មនុស្សចំនួន 21 នាក់ បន្តរកឃើញវិជ្ជមានកូវីដ19 ថ្មី នៅថ្ងៃទី 23 ខែកក្កដា ឆ្នាំ 2021 នេះ ស្ថិតក្នុងខេត្តកំពង់ធំ ហើយក៏មានករណីជាសះស្បើយចំនួន 29 នាក់ នឹងករណីស្លាប់ថ្មីចំនួន 1 នាក់ផងដែរ។
Month: July 2021
ថ្ងៃទី23 ខែកក្កដា ឆ្នាំ2021នេះ ឯកឧត្តម ជា សុផារ៉ាឧបនាយករដ្ឋមន្ត្រី ឯកឧត្តម ថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីបរិស្ថាននិងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ចុះមូលដ្ឋានខេត្តព្រះសីហនុ បានអញ្ជើញពិនិត្យវឌ្ឍនភាព នៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានាក្នុងខេត្តព្រះសីហនុ។ ក្នុងឱកាសនោះគណ:ប្រតិភូអន្តរៈក្រសួងបានអញ្ជើញទៅពិនិត្យរង្វង់មូលព្រះបដិមា ឧមាមហេស្វរ ស្ថិតនៅរង្វង់មូលរាម និងរង្វង់ព្រះថោងនាងនាគ នៅក្នុងស្រុកព្រៃនប់ រួចបន្តពិនិត្យគម្រោងសាងសង់ស្ថានីយ៍អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី3 ស្ថិតនៅចុងពយ39 ភូមិ4 សង្កាត់លេខ4 ក្រុងព្រះសីហនុ និងស្ថានីយ៍អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី1 អាងប្រព្រឹត្តិកម្មទី2 មានទីតាំងនៅសង្កាត់លេខ3 ក្រុងព្រះសីហនុ និងចុះពិនិត្យការដាំដេីមកោងកាងតាមបណ្តោយវិថីតេជោសែនផងដែរ។ គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានា សម្រាប់ទទួលភ្ញៀវទេសចរជាតិ អន្តរជាតិ និងអ្នកវិនិយោគគិន ក្រោយពេលបិទបញ្ចប់ការរាតត្បាតនៃជំងឺកូវិដ19 នៅពេលខាងមុខ។ សូមបញ្ជាក់ថា ខេត្តព្រះសីហនុជាខេត្តមួយនៃភាគនារតីនៃប្រទេសកម្ពុជា ដែលរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាប៉ូលសេដ្ឋកិច្ចមួយ ក្នុងចំណោមប៉ូលសេដ្ឋកិច្ចទាំង3 ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងសម្រាប់កម្ពុជា ក្នុងការស្រូបយកនៅកំណើនសេដ្ឋកិច្ច វិនិយោគ និងទេសចរណ៍ក្នុងពេលអនាគត។
តាមការបញ្ជាក់របស់ស្ថានទូតអាមេរិក បានឲ្យដឹងថារដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងផ្តល់វ៉ាក់សាំង Johnson & Johnson ចំនួនជាងមួយលានដូស ដល់ប្រជាជនកម្ពុជា។
តាមការបញ្ជាក់របស់ស្ថានទូតអាមេរិក បានឲ្យដឹងថារដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងផ្តល់វ៉ាក់សាំង Johnson & Johnson ចំនួនជាងមួយលានដូស ដល់ប្រជាជនកម្ពុជា។ យោងតាមការបង្ហោះក្នុងផេកហ្វេសប៊ុកផ្លូវការ របស់ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានសរសេរថាសហរដ្ឋអាមេរិកនឹងផ្តល់វ៉ាក់សាំង Johnson & Johnson ចំនួនជាងមួយលានដូស ដល់ប្រជាជនកម្ពុជា។ យើង កំពុងតែធ្វើការយ៉ាងជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាល យន្តការ COVAX អង្គការសុខភាពពិភពលោក និងអង្គការ UNICEF ដើម្បីបញ្ជូនវ៉ាក់សាំងទាំងនោះមក ក្នុងពេលឆាប់ៗខាងមុខនេះ។
នៅព្រឹកថ្ងៃទី23 ខែកក្កដា ឆ្នាំ2021 ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម គង់ សោភ័ណ្ឌបាននាំយកទេយ្យទាន និងទានចំណាំព្រះវស្សាប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន 82 វត្ត នៅវត្តព្រែកឬស្សី។
