខែតុលា ឆ្នាំ 2021 នេះក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងស្តីពី ស្ថានភាពអាកាសធាតុនៅកម្ពុជាដូចតទៅ!

ព័ត៌មានជាតិ

សម្រាប់ថ្ងៃទី 27 ខែកញ្ញា ឆ្នាំ 2021 នេះ សមត្ថកិច្ចបានបង្ហាញលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល។

សម្រាប់ថ្ងៃទី 27 ខែកញ្ញា ឆ្នាំ 2021 នេះ សមត្ថកិច្ចបានបង្ហាញលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល។ កាអនុវត្តវិធានការច្បាប់មានចំនួន 10 ករណី 1. ឃាត់ខ្លួន (អប់រំ និងពិន័យ) 18នាក់ ។   2. ឃាត់យានយន្ត (គ្មាន)។   3. ពិន័យជាប្រាក់ ចំនួន 1,800,000រៀល