ចាប់ពីថ្ងៃទី 16 ដល់ថ្ងៃទី 29 ខែកញ្ញា ឆ្នាំ 2021 នេះ រដ្ឋបាលខេត្តសៀមរាប សម្រេចបិទផ្សារកំពង់ក្ដី ដែលស្ថិតនៅក្នុងភូមិកំពង់ក្ដី2 ឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប ដែលជាទីតាំងដែលមានការរីករាលដាលនៃជំងឺកូវីដ19 ជាបណ្ដោះអាសន្ន រយៈពេល2សប្តាហ៍ ក្នុងគោលបំណង ធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ19 និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត រហូតមានការចេញសេចក្ដីសម្រេចជាថ្មី។
