ក្រសួងពាណិជ្ជកម្ម ចេញសេចក្តីជូនដំណឹងស្ដីពី តម្លៃលក់រាយ ប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី16 ដល់ថ្ងៃទី 30 ខែកញ្ញា ឆ្នាំ2021នេះ។
Month: September 2021
រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ19 ជូនកុមារ ដែលមានអាយុចាប់ពី 6ឆ្នាំ ដល់ក្រោម 12ឆ្នាំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់ដូសទី1 ចាប់ផ្ដើមពីថ្ងៃទី17 ខែកញ្ញា ដល់ថ្ងៃទី3 ខែតុលា ឆ្នាំ2021 និងសម្រាប់ដូសទី2 ចាប់ផ្ដើមពីថ្ងៃទី8 ដល់ថ្ងៃទី24 ខែតុលា ឆ្នាំ2021 រៀងរាល់ម៉ោង 8:00នាទីព្រឹក ដល់ម៉ោង 17:00នាទីរសៀល តាមរយៈការអញ្ជើញ និងទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋានដែលមានទីតាំងចំនួន 42ទីតាំង ដែលបានកំណត់ជូនដូចមានក្នុងឧបសម្ព័ន្ធនៃសេចក្ដីជូនដំណឹងនេះ៕
រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ19 ជូនកុមារ ដែលមានអាយុចាប់ពី 6ឆ្នាំ ដល់ក្រោម 12ឆ្នាំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់ដូសទី1 ចាប់ផ្ដើមពីថ្ងៃទី17 ខែកញ្ញា ដល់ថ្ងៃទី3 ខែតុលា ឆ្នាំ2021 និងសម្រាប់ដូសទី2 ចាប់ផ្ដើមពីថ្ងៃទី8 ដល់ថ្ងៃទី24 ខែតុលា ឆ្នាំ2021 រៀងរាល់ម៉ោង 8:00នាទីព្រឹក ដល់ម៉ោង 17:00នាទីរសៀល តាមរយៈការអញ្ជើញ និងទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋានដែលមានទីតាំងចំនួន 42ទីតាំង ដែលបានកំណត់ជូនដូចមានក្នុងឧបសម្ព័ន្ធនៃសេចក្ដីជូនដំណឹងនេះ។
ចាប់ពីថ្ងៃទី 16 ដល់ថ្ងៃទី 29 ខែកញ្ញា ឆ្នាំ 2021 នេះ រដ្ឋបាលខេត្តសៀមរាប សម្រេចបិទផ្សារកំពង់ក្ដី ដែលស្ថិតនៅក្នុងភូមិកំពង់ក្ដី2 ឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប ដែលជាទីតាំងដែលមានការរីករាលដាលនៃជំងឺកូវីដ19 ជាបណ្ដោះអាសន្ន រយៈពេល2សប្តាហ៍ ក្នុងគោលបំណង ធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ19 និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត រហូតមានការចេញសេចក្ដីសម្រេចជាថ្មី។
ចាប់ពីថ្ងៃទី 16 ដល់ថ្ងៃទី 29 ខែកញ្ញា ឆ្នាំ 2021 នេះ រដ្ឋបាលខេត្តសៀមរាប សម្រេចបិទផ្សារកំពង់ក្ដី ដែលស្ថិតនៅក្នុងភូមិកំពង់ក្ដី2 ឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប ដែលជាទីតាំងដែលមានការរីករាលដាលនៃជំងឺកូវីដ19 ជាបណ្ដោះអាសន្ន រយៈពេល2សប្តាហ៍ ក្នុងគោលបំណង ធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ19 និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត រហូតមានការចេញសេចក្ដីសម្រេចជាថ្មី។
