ព័ត៌មានជាតិ

ស្រុកចំនួន 3 ដែលត្រូវបានអភិបាលខេត្ត កណ្ដាល ផ្ដល់អាទិភាពក្នុងការចាក់វ៉ាក់សាំងមុនគេ។

ស្រុកចំនួន 3 ដែលត្រូវបានអភិបាលខេត្ត កណ្ដាល ផ្ដល់អាទិភាពក្នុងការចាក់វ៉ាក់សាំងមុនគេ។

តាមការបញ្ជាក់ : ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានឲ្យដឹងថាកម្មកររោងចក្រដែលស្ថិតនៅក្នុង ស្រុកអង្គស្នួល ស្រុកខ្សាច់កណ្ដាល និងស្រុកមុខកំពូល និងទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ19 មុនគេក្នុងចំណោមរោងចក្រទាំងអស់នៅក្នុងខេត្តកណ្ដាល។

 

យ៉ាងណាមិញ បន្ទាប់ពីមានកម្មករ វិនិយោជិក ដែលធ្វើការងារនៅតាមរោងចក្រកាត់ដេរសម្លៀកបំពាក់និងស្បែកជើង នៅក្នុងស្រុកទាំង 3 នេះ មានការឆ្លងជំងឺ covid-19 ជាបន្តបន្ទាប់និងមានរោងចក្រខ្លះបានសម្រេចចិត្ត បិទទ្វារផ្អាក ផលលិតកម្ម ជាបណ្ដោះអាសន្នដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ19។

 

សូមបញ្ជាក់ថា : ក្នុងចំណោមស្រុកទាំង3ខាងលើនេះ គឺមានតែ ស្រុកអង្គស្នួល ដែលសម្បូរទៅដោយរោងចក្រកាត់ដេរសម្លៀកបំពាក់និងស្បែកជើង ច្រើនជាងគេដែលមានចំនួនរហូតដល់ទៅ 116 រោងចក្រ និងមានកម្មករកម្មការិនីធ្វើការជាង 6 ម៉ឺននាក់។

Leave a Reply

Your email address will not be published. Required fields are marked *