ស្រុកចំនួន 3 ដែលត្រូវបានអភិបាលខេត្ត កណ្ដាល ផ្ដល់អាទិភាពក្នុងការចាក់វ៉ាក់សាំងមុនគេ។ តាមការបញ្ជាក់ : ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានឲ្យដឹងថាកម្មកររោងចក្រដែលស្ថិតនៅក្នុង ស្រុកអង្គស្នួល ស្រុកខ្សាច់កណ្ដាល និងស្រុកមុខកំពូល និងទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ19 មុនគេក្នុងចំណោមរោងចក្រទាំងអស់នៅក្នុងខេត្តកណ្ដាល។ យ៉ាងណាមិញ បន្ទាប់ពីមានកម្មករ វិនិយោជិក ដែលធ្វើការងារនៅតាមរោងចក្រកាត់ដេរសម្លៀកបំពាក់និងស្បែកជើង នៅក្នុងស្រុកទាំង 3 នេះ មានការឆ្លងជំងឺ covid-19 ជាបន្តបន្ទាប់និងមានរោងចក្រខ្លះបានសម្រេចចិត្ត បិទទ្វារផ្អាក ផលលិតកម្ម ជាបណ្ដោះអាសន្នដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ19។ សូមបញ្ជាក់ថា : ក្នុងចំណោមស្រុកទាំង3ខាងលើនេះ គឺមានតែ ស្រុកអង្គស្នួល ដែលសម្បូរទៅដោយរោងចក្រកាត់ដេរសម្លៀកបំពាក់និងស្បែកជើង ច្រើនជាងគេដែលមានចំនួនរហូតដល់ទៅ 116 រោងចក្រ និងមានកម្មករកម្មការិនីធ្វើការជាង 6 ម៉ឺននាក់។
Month: April 2021
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅយប់ថ្ងៃទី 29 ខែមេសា ឆ្នាំ 2021 នេះ បានដឹកនាំក្រុមការងារពាក់ព័ន្ធក្នុងស្រុកអង្គស្នួល។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅយប់ថ្ងៃទី 29 ខែមេសា ឆ្នាំ 2021 នេះ បានដឹកនាំក្រុមការងារពាក់ព័ន្ធក្នុងស្រុកអង្គស្នួល។ ដើម្បីចុះត្រួតពិនិត្យស្ថានការណ៍ និងយករបាំងដែក (បារ៉ាស់) បិទខ្ទប់ មានដូចជាភូមិ ស្វាយជ្រុំ ភូមិគម្ពោធស្បូវ ភូមិចក ភូមិអណ្តូង ភូមិត្នោតម្តើម និងផ្សារបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ដែលជា( តំបន់ក្រហម ) និង(តំបន់លឿងទុំ ) ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-19 នៅព្រឹកថ្ងៃទី 30 ខែមេសា ឆ្នាំ 2021 នេះ ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-19 នៅព្រឹកថ្ងៃទី 30 ខែមេសា ឆ្នាំ 2021 នេះ ។ ឯកឧត្តម បានដឹកនាំមន្ត្រីពាក់ព័ន្ធ ពិនិត្យមើលការរៀបចំកែលម្អ មន្ទីរពេទ្យមេគង្គ សម្រាប់ ពិនិត្យ ព្យាបាលអ្នកជំងឺកូវីដ-19 ក្រោយពីបានរកឃេីញអ្នកជំងឺកូវីដ-19ជាបន្តបន្ទាប់។ ប្រភព: មន្ទីរព័ត៌មានខេត្តកំពង់ចាម
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី 30 ខែមេសាឆ្នាំ 2021នេះ។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី 30 ខែមេសាឆ្នាំ 2021នេះ។ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកយុទ្ធនាការជាតិចាក់វ៉ាក់សាំងនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីរៀបចំចាក់វ៉ាក់សាំងការពារជំងឺកូវីដ19 ជូនដល់ប្រជា ពលរដ្ឋរស់នៅក្នុង( តំបន់ក្រហម ) ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលនៅតាមខណ្ឌមានជ័យ ខណ្ឌពោធិសែនជ័យ ខណ្ឌដង្កោ និងខណ្ឌកំបូល ។
សមត្ថកិច្ចក្រុងព្រះសីហនុ ចាប់ពិន័យមនុស្សចំនួន 3 នាក់ ដែលមិនអនុវត្ត កាតព្វកិច្ចពាក់ម៉ាស កាលពីថ្ងៃទី 29 ខែមេសា ឆ្នាំ 2021 នេះ។
សមត្ថកិច្ចក្រុងព្រះសីហនុ ចាប់ពិន័យមនុស្សចំនួន 3 នាក់ ដែលមិនអនុវត្ត កាតព្វកិច្ចពាក់ម៉ាស កាលពីថ្ងៃទី 29 ខែមេសា ឆ្នាំ 2021 នេះ។ យោងតាមអនុក្រឹត្យលេខ 37 អនក្រ.បក ស្តីពីវិធាន ការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ កូវីដ-19 និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រង់មាត្រា 19បានកំណត់ថា «ត្រូវពិន័យអន្តរ ការណ៍ពី 200.000 (ពីរសែន) រៀល ទៅ 1.000.000 (មួយលាន) រៀល ចំពោះបុគ្គលដែលមិនអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព និងត្រូវពិន័យ អន្តរការណ៍ពី 1.000.000 (មួយលាន)រៀល ទៅ 5.000.000(ប្រាំលាន) រៀល ចំពោះអ្នកទទួលខុសត្រូវរៀបចំការជួបជុំមនុស្ស ឬ សកម្មភាពសង្គមដទៃទៀតដែលមិនគោរពវិធានការគម្លាតសុវត្ថិភាព ដូច្នេះត្រូវអនុវត្ត( 3កុំនឹង3ការពារ )។