មនុស្សចំនួន 68 នាក់ បន្តរកឃើញវិជ្ជមានគូវិដ 19 ថ្មី នៅថ្ងៃទី 18 ខែកក្កដា ឆ្នាំ 2021 នេះ ស្ថិតក្នុងខេត្តបាត់ដំបង ហើយមានករណីជាសះស្បើយចំនួន 42 នាក់ និងករណីស្លាប់ថ្មីចំនួន2នាក់ផងដែរ។
Month: July 2021
ព្រឹកស្អែក កម្ពុជា នឹងដឹកជញ្ជូនអំណោយតាមយន្តហោះពិសេសផ្តល់ជូនដល់ប្រទេសវៀតណាម ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ19ដែលកំពុងវាយលុកយ៉ាងខ្លាំង។
ព្រឹកស្អែក កម្ពុជា នឹងដឹកជញ្ជូនអំណោយតាមយន្តហោះពិសេសផ្តល់ជូនដល់ប្រទេសវៀតណាម ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ19ដែលកំពុងវាយលុកយ៉ាងខ្លាំង។ នៅព្រឹកថ្ងៃទី 19 ខែកក្កដា ឆ្នាំ 2021 ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងចាត់តំណាង នាំយកអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយដឹកជញ្ជូនតាមរយៈយន្តហោះពិសេស ផ្តល់ជូនរដ្ឋាភិបាល និងប្រជាជនវៀតណាម ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ19 ដែលកំពុងវាយលុកយ៉ាងខ្លាំង។ សូមជម្រាបថា កាលពីថ្ងៃទី 17 ខែកក្កដា សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន បានសម្រេចឧបត្ថម្ភថវិកា 20ម៉ឺនដុល្លារ និងម៉ាសចំនួន 1លាន 1សែនម៉ាស និងម៉ាស៊ីនផលិតអុកសុីសែនស្វ័យប្រវត្តិចំនួន 100គ្រឿងជូនទៅរដ្ឋាភិបាលវៀតណាម ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់វៀតណាម ដែលកំពុងរងការរាតត្បាតដោយជំងឺកូវីដ19។ ទន្ទឹមគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានប្រកាសជួយឧបត្ថម្ភថវិកាចំនួន10ម៉ឺនដុល្លារអាមេរិក ជូនកាកបាទក្រហមប្រទេសវៀតណាម និងសមាគមមិត្តភាពកម្ពុជា វៀតណាម ថវិកាចំនួន 5មុឺនដុល្លាសហរដ្ឋអាមេរិច ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ19 ដែលកំពុងវាយលុកយ៉ាងខ្លាំងនៅក្នុងប្រទេសវៀតណាមផងដែរ។ […]