គ្រួសារសពចំនួន 12គ្រួសារនៅខេត្តបន្ទាយមានជ័យ ដែលបានស្លាប់ដោយសារជំងឺកូវីដ19 បានទទួលថវិកាឧបត្ថម្ភពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
ថ្ងៃទី5 ខែកក្កដា ឆ្នាំ2021នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងប្រធានគណៈកម្មការប្រយុទ្ធនឹងជម្ងឺកូវីដ19 ខេត្តបន្ទាយមានជ័យ បានអញ្ចើញប្រគល់ថវិកាឧបត្ថម្ភរបស់រាជរដ្ឋាភិបាល សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឧបត្ថម្ភជូនគ្រួសារសពដែលស្លាប់ដោយជំងឺកូវីដ19។
សូមបញ្ជាក់ថា គ្រួសារសពទាំង 12គ្រួសារ ទទួលបាន 1គ្រួសារថវិកាចំនួន5លានរៀល ដែលមានលំដ្ធាននៅក្រុងប៉ោយប៉ែត មកទល់ថ្ងៃទី5 ខែកក្កដា នេះ ក្នុងខេត្តបន្ទាយមានជ័យមានអ្នកស្លាប់ចំនួន39នាក់ហើយ។
ក្នុងនាមរដ្ឋបាលខេត្ត និងបងប្អូនប្រជាពលរដ្ឋ គ្រួសារសព ឯកឧត្តម អ៊ុំ រាត្រី សូមគោរពថ្លែងអំណរគុណ និងជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ និងទទួលបានជោគជ័យត្រចះត្រចង់ក្នុងដឹកនាំប្រទេសជាតិអោយមានការរីកចម្រើន ។