ដើម្បីភាពងាយស្រួល ដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ក្រហម ក្នុងខេត្តព្រះសីហនុ សូមទំនាក់ទំនងការបញ្ជាទិញ គ្រឿងឧបភោគបរិភោគ ដូចតទៅ។ ក្រុមរថយន្តក្រុងទី1 គោលដៅខាងមុខផ្សារចិន 1 រិន្ទ មន្នីការ 095 998 855 2 ផុន ចន្ធូ 096 578 8180 3 ខេង ស្រីវីន 096 664 1559 4 ដឹង ស្រីម៉ច់ 096 472 879 5 ហន វន្នីម 093 481 709 ក្រុមរថយន្តក្រុងទី2 គោលដៅខាងក្រោយធនាគារ PPCB 1 សាន សុគន្ធរ៉ូហ្សា 098 555 443 2 ហែម ទូ 016 394 234 3 […]
Month: April 2021
នៅព្រឹកថ្ងៃទី27 ខែមេសា ឆ្នាំ2021នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន
នៅព្រឹកថ្ងៃទី27 ខែមេសា ឆ្នាំ2021នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព លោកឧបាសក ខៀវ សាន ត្រូវជា ឪពុកបង្កើត ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យសម្តេច ក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែល បានទទួលមរណភាពកាលពីថ្ងៃអាទិត្យ 14កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.2564 ត្រូវនឹងថ្ងៃទី25 ខែមេសា ឆ្នាំ2021 វេលាម៉ោង 23:15 នាទី ក្នុងជន្មាយុ 91 ឆ្នាំ ដោយជរាពាធ។ សពលោកឧបាសក ខៀវ សាន ត្រូវបានតម្កល់ទុកធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន បុរីជីបម៉ុង ផ្ទះលេខ 31ផ្លូវលេខ 07ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅថ្ងៃទី 27 ខែមេសា ឆ្នាំ 2021 នេះ បានដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យសភាពការណ៍ និងធ្វើការប្រជុំជាបន្ទាន់ នៅក្នុងបរិវេណសាលាស្រុកអង្គស្នួល ។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅថ្ងៃទី 27 ខែមេសា ឆ្នាំ 2021 នេះ បានដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យសភាពការណ៍ និងធ្វើការប្រជុំជាបន្ទាន់ នៅក្នុងបរិវេណសាលាស្រុកអង្គស្នួល ។ ដោយសារស្ថានការណ៍នៃការរីករាលដាលនៃជំងឺកូវីដ19 មានការឆ្លងរីករាលដាលកាន់តែខ្លាំងទៅលើកម្មករ កម្មការិនី បម្រើការងារនៅរោងចក្រមួយចំនួន ដែលស្ថិតនៅក្នុងស្រុក អង្គស្នួល ខេត្តកណ្ដាល អាជ្ញាធរនិងរិះរកមធ្យោបាយបន្តកំណត់មុខសញ្ញា និងស្រាវជ្រាវស្វែងរកអ្នកសង្ស័យជាប់ពាក់ព័ន្ធដោយផ្ទាល់ ដោយប្រយោល យកសំណាកធ្វើតេស្តរកវីរុសកូវីដ-19 ដូច្នេះសូមចូលរួម( 3កុំនិង 3 ការពារ)។
បេសកកម្ម 51ថ្ងៃ រៀបចំ 5 មន្ទីរពេទ្យនិងមណ្ឌលព្យាបាលកូវីដ19 សរុបប្រមាណ 4300គ្រែ…
បេសកកម្ម 51ថ្ងៃ រៀបចំ 5 មន្ទីរពេទ្យនិងមណ្ឌលព្យាបាលកូវីដ19 សរុបប្រមាណ 4300គ្រែ… ក្នុងរយៈពេល 51ថ្ងៃ ក្រុមការងារយើងបានរួមគ្នា រៀបចំមន្ទីរពេទ្យ និងមណ្ឌលសម្រាប់ព្យាបាលជំងឺកូវីត19 កម្រិតស្រាល ចំនួន 5 ( the Great Duke, មន្ទីពេទ្យហ្លួងម៉ែ, មណ្ឌលព្យាបាលកូវីត19 កោះពេជ្រ ទី1និងទី2, និងមណ្ឌលព្យាបាលកូវីត19 ទួលពង្រ) ដែលអាចរៀបគ្រែសរុបប្រមាណ 4300គ្រែ ដើម្បីព្យាបាលបងប្អូនប្រជាពលរដ្ឋដែលឆ្លងជំងឺកូវីដ19។ ខ្ញុំសូមអរគុណដល់បងប្អូនក្រុមការងារទាំងអស់ពី ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពនៃការការរៀបចំនេះ ព្រោះបើគ្មានការចូលរួមយ៉ាងសកម្មរបស់បងប្អូនទាំងអស់គ្នាទេ យើងក៏មិនអាចសម្រេចកិច្ចការដ៏ធំនេះក្នុងរយៈពេលដ៏ខ្លីដូច្នេះដែរ។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមក្នុងការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ( 3កុំ 3 ការពារ) ក៏ដូចជាក្នុងការទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ19 និងការគោរពគោលការណ៏អនុវត្តក្នុងការបិទខ្ទប់មួយរយៈពេលខ្លី ដើម្បីយើងរួមគ្នាទប់ស្កាត់ការរីករាលដាលនិងឈានដល់ការបញ្ចប់ជំងឺកូវីដ19នៅក្នុងប្រទេសរបស់យើងបានឆាប់រហ័ស។