ព័ត៌មានជាតិ

ចុះពិនិត្យសុខភាពដោយក្រុមគ្រូពេទ្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ តាមអធិការដ្ឋាននគរបាលស្រុក-ក្រុង

ចុះពិនិត្យសុខភាពដោយក្រុមគ្រូពេទ្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ តាមអធិការដ្ឋាននគរបាលស្រុក-ក្រុង


បន្ទាយមានជ័យ : ដើម្បីធានាបាននូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី28 ខែមេសា ឆ្នាំ2025នេះ បានចាត់បញ្ជូនលោកស្រី វរសេនីយ៍ទោ សែ សុវ៉ារី នាយការិយាល័យ សុខាភិបាល ដឹកនាំក្រុមការងារសុខាភិបាលចុះពិនិត្យព្យាបាលជម្ងឺជូន កម្លាំងនគរបាលតាមបណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង9 និង បញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកទាំង4។

សូមជម្រាបជូនថា ជាក់ស្ដែងនៅថ្ងៃចន្ទនេះ ពេលព្រឹក ក្រុមការងារគ្រូពេទ្យ បានចុះដល់អធិការដ្ឋាននគរបាលស្រុក ភ្នំស្រុក បានពិនិត្យសុខភាពជូនកម្លាំងសរុប48នាក់ស្រី13នាក់ បានព្យាបាល73ករណី ចំណាយឱសថគ្រាប់អស់525គ្រាប់ ថ្នាំដបអស់12ដប នាពេលរសៀល ចុះដល់អធិការព្រះនេត្រព្រះ បានពិនិត្យសុខភាពជូនកម្លាំងសរុប60នាក់ ស្រី7នាក់ ព្យាបាលបាន88ករណី ចំណាយឱសថគ្រាប់អស់584គ្រាប់ ថ្នាំដបអស់10ដប។

យ៉ាងណាមិញ នៅក្នុងគោលបំណង នៃការចុះត្រួតពិនិត្យសុខភាពជូនកម្លាំងនគរបាលជាតិនាពេលនេះ គឺដើម្បីធានាដល់កងកម្លាំងនគរបាល មានសុខភាពល្អមានកម្លាំងមាំមួន ក្នុងការបំរើការងារប្រចាំថ្ងៃ ឬ បំពេញបេសកកម្ម ចុះប្រតិបត្តិការយាមល្បាតការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋតាមមូលដ្ឋាន ឲ្យកាន់តែល្អប្រសើរថែមទៀត៕

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *