សមត្ថកិច្ចក្រុងព្រះសីហនុ ចាប់ពិន័យមនុស្សចំនួន 3 នាក់ ដែលមិនអនុវត្ត កាតព្វកិច្ចពាក់ម៉ាស កាលពីថ្ងៃទី 29 ខែមេសា ឆ្នាំ 2021 នេះ។
យោងតាមអនុក្រឹត្យលេខ 37 អនក្រ.បក ស្តីពីវិធាន ការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ
កូវីដ-19 និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រង់មាត្រា 19បានកំណត់ថា «ត្រូវពិន័យអន្តរ
ការណ៍ពី 200.000 (ពីរសែន) រៀល ទៅ 1.000.000 (មួយលាន) រៀល ចំពោះបុគ្គលដែលមិនអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព និងត្រូវពិន័យ
អន្តរការណ៍ពី 1.000.000 (មួយលាន)រៀល ទៅ 5.000.000(ប្រាំលាន) រៀល ចំពោះអ្នកទទួលខុសត្រូវរៀបចំការជួបជុំមនុស្ស ឬ
សកម្មភាពសង្គមដទៃទៀតដែលមិនគោរពវិធានការគម្លាតសុវត្ថិភាព ដូច្នេះត្រូវអនុវត្ត( 3កុំនឹង3ការពារ )។