សម្រាប់ថ្ងៃទី 15 ខែកញ្ញា ឆ្នាំ 2021 នេះ សមត្ថកិច្ចបានបង្ហាញលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល។
សម្រាប់ថ្ងៃទី 15 ខែកញ្ញា ឆ្នាំ 2021 នេះ សមត្ថកិច្ចបានបង្ហាញលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល។ កាអនុវត្តវិធានការច្បាប់មានចំនួន 63 ករណី ៖ 1. ឃាត់ខ្លួន (អប់រំ និងពិន័យ) 218នាក់ ។ 2. ឃាត់យានយន្ត (រថយន្ត 3គ្រឿង និងម៉ូតូ 24គ្រឿង)។ 3. ពិន័យជាប្រាក់ ចំនួន 35,400,000រៀល។
សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បន្ទាប់ពីចាក់វ៉ាក់សាំងដូសទី3 ឬដូសជំរុញបានប្រមាណ30ម៉ោង មកដល់ពេលនេះខ្ញុំហាត់ប្រាណបានជាធម្មតាឡើងវិញហើយ។
សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បន្ទាប់ពីចាក់វ៉ាក់សាំងដូសទី3 ឬដូសជំរុញបានប្រមាណ30ម៉ោង មកដល់ពេលនេះខ្ញុំហាត់ប្រាណបានជាធម្មតាឡើងវិញហើយ។ សប្តាហ៍នេះ មានកិច្ចការជាច្រើនដែលត្រូវធ្វើ ហើយកិច្ចការមួយដែលសំខាន់ជាងគេគឺអនាគតរបស់កុមារ ទាំងជីវិត ទាំងសុខភាព និងទាំងការសិក្សារបស់ពួកគេ។ ការសម្រេចចាក់វ៉ាក់សាំងជូនកុមារអាយុពី6ដល់12ឆ្នាំដែលនឹងត្រូវធ្វើចាប់ពីថ្ងៃទី17 ខែ កញ្ញា ឆ្នាំ 2021 ខាងមុខនេះ គឺសំដៅធានានូវសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានការថែទាំសុខភាព និងសិទ្ធិទទួលបាននូវការសិក្សារៀនសូត្រ។ល។ ប្រសិនបើយើងមិនអាចបើកសាលាបឋមសិក្សាឡើងវិញសម្រាប់កុមាររបស់យើងទេ ប្រៀបបានទៅនឹងការបាត់បង់គ្រឹះមូលដ្ឋាននៃវិស័យអប់រំរបស់យើង។ ម្យ៉ាងទៀត ការចាក់វ៉ាក់សាំងជូនកុមារពីអាយុ6ឆ្នាំឡើង គឺជាផ្នែកមួយនៃការងារប្រយុទ្ធប្រឆាំងជាមួយជំងឺឆ្លងផងដែរ ព្រោះវានឹងនាំអោយមានភាពសាំក្នុង សហគមន៍រហូតដល់ប្រមាណជាង80% ដើម្បីទប់ទល់នឹងការវាយលុកពីជំងឺឆ្លងកូវីដ19 ដែលកំពុងរាតត្បាតក្នុងប្រទេសយើងនិងប្រទេសផ្សេងទៀតនៅលើពិភពលោកទាំងមូល។ សូមជូនពរលោកគ្រូ អ្នកគ្រូ ពិសេសចៅៗ ក្មួយៗជានិស្សិត និងសិស្សដែលបានវិលត្រឡប់ចូលសាលារៀនវិញនៅថ្ងៃនេះ៕
លោកជំទាវ ឱ វណ្ណឌីន ជាមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ស្នើសុំអាជ្ញាធរខេត្តទាំងអស់ជម្រុញការចាក់វ៉ាក់សាំងឱ្យក្រុមអាយុ18ឆ្នាំឡេីងឆាប់បានដល់គោលដៅ ពីព្រោះមួយរយ:ចុងក្រោយនេះ ឃេីញថាមានលទ្ធផលយឺតមែនទែន។
