សេចក្តីជូនដំណឹង របស់មន្ទីរសុខាភិបាល រាជធានី ភ្នំពេញ ស្តីពីការបូជាសព អ្នកស្លាប់ ដោយសារជំងឺកូវីដ19។
Month: July 2021
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ខ្ញុំបានចូលរួមរំលែកទុក្ខតាមរយៈលោកជំទាវ ម៉ែន សំអន ចំពោះមរណភាព បង ហុង ថែម ដែលជាមន្ត្រីមួយរូបបានរួមចំណែកកសាងប្រទេសតាំងពីបាតដៃទទេនាឆ្នាំ1979។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ខ្ញុំបានចូលរួមរំលែកទុក្ខតាមរយៈលោកជំទាវ ម៉ែន សំអន ចំពោះមរណភាព បង ហុង ថែម ដែលជាមន្ត្រីមួយរូបបានរួមចំណែកកសាងប្រទេសតាំងពីបាតដៃទទេនាឆ្នាំ1979។ ខ្ញុំមិននឹកស្មានដល់សោះថាខ្ញុំមានមន្ត្រីមួយរូបថ្នាក់រដ្ឋលេខាធិការបង្ហោះសារផ្ជាញ់ផ្ចាលចំពោះសព សូម្បីតែលោកជំទាវម៉ែន សំអន សុំអោយដកចេញក៏មិនព្រមដកដែរ។ ខ្ញុំមិនអាចទុក លោក ឌុច សុវណ្ណារី អោយនៅជារដ្ឋលេខាធិការក្រសួងបានតទៅទៀតទេ គឺត្រូវដកចេញពីតំណែងព្រោះលោកមិនស័ក្ដិសមជាមន្ត្រីដឹកនាំទៀតដោយខ្វះគុណធម៌៕
ឯកឧត្តម ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ពេលបោះមួយជំហ៊ានទៅមុខ ត្រូវគិតពីរជំហ៊ានបន្ទាប់អោយហើយ ។
ឯកឧត្តម ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ពេលបោះមួយជំហ៊ានទៅមុខ ត្រូវគិតពីរជំហ៊ានបន្ទាប់អោយហើយ ។ នៅថ្ងៃទី 15 ខែកក្កដា ឆ្នាំ 2021 នេះ ស្ថិតក្នុងខេត្តសៀមរាបឯកឧត្តម ហ៊ុន ម៉ាណែត មានការវាយតម្លៃ ព្យាករណ៍សភាពការណ៍ និងការកំណត់គោលដៅអាទិភាព ព្រមទាំងការរៀបចំផែនការផ្អែកលើមូលដ្ឋានច្បាស់លាស់និងគ្រប់ជ្រុងជ្រោយ និងការចាត់តាំងកម្លាំង មធ្យោបាយ សម្ភារៈដើម្បីត្រៀមលក្ខណៈឆ្លើយតប ឬដោះស្រាយជាយថាហេតុដែលអាចកើតមានឡើង អោយបានទាន់ពេលវេលា និងមានប្រសិទ្ធភាព គឺជាកត្តាគន្លឹះមួយដ៏សំខាន់សម្រាប់ជោគជ័យលើគ្រប់ការងារ ។ កុំរង់ចាំដល់ពេលសង្គ្រាមផ្ទុះ បានចាប់ផ្តើមជ្រើសរើសទ័ពយកមកហ្វឹកហ្វឺន បំពាក់អាវុធ និងរៀបចំផែនការប្រយុទ្ធ ព្រោះវាអាចហួសពេលបាត់ទៅហើយ ចុះពិនិត្យវឌ្ឍនភាពនៃការរៀបចំទីតាំង សម្រាប់ត្រៀមព្យាបាលជំងឺកូវីដ19 កម្រិតមធ្យមនិងធ្ងន់ ថ្នាក់តំបន់ នៅខេត្តសៀមរាប។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបើកដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ19 ជូនកុមារ និង យុវវ័យ ចាប់ពីអាយុ 12 ដល់ 17 ឆ្នាំ ដែលជំហានដំបូងនៃដំណើរការចាក់វ៉ាក់សាំងនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបើកដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ19 ជូនកុមារ និង យុវវ័យ ចាប់ពីអាយុ 12 ដល់ 17 ឆ្នាំ ដែលជំហានដំបូងនៃដំណើរការចាក់វ៉ាក់សាំងនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល។ សម្តេចតេជោ ក៏បានអំពាវនាវដល់មាតាបិតា និងអាណាព្យាបាល ត្រៀមនាំកូនៗ ដែលមានអាយុចាប់ពី 12 ដល់ 17 ឆ្នាំ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ19 ឲ្យបានគ្រប់ៗគ្នា តាមការជូនដំណឹងរបស់ក្រសួងសុខាភិបាលនាពេលខាងមុខ។
ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានជំរុញដល់ស្នងការនគរបាលខេត្តដែលជាប់និងព្រំដែនទាំងអស់បង្កើនការប្រុងប្រយ័ត្នទ្វេដងចំពោះពលករខ្មែរដែលបានវិលត្រឡប់មកវិញ ខណៈការវិលរបស់បងប្អូនពលករមកកម្ពុជាវិញនោះគឺភាគច្រើនមានផ្ទុកមេរោគកូវីដ19 បំប្លេងថ្មី( Delta) ហើយមេរោគនេះគឺកំពុងបានឆ្លងយ៉ាងកាចសាហាវនៅលើពិភពលោកនោះ ៕
ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានជំរុញដល់ស្នងការនគរបាលខេត្តដែលជាប់និងព្រំដែនទាំងអស់បង្កើនការប្រុងប្រយ័ត្នទ្វេដងចំពោះពលករខ្មែរដែលបានវិលត្រឡប់មកវិញ ខណៈការវិលរបស់បងប្អូនពលករមកកម្ពុជាវិញនោះគឺភាគច្រើនមានផ្ទុកមេរោគកូវីដ19 បំប្លេងថ្មី( Delta) ហើយមេរោគនេះគឺកំពុងបានឆ្លងយ៉ាងកាចសាហាវនៅលើពិភពលោកនោះ ។