ព័ត៌មានជាតិ

បេសកកម្ម 51ថ្ងៃ រៀបចំ 5 មន្ទីរពេទ្យនិងមណ្ឌលព្យាបាលកូវីដ19 សរុបប្រមាណ 4300គ្រែ… 

បេសកកម្ម 51ថ្ងៃ រៀបចំ 5 មន្ទីរពេទ្យនិងមណ្ឌលព្យាបាលកូវីដ19 សរុបប្រមាណ 4300គ្រែ…

ក្នុងរយៈពេល 51ថ្ងៃ ក្រុមការងារយើងបានរួមគ្នា

រៀបចំមន្ទីរពេទ្យ និងមណ្ឌលសម្រាប់ព្យាបាលជំងឺកូវីត19 កម្រិតស្រាល ចំនួន 5 ( the Great Duke, មន្ទីពេទ្យហ្លួងម៉ែ, មណ្ឌលព្យាបាលកូវីត19 កោះពេជ្រ ទី1និងទី2, និងមណ្ឌលព្យាបាលកូវីត19 ទួលពង្រ) ដែលអាចរៀបគ្រែសរុបប្រមាណ 4300គ្រែ ដើម្បីព្យាបាលបងប្អូនប្រជាពលរដ្ឋដែលឆ្លងជំងឺកូវីដ19។

ខ្ញុំសូមអរគុណដល់បងប្អូនក្រុមការងារទាំងអស់ពី ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពនៃការការរៀបចំនេះ ព្រោះបើគ្មានការចូលរួមយ៉ាងសកម្មរបស់បងប្អូនទាំងអស់គ្នាទេ យើងក៏មិនអាចសម្រេចកិច្ចការដ៏ធំនេះក្នុងរយៈពេលដ៏ខ្លីដូច្នេះដែរ។

សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមក្នុងការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ( 3កុំ 3 ការពារ) ក៏ដូចជាក្នុងការទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ19 និងការគោរពគោលការណ៏អនុវត្តក្នុងការបិទខ្ទប់មួយរយៈពេលខ្លី ដើម្បីយើងរួមគ្នាទប់ស្កាត់ការរីករាលដាលនិងឈានដល់ការបញ្ចប់ជំងឺកូវីដ19នៅក្នុងប្រទេសរបស់យើងបានឆាប់រហ័ស។

Leave a Reply

Your email address will not be published. Required fields are marked *