រថយន្តដឹកវ៉ាក់សាំង10គ្រឿងជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានយកមកប្រគល់ជូនក្រសួងការពារជាតិ។
រថយន្តដឹកវ៉ាក់សាំង10គ្រឿងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានយកមកប្រគល់ជូនក្រសួងការពារជាតិនៅព្រឹកថ្ងៃទី5 ខែកក្កដា ឆ្នាំ2021 ដែលពិធីប្រគលទទួល ប្រព្រឹត្តទៅនៅឃ្លាំងឪសថកណ្តាល (CMS) ក្រោមអធិបតីភាពលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ19 ក្នុងក្របខណ្ឌទូទាំងប្រទេស និងឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការពារជាតិ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី4 ខែកក្កដា ឆ្នាំ2021 ក្រសួងសុខាភិបាល និងក្រសួង ការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ19 ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំង ប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន 4.535.894នាក់ សម្រាប់លទ្ធផលចាក់វ៉ាក់សាំងគោលដៅ10លាននាក់ បានចំនួន45.36%។ដោយ: ទទក