ព័ត៌មានជាតិ

ឯកឧត្តម ខៀវ កាញារីទ្ធ ថ្លែងថាជាជំហានដំបូងក្រសួងព័ត៌មានបានបញ្ជាទិញឧបករណ៏ធ្វើតេស្តរហ័សពីក្រសួងប្រៃសណីយ៍ចំនួន 500តេស្ត សម្រាប់ចែកជូនដល់បណ្តាអគ្គនាយកដ្ឋានចំនួន3។

ឯកឧត្តម ខៀវ កាញារីទ្ធ ថ្លែងថាជាជំហានដំបូងក្រសួងព័ត៌មានបានបញ្ជាទិញឧបករណ៏ធ្វើតេស្តរហ័សពីក្រសួងប្រៃសណីយ៍ចំនួន 500តេស្ត សម្រាប់ចែកជូនដល់បណ្តាអគ្គនាយកដ្ឋានចំនួន3។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៏លើកឡើងថា សម្រាប់ក្រសួងព័ត៌មាន បានបញ្ជាទិញឧបករណ៏ធ្វើតេស្តរហ័សនេះ ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៏ ចំនួន 500តេស្ត ចែកជូនដល់បណ្តាអគ្គនាយកដ្ឋានចំនួន 3 រួមមាន អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា វិទ្យុជាតិកម្ពុជា ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ទុកសម្រាប់មន្ត្រី និងអ្នកយកព័ត៌មានដែលត្រូវចុះទៅយកព័ត៌មាន ឬផលិត កម្មវិធីផ្សាយផ្សេងៗ។

ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បែបនេះក្នុងឱកាស អញ្ជើញ ទទួលឧបករណ៏ធ្វើតេស្តរហ័សពិនិត្យរកមេរោគកូវីដ19 និងអង់ទីគ័រ ជាផលិតផលនាំមកពីប្រទេសកូរ៉េ ជាអំណោយរបស់ លោកជំទាវ តែ សំណេត ទីប្រឹក្សាក្រសួងព័ត៌មាន នៅថ្ងៃទី14 ខែកក្កដា ឆ្នាំ2021 ដើម្បីទុកប្រើប្រាស់ពិនិត្យចំពោះអ្នកសង្ស័យ ជាការចូលរួមចំណែកបង្ការនិងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ19។

ឯកឧត្តម រដ្ឋមន្ត្រីបានបញ្ជាក់ថា ឧបករណ៍តេស្តរហ័សនេះក៏ទុកសម្រាប់ប្រើប្រាស់ ពិនិត្យចំពោះវាគ្មិន និងភ្ញៀវកិត្តិយសដែលត្រូវបានគោរពអញ្ជើញមកចូលរួមក្នុងកម្មវិធី ធ្វើបទសម្ភាសន៍នានានៅក្នុង ស្ទីតយោផ្សាយវិទ្យុ និងទូរទស្សន៏ ដើម្បីធ្វើការពិនិត្យរកមើល មេរោគកូវីដ សម្រាប់ជាការ រួមចំណែកទប់ស្កាត់ការឆ្លងរីករាលដាលលនៃជំងឺនេះ ហើយ ធានាបាននូវនិរន្តភាព ក្នុងការផ្សព្វផ្សាយ ដើម្បីបំរើដល់ប្រជាពលរដ្ឋជាទស្សនិកជន និងអ្នកស្តាប់ទាំងអស់ ទទួលព័ត៌មាន គ្រប់ពេលវេលាដោយគ្មានការអាក់ខាន ក្នុងការផ្សាយនោះទេ ។

លោកជំទាវ តែ សំណាត បានបញ្ជាក់ថា ការនាំយកមកនូវ ឧបករណ៏ធ្វើតេសរហ័ស ពិនិត្យរកមេរោគកូវីដ19 និងអង់ទីគ័រ មកជូន ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ នៅឱកាសនេះ គឺទុកសម្រាប់ប្រើប្រាស់ពិនិត្យ ថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្នុងក្រសួងព័ត៌មាន ដែលមានការ សង្ស័យជាប់ពាក់ពន្ធ័ អ្នកកើតជំងឺកូវីដ ដែលអាចបានដឹង ក្នុងរយៈពេលប្រមាណ15 នាទី ។ ដោយមើលឃើញពីប្រសិទ្ធភាពរបស់ ឧបករណ៏ធ្វើតេសរហ័សនេះទើបក្រុមការងារបានទិញយកជូន ឯកឧត្តម រដ្ឋមន្រ្តី ទុកប្រើប្រាស់ នៅក្នុងកាល:ទេស:ដែលជំងឺកូវីដ កំពុងឆ្លងរីករាលដាល។

ដោយពិនិត្យឃើញនូវគុណភាពនៃឧបករណ៍ធ្វើតេស្តរហ័ស ដែលត្រូវបានលោកជំទាវ តែ សំណេត មកធ្វើការបង្ហាញ និងធ្វើតេស្តដោយផ្ទាល់នៅឱកាសនេះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បញ្ជាក់ថា នឹងទិញចំនួន 400តេស្ត ទុកសម្រាប់ប្រើប្រាស់ក្នុងក្រសួងព័ត៌មានបន្ថែមទៀត៕ដោយ: ទទក

Leave a Reply

Your email address will not be published. Required fields are marked *