សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបើកដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ19 ជូនកុមារ និង យុវវ័យ ចាប់ពីអាយុ 12 ដល់ 17 ឆ្នាំ ដែលជំហានដំបូងនៃដំណើរការចាក់វ៉ាក់សាំងនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល។
សម្តេចតេជោ ក៏បានអំពាវនាវដល់មាតាបិតា និងអាណាព្យាបាល ត្រៀមនាំកូនៗ ដែលមានអាយុចាប់ពី 12 ដល់ 17 ឆ្នាំ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ19 ឲ្យបានគ្រប់ៗគ្នា តាមការជូនដំណឹងរបស់ក្រសួងសុខាភិបាលនាពេលខាងមុខ។