នៅព្រឹកថ្ងៃទី 13 ខែកញ្ញា ឆ្នាំ 2021 នេះ លោកជំទាវ ឱ វណ្ណឌីន បន្ទាប់ពីនាំយកអំណោយប្រគល់ជូនលោកយាយចំនួន 2 នាក់ អាយុលើសពី 100 ឆ្នាំ។ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ19 ក្នុងក្របខណ្ឌទូទាំងប្រទេស បានអញ្ជើញបន្តដំណើរមកមន្ទីពេទ្យខេត្តស្វាយរៀងដើម្បីបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ19 ជុំទី1 ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី18ឆ្នាំឡើងក្នុងខេត្តស្វាយរៀង។
Month: September 2021
ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី 13 ខែកញ្ញា ឆ្នាំ 2021 នេះ បានអញ្ជើញចុះពិនិត្យការបាញ់ថ្នាំសំលាប់មេរោគក្នុងបរិវេណវិទ្យាល័យ ជា សុីមសន្ធរម៉ុក ដើម្បីត្រៀមបើកគ្រឹះស្ថានអប់រំចំណេះដឹងទូទៅជំហានដំបូងចាប់ពីថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យដោយបើកចាប់ពីថ្ងៃទី15 ខែកញ្ញា ឆ្នាំ2021តទៅ។
ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី 13 ខែកញ្ញា ឆ្នាំ 2021 នេះ បានអញ្ជើញចុះពិនិត្យការបាញ់ថ្នាំសំលាប់មេរោគក្នុងបរិវេណវិទ្យាល័យ ជា សុីមសន្ធរម៉ុក ដើម្បីត្រៀមបើកគ្រឹះស្ថានអប់រំចំណេះដឹងទូទៅជំហានដំបូងចាប់ពីថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យដោយបើកចាប់ពីថ្ងៃទី15 ខែកញ្ញា ឆ្នាំ2021តទៅ។ និងត្រូវគោរពតាមសេចក្ដីជូនដំណឹង ស្ដីពីការអនុញ្ញាតឱ្យដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់ ក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ ក្រោយពេលដែលគ្រឹះស្ថានសិក្សានីមួយៗបានត្រៀមលក្ខណៈសម្បត្ដិគ្រប់គ្រាន់ស្របតាមគោលការប្រតិបត្ដិស្ដង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា និងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ៕
សម្រាប់ថ្ងៃទី 12 ខែកញ្ញា ឆ្នាំ 2021 នេះ សមត្ថកិច្ចបានបង្ហាញលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល។
សម្រាប់ថ្ងៃទី 12 ខែកញ្ញា ឆ្នាំ 2021 នេះ សមត្ថកិច្ចបានបង្ហាញលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល។ កាអនុវត្តវិធានការច្បាប់មានចំនួន 16 ករណី ៖ 1. ឃាត់ខ្លួន (អប់រំ និងពិន័យ) 18នាក់ (បិទអាជីវកម្ម) 1ទីតាំង។ 2. ឃាត់យានយន្ត (រថយន្ត 3គ្រឿង និងម៉ូតូ 1គ្រឿង)។ 3. ពិន័យជាប្រាក់ ចំនួន 2,200,000រៀល។
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាក្នុងកម្មវិធីមហាសន្និបាតនៃក្តីសង្ឃឹមពិភពលោកលើកទី7។
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាក្នុងកម្មវិធីមហាសន្និបាតនៃក្តីសង្ឃឹមពិភពលោកលើកទី7។ នៅព្រឹកថ្ងៃអាទិត្យ ៦កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី12 ខែកញ្ញា ឆ្នាំ2021នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាក្នុងកម្មវិធីមហាសន្និបាតនៃក្តីសង្ឃឹមពិភពលោកលើកទី7 ៖ ស្ថាប័នស្រាវជ្រាវឆ្នាំ2022 ក្រោមប្រធានបទ «សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក» ខាងក្រោមនេះគឺជាសុន្ទរកថាទាំងស្រុងរបស់សម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុងកម្មវិធីមហាសន្និបាតនៃក្តីសង្ឃឹមពិភពលោកលើកទី7។
ឯកឧត្តម កៅ ថាច តបតាមការអញ្ជើញរបស់ លោក ជួរ ផេង ប្រធានក្រុមហ៊ុន ដេលីហ្វ្រសហ៊្វូដ នៅស្រុកស្ទោង ខេត្តកំពង់ធំ។
ឯកឧត្តម កៅ ថាច តបតាមការអញ្ជើញរបស់ លោក ជួរ ផេង ប្រធានក្រុមហ៊ុន ដេលីហ្វ្រសហ៊្វូដ នៅស្រុកស្ទោង ខេត្តកំពង់ធំ។ នៅវេលាព្រឹកថ្ងៃទី 11 ខែកញ្ញា ឆ្នាំ2021 ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម និងសហការី បានអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីសម្ពោធជាផ្លូវការ រោងម៉ាស៊ីនកិនស្រូវ ដេលីហ្វ្រេស ហ្វូដ និងចូលរួមធ្វើជាសាក្សីផងដែរក្នុងកម្មវិធីចុះហត្ថលេខា និងការចុះអនុស្សារណៈយោគយល់គ្នាស្តីពី ភាពជាដៃគូរលើការផ្គត់ផ្គង់ទីផ្សារស្រូវអង្ករ រវាងសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា និងក្រុមហ៊ុន ដេលីហ្រ្វេសហ៊្វូដ។ ក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួមផងដែរ ពីសំណាក់លោកអភិបាលនៃគណៈអភិបាលស្រុកស្ទោង ឧកញ៉ា ហង់ សុគន្ធ ប្រធានសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា និងតំណាងសហគមន៍កសិកម្មមួយចំនួនផងដែរ។ បន្ទាប់ពីបទអន្តរាគមន៍របស់ តំណាងក្រុមហ៊ុន ដេលីហ្វ្រេសហ៊ូដ រួចមក ឯកឧត្តម កៅ ថាច បានសំដែងនូវសេចក្តីត្រេកអរ និងអបអរសាទរជូនលោក ជួរ ផេង និងភាគហ៊ុននិកទាំងអស់ចំពោះការសម្ពោធដាក់ឱ្យប្រើប្រាស់នូវរោងម៉ាស៊ីនកិនស្រូវដ៏ថ្មីស្រឡាងនេះ ហើយចំពោះសមិទ្ធិផលដែលបានចាប់បដិសិន្និឡើងចេញជារូបរាងនៅថ្ងៃនេះ គឺសរបញ្ជាក់ឱ្យឃើញពីការគិតគូរ និងការខិតខំប្រឹងប្រែងប្រកបដោយការដាក់ផែនការច្បាស់លាស់របស់ប្រធានក្រុមហ៊ុន និងសមាជិកទាំងអស់។ ឆ្លៀតក្នុងឱកាសនោះ […]