មនុស្សចំនួន 32 នាក់ បន្តរកឃើញវិជ្ជមានកូវីដ19 ថ្មី នៅថ្ងៃទី 14 ខែកក្កដា ឆ្នាំ 2021 នេះ ស្ថិតក្នុងខេត្តកំពត។
Month: July 2021
សេចក្ដីជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ ខេត្តព្រះសីហនុ (ចាប់ពីអាយុ 18ឆ្នាំឡើងទៅ) ដែលមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ19 ដូសទី1។
សេចក្ដីជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ ខេត្តព្រះសីហនុ (ចាប់ពីអាយុ 18ឆ្នាំឡើងទៅ) ដែលមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ19 ដូសទី1។ សូមប្រញាប់រួសរាន់ទៅចាក់វ៉ាក់សាំងនៅទីតាំងសាលាអនុវិទ្យាល័យ បឋមសិក្សាតេជោសែន កម្មករ ស្ថិតនៅសង្កាត់លេខ4 ក្រុងព្រះសីហនុ (រៀងរាល់ម៉ោងធ្វើការ រូបទាំងថ្ងៃឈប់សម្រាក) ចាប់ពីថ្ងៃទី16 ខែកក្កដា 2021 និងត្រូវបិទបញ្ចប់ការចាក់វ៉ាក់សាំងនៅថ្ងៃទី31ខែកក្កដា ឆ្នាំ2021 ខាងមុខនេះ។
ឯកឧត្តម ខៀវ កាញារីទ្ធ ថ្លែងថាជាជំហានដំបូងក្រសួងព័ត៌មានបានបញ្ជាទិញឧបករណ៏ធ្វើតេស្តរហ័សពីក្រសួងប្រៃសណីយ៍ចំនួន 500តេស្ត សម្រាប់ចែកជូនដល់បណ្តាអគ្គនាយកដ្ឋានចំនួន3។
ឯកឧត្តម ខៀវ កាញារីទ្ធ ថ្លែងថាជាជំហានដំបូងក្រសួងព័ត៌មានបានបញ្ជាទិញឧបករណ៏ធ្វើតេស្តរហ័សពីក្រសួងប្រៃសណីយ៍ចំនួន 500តេស្ត សម្រាប់ចែកជូនដល់បណ្តាអគ្គនាយកដ្ឋានចំនួន3។ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៏លើកឡើងថា សម្រាប់ក្រសួងព័ត៌មាន បានបញ្ជាទិញឧបករណ៏ធ្វើតេស្តរហ័សនេះ ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៏ ចំនួន 500តេស្ត ចែកជូនដល់បណ្តាអគ្គនាយកដ្ឋានចំនួន 3 រួមមាន អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា វិទ្យុជាតិកម្ពុជា ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ទុកសម្រាប់មន្ត្រី និងអ្នកយកព័ត៌មានដែលត្រូវចុះទៅយកព័ត៌មាន ឬផលិត កម្មវិធីផ្សាយផ្សេងៗ។ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បែបនេះក្នុងឱកាស អញ្ជើញ ទទួលឧបករណ៏ធ្វើតេស្តរហ័សពិនិត្យរកមេរោគកូវីដ19 និងអង់ទីគ័រ ជាផលិតផលនាំមកពីប្រទេសកូរ៉េ ជាអំណោយរបស់ លោកជំទាវ តែ សំណេត ទីប្រឹក្សាក្រសួងព័ត៌មាន នៅថ្ងៃទី14 ខែកក្កដា ឆ្នាំ2021 ដើម្បីទុកប្រើប្រាស់ពិនិត្យចំពោះអ្នកសង្ស័យ ជាការចូលរួមចំណែកបង្ការនិងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ19។ ឯកឧត្តម រដ្ឋមន្ត្រីបានបញ្ជាក់ថា ឧបករណ៍តេស្តរហ័សនេះក៏ទុកសម្រាប់ប្រើប្រាស់ ពិនិត្យចំពោះវាគ្មិន និងភ្ញៀវកិត្តិយសដែលត្រូវបានគោរពអញ្ជើញមកចូលរួមក្នុងកម្មវិធី ធ្វើបទសម្ភាសន៍នានានៅក្នុង ស្ទីតយោផ្សាយវិទ្យុ និងទូរទស្សន៏ ដើម្បីធ្វើការពិនិត្យរកមើល មេរោគកូវីដ សម្រាប់ជាការ រួមចំណែកទប់ស្កាត់ការឆ្លងរីករាលដាលលនៃជំងឺនេះ […]
រាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកជាបណ្តោះអាសន្ន ការធ្វើដំណើរចេញ-ចូល ឆ្លងកាត់ព្រំដែនកម្ពុជា វៀតណាម រយៈពេល1ខែ ដោយចាប់ផ្តើមពីថ្ងទី18 ខែកក្កដា ឆ្នាំ2021តទៅ តែលើកលែងករណីអ្នកជំងឺដែលត្រូវព្យាបាលនៅវៀតណាម អ្នកការទូត មន្ត្រីរាជការ ដែលមានបេសកកម្មតាមការអញ្ជើញរបស់អាជ្ញាធរនៃប្រទេសទាំង2 រួមទាំងនិស្សិត សិក្ខាកាម ដែលបានបញ្ចប់ការសិក្សា ឬករណីមានការអនុញ្ញាតពិសេសពីរាជរដ្ឋាភិបាល។
រាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកជាបណ្តោះអាសន្ន ការធ្វើដំណើរចេញ-ចូល ឆ្លងកាត់ព្រំដែនកម្ពុជា វៀតណាម រយៈពេល1ខែ ដោយចាប់ផ្តើមពីថ្ងទី18 ខែកក្កដា ឆ្នាំ2021តទៅ តែលើកលែងករណីអ្នកជំងឺដែលត្រូវព្យាបាលនៅវៀតណាម អ្នកការទូត មន្ត្រីរាជការ ដែលមានបេសកកម្មតាមការអញ្ជើញរបស់អាជ្ញាធរនៃប្រទេសទាំង2 រួមទាំងនិស្សិត សិក្ខាកាម ដែលបានបញ្ចប់ការសិក្សា ឬករណីមានការអនុញ្ញាតពិសេសពីរាជរដ្ឋាភិបាល។