លោកជំទាវ ឱ វណ្ណឌីន ជាមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ស្នើសុំអាជ្ញាធរខេត្តទាំងអស់ជម្រុញការចាក់វ៉ាក់សាំងឱ្យក្រុមអាយុ18ឆ្នាំឡេីងឆាប់បានដល់គោលដៅ ពីព្រោះមួយរយ:ចុងក្រោយនេះ ឃេីញថាមានលទ្ធផលយឺតមែនទែន។ លោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ19 ក្នុងក្របខ័ណ្ឌទូទាំងប្រទេស បានបញ្ជាក់ថា ដេីម្បីឱ្យឆាប់បានបិទបញ្ចប់យុទ្ធនាការ សូមយកចិត្តទុកដាក់គៀងគរអ្នកដែលនៅសេសសល់ទាំងប៉ុន្មានមកចាក់ ឫក៏ចុះធ្វេី outreach ដល់ផ្ទះពួកគាត់ ដោយមិនត្រូវទុកពង្រាយអោយគ្រូពេទ្យឱ្យអង្គុយចាំ ដែលមានអ្នកមកចាក់មួយៗនោះឡេីយ។ សូមអាជ្ញាធរមូលដ្ឋានរិះរកមធ្យោបាយដេីម្បីប្រមូលការចាក់ឱ្យបានកេីនឡេីងដល់គោលដៅជាចាំបាច់ ដេីម្បីឈានទៅសម្រេចបាន 10លាននាក់នៅដំណាច់ខែកញ្ញានេះ។
ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ កសិកម្ម និងសហការី ។
ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ កសិកម្ម និងសហការី ។ នៅព្រឹកថ្ងៃទី 15 ខែកញ្ញា ឆ្នាំ 2021 នេះ ឯកឧត្តម កៅ ថាច បានអញ្ជើញចូលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ក្នុងជំនួបនៃការពិភាក្សានាវេលានោះ គឺផ្តោតសំខាន់ទៅលើ៖ 1. ស្ថានភាពទូទៅលើវិស័យកសិកម្មក្នុងខេត្តកំពង់ឆ្នាំង ក្នុងបរិបទកូវីដ 19។ 2. អំពីគម្រោងអភិវឌ្ឍន៍៍វិស័យកសិកម្មក្នុងតំបន់ដែលមានសក្តានុពល ដោយផ្សារភ្ជាប់ជាមួយសហគមន៍កសិកម្ម និងទីផ្សារ។ 3. និងបញ្ហាមួយចំនួនផ្សេងទៀត។
សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសយកថ្ងៃ សុក្រ ទី17 ខែកញ្ញា ឆ្នាំ 2021នេះ ជាថ្ងៃបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ19 ជូនកុមារអាយុពី 6 ឆ្នាំ ដល់ 12 ឆ្នាំ បន្ទាប់ពីយើងចាក់ជិតរួចរាល់កុមារ និងយុវវ័យអាយុ 12 ឆ្នាំ ដល់ក្រោម 18 ឆ្នាំ ។
សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសយកថ្ងៃ សុក្រ ទី17 ខែកញ្ញា ឆ្នាំ 2021នេះ ជាថ្ងៃបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ19 ជូនកុមារអាយុពី 6 ឆ្នាំ ដល់ 12 ឆ្នាំ បន្ទាប់ពីយើងចាក់ជិតរួចរាល់កុមារ និងយុវវ័យអាយុ 12 ឆ្នាំ ដល់ក្រោម 18 ឆ្នាំ ។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ទៀតថា ការបើកយុទ្ធនាការនេះ ត្រូវធ្វើក្នុងក្របខណ្ឌទូទាំងប្រទេស ឯថ្នាក់ជាតិត្រូវបើកយុទ្ធនាការនៅវិមានសន្តិភាព ដូចពេលដែលយើងចាក់ឲ្យកុមារ និងយុវវ័យអាយុ 12 ឆ្នាំ ដល់ក្រោម 18ឆ្នាំ ។