ព័ត៌មានជាតិ

គ្រួសារសពចំនួន 12គ្រួសារនៅខេត្តបន្ទាយមានជ័យ ដែលបានស្លាប់ដោយសារជំងឺកូវីដ19 បានទទួលថវិកាឧបត្ថម្ភពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

គ្រួសារសពចំនួន 12គ្រួសារនៅខេត្តបន្ទាយមានជ័យ ដែលបានស្លាប់ដោយសារជំងឺកូវីដ19 បានទទួលថវិកាឧបត្ថម្ភពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ថ្ងៃទី5 ខែកក្កដា ឆ្នាំ2021នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងប្រធានគណៈកម្មការប្រយុទ្ធនឹងជម្ងឺកូវីដ19 ខេត្តបន្ទាយមានជ័យ បានអញ្ចើញប្រគល់ថវិកាឧបត្ថម្ភរបស់រាជរដ្ឋាភិបាល សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឧបត្ថម្ភជូនគ្រួសារសពដែលស្លាប់ដោយជំងឺកូវីដ19។ សូមបញ្ជាក់ថា គ្រួសារសពទាំង 12គ្រួសារ ទទួលបាន 1គ្រួសារថវិកាចំនួន5លានរៀល ដែលមានលំដ្ធាននៅក្រុងប៉ោយប៉ែត មកទល់ថ្ងៃទី5 ខែកក្កដា នេះ ក្នុងខេត្តបន្ទាយមានជ័យមានអ្នកស្លាប់ចំនួន39នាក់ហើយ។ ក្នុងនាមរដ្ឋបាលខេត្ត និងបងប្អូនប្រជាពលរដ្ឋ គ្រួសារសព ឯកឧត្តម អ៊ុំ រាត្រី សូមគោរពថ្លែងអំណរគុណ និងជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ និងទទួលបានជោគជ័យត្រចះត្រចង់ក្នុងដឹកនាំប្រទេសជាតិអោយមានការរីកចម្រើន ។

ព័ត៌មានជាតិ

មនុស្សចំនួន 91 នាក់ បន្តរកឃើញវិជ្ជមានកូវីដ19 ថ្មី នៅថ្ងៃទី 4 ខែកក្កដាឆ្នាំ 2021 នេះ ស្ថិតក្នុងខេត្តសៀមរាប ហើយក៏មានករណីជាសះស្បើយចំនួន 18 នាក់ និងស្លាប់ចំនួន2នាក់ផងដែរ។

មនុស្សចំនួន 91 នាក់ បន្តរកឃើញវិជ្ជមានកូវីដ19 ថ្មី នៅថ្ងៃទី 4 ខែកក្កដាឆ្នាំ 2021 នេះ ស្ថិតក្នុងខេត្តសៀមរាប ហើយក៏មានករណីជាសះស្បើយចំនួន 18 នាក់ និងស្លាប់ចំនួន2នាក់ផងដែរ។ គិតមកទល់ពេលនេះ អ្នកវិជ្ជមានជំងឺកូវីដ19 ចំនួន1508នាក់ ជាសះស្បើយចំនួន580នាក់ ស្លាប់17នាក់ និង911នាក់ កំពុងសម្រាកព្យាបាល ។

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន សម្រេចឱ្យម្ចាស់តោយកទៅចិញ្ចឹមវិញក្រោយមានការសំណូមពរពីមហាជន