នៅព្រឹកថ្ងៃទី23 ខែកក្កដា ឆ្នាំ2021 ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម គង់ សោភ័ណ្ឌបាននាំយកទេយ្យទាន និងទានចំណាំព្រះវស្សាប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន 82 វត្ត នៅវត្តព្រែកឬស្សី។ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុក មន្ត្រីរាជការ នាំយកនូវទេយ្យទាន បច្ច័យ ទៀនចំណាំព្រះវស្សា យកទៅប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាវចំនួន៨២វត្ត ក្នុងក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹង និងស្រុកកោះធំ ដែលពិធីនេះប្រារព្ធធ្វើនៅវេឡុការាម ហៅវត្តព្រែកឬស្សី ស្ថិតក្នុងសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ។ មានប្រសាសន៍ ទៅកាន់ប្រជាពលរដ្ឋ ព្រះសង្ឃ ឯកឧត្ដម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដែលយើងទាំងអស់គ្នាមានជំនឿ និងគោរពប្រតិបត្តិតាម ព្រោះថាព្រះពុទ្ធសាសនា បានផ្តល់ការអប់រំផ្លូវចិត្ត ឲ្យប្រព្រឹត្តនៅអំពើល្អ និងចេះជួយយកអាសាគ្នា សាមគ្គីភាពគ្នា រស់នៅក្នុងសង្គមមួយដោយសុខដុមរមនា ។ ឯកឧត្តមបានបន្តថា ជារៀងរាល់ឆ្នាំ មិនថាពុទ្ធបរិស័ទ ឬសប្បុរសជននោះឡើយ សូម្បីតែអាជ្ញាធរខេត្ត ក៏តែងតែបាននាំយកនៅទៀនចំណាំព្រះវស្សាមកវេរប្រគេន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា […]
នៅព្រឹកថ្ងៃទី 23 ខែកក្កដា ឆ្នាំ 2021 នេះ ឯកឧត្តម គង់ សោភ័ណ្ឌអភិបាលខេត្តកណ្ដាល អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយ ដល់កម្មករនិងប្រជាពលរដ្ឋនៅបុរី អឹម អិល ធារ៉ា ចំនួន 100 នាក់។
នៅព្រឹកថ្ងៃទី 23 ខែកក្កដា ឆ្នាំ 2021 នេះ ឯកឧត្តម គង់ សោភ័ណ្ឌអភិបាលខេត្តកណ្ដាល អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយ ដល់កម្មករនិងប្រជាពលរដ្ឋនៅបុរី អឹម អិល ធារ៉ា ចំនួន 100 នាក់។ មានប្រសាសន៍សំណេះសំណាលឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានសម្តែងនៅការកោតសរសើរដល់ម្ចាស់បុរី អឹម អិល ធារ៉ា ដែលបានមកវិនិយោគ នៅក្នុងទឹកដីខេត្តកណ្ដាល ពិសេសក្រុងតាខ្មៅ ដែលការវិនិយោគសាងសង់បុរី នៅពេលនេះ គឺពិតជាបានផ្ដល់ការងារ និងប្រាក់ចំណូលជាច្រើន ដល់ប្រជាពលរដ្ឋទូទៅ ពិសេសប្រជាពលរដ្ឋក្នុងក្រុងតាខ្មៅ ព្រមទាំងបានជួយលើកម្ពស់សោភ័ណភាព ធ្វើឲ្យទីក្រុងតាខ្មៅ កាន់តែទាក់ទាញសម្រាប់ការរស់នៅប្រកបដោយភាពស៊ីវីល័យ និងរួមចំណែកដល់ការអភិវឌ្ឍន៍ ភាពទំនើប ក្នុងក្រុងតាខ្មៅផងដែរ។ ទន្ទឹមនឹងនោះផងដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអំពាវនាវដល់អ្នកឧកញ៉ា ឧកញ៉ា និងអ្នកវិនិយោគទាំងអស់ អញ្ជើញមកវិនិយោគនៅខេត្តកណ្ដាល ព្រោះខេត្តកណ្ដាល ជាភូមិសាស្រ្តមួយល្អ មានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង សម្រាប់អ្នកវិនិយោគ មកវិនិយោគនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល។ […]