លោកជំទាវ ឱ វណ្ណឌីន ជាមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ស្នើសុំអាជ្ញាធរខេត្តទាំងអស់ជម្រុញការចាក់វ៉ាក់សាំងឱ្យក្រុមអាយុ18ឆ្នាំឡេីងឆាប់បានដល់គោលដៅ ពីព្រោះមួយរយ:ចុងក្រោយនេះ ឃេីញថាមានលទ្ធផលយឺតមែនទែន។
លោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ19 ក្នុងក្របខ័ណ្ឌទូទាំងប្រទេស បានបញ្ជាក់ថា ដេីម្បីឱ្យឆាប់បានបិទបញ្ចប់យុទ្ធនាការ សូមយកចិត្តទុកដាក់គៀងគរអ្នកដែលនៅសេសសល់ទាំងប៉ុន្មានមកចាក់ ឫក៏ចុះធ្វេី outreach ដល់ផ្ទះពួកគាត់ ដោយមិនត្រូវទុកពង្រាយអោយគ្រូពេទ្យឱ្យអង្គុយចាំ ដែលមានអ្នកមកចាក់មួយៗនោះឡេីយ។
សូមអាជ្ញាធរមូលដ្ឋានរិះរកមធ្យោបាយដេីម្បីប្រមូលការចាក់ឱ្យបានកេីនឡេីងដល់គោលដៅជាចាំបាច់ ដេីម្បីឈានទៅសម្រេចបាន 10លាននាក់នៅដំណាច់ខែកញ្ញានេះ។