សម្ដេចតេជោ ហ៊ុន សែន សម្រេចឱ្យម្ចាស់តោយកទៅចិញ្ចឹមវិញក្រោយមានការសំណូមពរពីមហាជន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានសរសេរបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី 4 ខែកក្កដា ឆ្នាំ2021 ថា ក្រោយក្តាប់បានរឿងសត្វតោ ល្ងាចនេះខ្ញុំបានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្មនិងបានឯកភាពគ្នាថាអនុញ្ញាតិអោយម្ចាស់យកទៅចិញ្ចឹមវិញក្នុងលក្ខខណ្ឌម្ចាស់ត្រូវធ្វើទ្រុងអោយបានត្រឹមត្រូវដើម្បីធានា សុវត្តិភាពទាំងមនុស្សក្នុងផ្ទះនិងអ្នករស់នៅជិតខាង។ សម្ដេចតេជោ ក៏បានពន្យល់ជូនបងប្អូនដែលបានលើកមតិក្នុងហ្វេសប៊ុក ពាក់ព័ន្ធករណីសត្វតោនេះថា នេះជាករណីពិសេសដែលសត្វតោមួយនេះ គាត់ចញ្ចឹមតាំងតែពីតូច ដែលយើងត្រូវយោគយល់ បន្ថែមលើនេះ សម្ដេចតេជោ បានបញ្ជាក់ជូនបងប្អូនដែលបានលើកមតិក្នុងហ្វេសប៊ុក ពាក់ព័ន្ធករណីសត្វតោនេះថា បើមានការផាកពិន័យត្រូវជូនត្រឡប់ទៅវិញ ។ សម្តេចតេជោ ហ៊ុន សែន ក៏អរគុណបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសដែលបានផ្តល់យោបល់និងអាណិត ដល់សត្វតោ៕ សូមរំលឹកថាកាលពីថ្ងៃទី26 ខែមិថុនា ឆ្នាំ2021រដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ តាមបញ្ជារបស់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានចុះរឹបអូសយកសត្វតោ1ក្បាលនៅផ្ទះលេខ22 ផ្លូវ306 សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ តាមបណ្តឹងរបស់អ្នកជិតខាងនិងអ្នកទេសចរណ៍បរទេស។ ដោយយល់ឃើញថាសត្វតោត្រូវបានម្ចាស់មានការថែរក្សាបានល្អ តាំងពីតូចមកម្លេះ និងដោយសារមានមហាជនជាច្រើនមានការអាណិតអាសូរដល់សត្វតោនិងម្ចាស់ដែលថែរក្សាដែរនោះ ហើយសម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានសម្រេច ប្រគល់សត្វតោ នោះជូនម្ចាស់វិញដើម្បីអនុញ្ញាតអោយម្ចាស់បន្តការចញ្ចឹមនិងថែរក្សា ដោយតម្រូវអោយម្ចាស់នោះមានកិច្ចសន្យាដែលមានបំពេញលក្ខខ័ណ្ឌគ្រប់គ្រាន់ទាក់ទងទៅនឹងបច្ចេកទេសនៃការចិញ្ចឹមដែលមានលក្ខណៈសមស្របតាមបទដ្ឋានបច្ចេកទេស បរិស្ថានរស់នៅនៃសត្វតោ និងប្រកបដោយសុវត្ថិភាពមិនអោយមានហានិភ័យដល់អ្នកថែរក្សានិងអ្នកជិតខាង។

ព័ត៌មានជាតិ

រថយន្តដឹកវ៉ាក់សាំង10គ្រឿងជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានយកមកប្រគល់ជូនក្រសួងការពារជាតិ។

រថយន្តដឹកវ៉ាក់សាំង10គ្រឿងជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានយកមកប្រគល់ជូនក្រសួងការពារជាតិ។ រថយន្តដឹកវ៉ាក់សាំង10គ្រឿងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានយកមកប្រគល់ជូនក្រសួងការពារជាតិនៅព្រឹកថ្ងៃទី5 ខែកក្កដា ឆ្នាំ2021 ដែលពិធីប្រគលទទួល ប្រព្រឹត្តទៅនៅឃ្លាំងឪសថកណ្តាល (CMS) ក្រោមអធិបតីភាពលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ19 ក្នុងក្របខណ្ឌទូទាំងប្រទេស និងឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការពារជាតិ។ សូមជម្រាបថា គិតត្រឹមថ្ងៃទី4 ខែកក្កដា ឆ្នាំ2021 ក្រសួងសុខាភិបាល និងក្រសួង ការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ19 ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំង ប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន 4.535.894នាក់ សម្រាប់លទ្ធផលចាក់វ៉ាក់សាំងគោលដៅ10លាននាក់ បានចំនួន45.36%។ដោយ: ទទក    

ព័ត៌មានជាតិ

ផ្សារសាមគ្គី ក្រុងក្រចេះ ខេត្តក្រចេះ បានសម្រេចអនុញ្ញាតឲ្យបើកដំណើរការឡើងវិញហេីយ ចាប់ពីម៉ោង 17.00នាទី ថ្ងៃទី 4 ខែកក្កដា ឆ្នាំ 2021នេះតទៅ។

