ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី23 ខែកក្កដា ឆ្នាំ2021 ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម គង់ សោភ័ណ្ឌបាននាំយកទេយ្យទាន និងទានចំណាំព្រះវស្សាប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន 82 វត្ត នៅវត្តព្រែកឬស្សី។

នៅព្រឹកថ្ងៃទី23 ខែកក្កដា ឆ្នាំ2021 ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម គង់ សោភ័ណ្ឌបាននាំយកទេយ្យទាន និងទានចំណាំព្រះវស្សាប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន 82 វត្ត នៅវត្តព្រែកឬស្សី។

អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុក មន្ត្រីរាជការ នាំយកនូវទេយ្យទាន បច្ច័យ ទៀនចំណាំព្រះវស្សា យកទៅប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាវចំនួន៨២វត្ត ក្នុងក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹង និងស្រុកកោះធំ ដែលពិធីនេះប្រារព្ធធ្វើនៅវេឡុការាម ហៅវត្តព្រែកឬស្សី ស្ថិតក្នុងសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ។

មានប្រសាសន៍ ទៅកាន់ប្រជាពលរដ្ឋ ព្រះសង្ឃ ឯកឧត្ដម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដែលយើងទាំងអស់គ្នាមានជំនឿ និងគោរពប្រតិបត្តិតាម ព្រោះថាព្រះពុទ្ធសាសនា បានផ្តល់ការអប់រំផ្លូវចិត្ត ឲ្យប្រព្រឹត្តនៅអំពើល្អ និងចេះជួយយកអាសាគ្នា សាមគ្គីភាពគ្នា រស់នៅក្នុងសង្គមមួយដោយសុខដុមរមនា ។

ឯកឧត្តមបានបន្តថា ជារៀងរាល់ឆ្នាំ មិនថាពុទ្ធបរិស័ទ ឬសប្បុរសជននោះឡើយ សូម្បីតែអាជ្ញាធរខេត្ត ក៏តែងតែបាននាំយកនៅទៀនចំណាំព្រះវស្សាមកវេរប្រគេន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅតាមទីវត្តអារាមនានាទូទាំងខេត្តកណ្តាល ដែលនេះជាការបង្ហាញនៅការយកចិត្តទុកដាក់គាំទ្រ ផ្នែកវិស័យពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋផងដែរ ។

ក្នុងឱកាសនោះដែរ ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត បានផ្ដាំផ្ញើដល់ មន្ត្រីរាជការ ព្រះសង្ឃ និងប្រជាពលរដ្ឋ មិនត្រូវមានការធ្វេសប្រហែស និងភ្លេចខ្លួន ក្នុងការការពារខ្លួន ពីជំងឺកូវីដ19 នោះឡើយ សូមប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ ខ្ជួននៅវិធានការនានា តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារ និងទប់ស្កាត់នៅការឆ្លងរីករាលដាល នៃជំងឺកូវីដ19ចូលក្នុងសហគមន៍យើង ពិសេសត្រូវអនុវត្តឲ្យបានល្អតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន គឺ ( 3កុំ និង 3ការពារ ) ។

សូមបញ្ជាក់ថា ទេយ្យទានដែលបានដង្ហែរវេប្រគេនក្នុងឱកាសនោះគឺ ព្រះបាឡាត់គណខេត្ត និងលេខាគណៈសង្ឃខេត្តចំនួន2វត្ត ក្នុងមួយវត្តបច្ច័យ 1លានរៀល ទៀន 1គូ អង្ករ 300kg ទឹកសុទ្ធ5កេស មី 10កេស ត្រីខ10យួរ សាដក់1 ម៉ាស់1កេស និងអាល់កុល 1កាន។

ដោយឡែក វត្ត អាស្រម និងពុទ្ធមណ្ឌល ចំនួន 80ទៀត ក្នុងមួយវត្តទទួលបានបច្ច័យ 40ម៉ឺនរៀល ទៀនព្រះវស្សា 1គូរ អង្ករ 200kg មី5កេស ត្រីខ10យួរ ទឹកសុទ្ធ3កេស សាដក់1 ម៉ាស់ 20ប្រអប់ និងអាល់កុល1កាន៕

Leave a Reply

Your email address will not be published. Required fields are marked *