ផ្សារសាមគ្គី ក្រុងក្រចេះ ខេត្តក្រចេះ បានសម្រេចអនុញ្ញាតឲ្យបើកដំណើរការឡើងវិញហេីយ ចាប់ពីម៉ោង 17.00នាទី ថ្ងៃទី 4 ខែកក្កដា ឆ្នាំ 2021នេះតទៅ។

ព័ត៌មានជាតិ

អ្នករាជធានីភ្នំពេញ ដែលរស់នៅក្នុង សង្កាត់/ខណ្ឌ ខាងក្រោមនេះ សូមប្រុងប្រយ័ត្ន​, សូមកុំធ្វេសប្រហែស ​ឲ្យសោះ។

អ្នករាជធានីភ្នំពេញ ដែលរស់នៅក្នុង សង្កាត់/ខណ្ឌ ខាងក្រោមនេះ សូមប្រុងប្រយ័ត្ន​, សូមកុំធ្វេសប្រហែស ​ឲ្យសោះ។  

ព័ត៌មានជាតិ

ផ្សារស្គន់ថ្មី សម្រេចបិទខ្ទប់ជាបណ្តោះអាសន្ន ចំនួន2សប្តាហ៍ រយៈពេល 14 ថ្ងៃ ចាប់ពីថ្ងៃទី 4 ខែកក្កដា ឆ្នាំ 2021 នេះ ស្ថិតនៅ ភូមិស្គន់​ ឃុំ​ សូទីប​ ស្រុកជើងព្រៃ ខែតកំពង់ចាម។

ផ្សារស្គន់ថ្មី សម្រេចបិទខ្ទប់ជាបណ្តោះអាសន្ន ចំនួន2សប្តាហ៍ រយៈពេល 14 ថ្ងៃ ចាប់ពីថ្ងៃទី 4 ខែកក្កដា ឆ្នាំ 2021 នេះ ស្ថិតនៅ ភូមិស្គន់​ ឃុំ​ សូទីប​ ស្រុកជើងព្រៃ ខែតកំពង់ចាម។

ព័ត៌មានជាតិ

មនុស្សចំនួន 86 នាក់ បន្តរកឃើញវិជ្ជមានកូវីដ19 ថ្មី នៅថ្ងៃទី 4 ខែកក្កដាឆ្នាំ 2021 នេះ ស្ងិតក្នុងខេត្តបន្ទាយមានជ័យ ហើយក៏មានករណីជាសះស្បើយចំនួន 23 នាក់ផងដែរ។

មនុស្សចំនួន 86 នាក់ បន្តរកឃើញវិជ្ជមានកូវីដ19 ថ្មី នៅថ្ងៃទី 4 ខែកក្កដាឆ្នាំ 2021 នេះ ស្ងិតក្នុងខេត្តបន្ទាយមានជ័យ ហើយក៏មានករណីជាសះស្បើយចំនួន 23 នាក់ផងដែរ។

ព័ត៌មានជាតិ

ថ្ងៃទី 3 ខែកក្កដា ឆ្នាំ 2021នេះ មានករណីឆ្លងវីរុសកូវីត19 ថ្មីចំនួន993នាក់ និងអ្នកជាសះស្បើយចំនួន617 នាក់ ហើយមានករណីស្លាប់ថ្មីចំនួន 24 នាក់

ថ្ងៃទី 3 ខែកក្កដា ឆ្នាំ 2021នេះ មានករណីឆ្លងវីរុសកូវីត19 ថ្មីចំនួន993នាក់ និងអ្នកជាសះស្បើយចំនួន617 នាក់ ហើយមានករណីស្លាប់ថ្មីចំនួន 24 នាក់។

ព័ត៌មានជាតិ

មនុស្សចំនួន 30 នាក់ បន្តរកឃើញវិជ្ជមានកូវីដ19 ថ្មី បន្ថែមទៀតនៅថ្ងៃទី 3 ខែកក្កដា ឆ្នាំ 2021 នេះ ស្ថិតក្នុងខេត្តកំពង់ឆ្នាំង។

មនុស្សចំនួន 30 នាក់ បន្តរកឃើញវិជ្ជមានកូវីដ19 ថ្មី បន្ថែមទៀតនៅថ្ងៃទី 3 ខែកក្កដា ឆ្នាំ 2021 នេះ ស្ថិតក្នុងខេត្តកំពង់ឆ្នាំង។