ភ្នំពេញ: ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានី ភ្នំពេញ នៅព្រឹកថ្ងៃសៅរ៍ ទី17 ខែមេសា ឆ្នាំ2021នេះ បានដឹកនាំកម្លាំងចុះពិនិត្យស្ថានភាពចរាចរណ៍ និងច្រកចេញ-ចូលរាជធានី ភ្នំពេញ។ រដ្ឋបាលរាជធានី ភំ្នពេញ បានណែនាំ បើបងប្អូនប្រជាពលរដ្ឋណាគ្មានភារកិច្ច សូមកុំចេញពីផ្ទះ ចូលរួមទាំងអស់គ្នា ទើបអាចទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ19បានយ៉ាងមានប្រសិទ្ធភាព៕
Month: April 2021
វ៉ាក់សាំងកូវីដ១៩ ស៊ីណូវ៉ាក់ ដែលកម្ពុជាទិញ៥០ម៉ឺនដូសទៀតបានដឹកមកដល់កម្ពុជាហើយ
វ៉ាក់សាំងកូវីដ១៩ ស៊ីណូវ៉ាក់ ដែលកម្ពុជាទិញ៥០ម៉ឺនដូសទៀតបានដឹកមកដល់កម្ពុជាហើយ។ នៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែមេសា ឆ្នាំ២០២១នេះ វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន ស៊ីណូវ៉ាក់ចំនួន ៥០ម៉ឺនដូសទៀត ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញពីរដ្ឋាភិបាលចិននោះបានដឹកមកដល់ប្រទេសកម្ពុជាហើយ។ វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូស ដែលបានដឹកមកដល់កម្ពុជានៅព្រឹកថ្ងៃនេះ គឺជាវ៉ាក់សាំងទី២ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញ ខណៈជើងទី១មានចំនួន ១.៥លានដូសត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនាកន្លងទៅនេះ។ វ៉ាក់សាំងកូវីដ១៩ ជាឧបករណ៍ដ៏សំខាន់មួយបន្ថែមទៀតក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងជួយការពារសុខភាពរបស់មនុស្សពីការវាយប្រហារដោយជំងឺកូវីដ១៩។ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាច្រកម្ពុជា បាននិងកំពុងស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។ វ៉ាក់សាំងកូវីដ១៩ ដែលកំពុងទទួលបាន ហើយកំពុងដំណើរការជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ប្រទេសចិន។ ជាមួយនឹងការមកដល់វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ៥០ម៉ឺនដូសនេះ ស្ថានទូតចិនប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា ទោះបីជាប្រទេសចិនស្ថិតក្នុងស្ថានភាពដែលមានតម្រូវការវ៉ាក់សាំងក៏ដោយ ក៏នៅតែបន្តផ្តល់ទៅតាមតម្រូវការបញ្ជាទិញរបស់ភាគីកម្ពុជាដែរ។ នេះបានបង្ហាញយ៉ាងច្បាស់អំពីចំណងមិត្តភាពដែកថែបប្រៀបដូចបងប្អូនរវាងប្រទេសទាំងពីរ។ ស្ថានទូតចិននៅកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា វ៉ាក់សាំងចិនអាចរួមចំណែកយ៉ាងសកម្មជូនដល់ប្រជាជនកម្ពុជា ក្នុងកិច្ចការប្រយុទ្ធប្រឆាំងជំងឺវីរុសកូវីដ-១៩។ សូមបញ្ជាក់ថា កម្ពុជា ទទួលបានវ៉ាក់សាំងជាង ៣លានដូសរួចមកហើយ រួមមាន៖ ស៊ីណូហ្វាមជំនួយរបស់រដ្ឋាភិបាលចិន ១.៣លានដូស, វ៉ាក់សាំងស៊ីណូវ៉ាក់ ទិញពីចិន ១.៥លានដូស […]
រាល់ការធ្វើដំណើរ ត្រូវបានហាមឃាត់ លើកលែងតែករណីចាំបាច់បំផុត និងមានការអនុញ្ញាតពីសមត្ថកិច្ចប្រចាំនៅគោលដៅ!
រាល់ការធ្វើដំណើរ ត្រូវបានហាមឃាត់ លើកលែងតែករណីចាំបាច់បំផុត និងមានការអនុញ្ញាតពីសមត្ថកិច្ចប្រចាំនៅគោលដៅ! សូមចងចាំថា ក្នុងករណីដែលអ្នកទទួលបានការអនុញ្ញាតអោយធ្វើដំណើរក្នុងគោលបំណងចាំបាច់ណាមួយដែលអ្នកបានអះអាងជូនដល់សមត្ថកិច្ចនោះ អ្នកត្រូវគោរពអនុវត្តអោយបានត្រឹមត្រូវតាមគោលបំណងនៃការធ្វើដំណើរនោះ ហើយពេលបំពេញតម្រូវការរួច ត្រូវវិលត្រឡប់ចូលផ្ទះអ្នកវិញ! រាល់ការប្រើប្រាស់ការអនុញ្ញាតរបស់សមត្ថកិច្ចក្នុងគោលបំណងផ្សេង គឺជាការបំពានវិធានការរដ្ឋបាល ដែលអ្នកនឹងប្រឈមនឹងការទទួលទណ្ឌកម្ម។
សេចក្តីជូនដំណឹង : សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅផ្សារ និងអាជីវករនៅផ្សារ ធំ ទួលសង្កែ ហៅ (ផ្សារសាំហាន់) ទួលសង្កែ ដែលមានទីតាំងស្ថិតនៅ សង្កាត់ទួលសង្កែ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សេចក្តីជូនដំណឹង : សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅផ្សារ និងអាជីវករនៅផ្សារ ធំ ទួលសង្កែ ហៅ (ផ្សារសាំហាន់) ទួលសង្កែ ដែលមានទីតាំងស្ថិតនៅ សង្កាត់ទួលសង្កែ ខណ្ឌទួលគោក រាជធានីភ្នំពេញសេចក្តីជូនដំណឹង : សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅផ្សារ និងអាជីវករនៅផ្សារ ធំ ទួលសង្កែ ហៅ (ផ្សារសាំហាន់) ទួលសង្កែ ដែលមានទីតាំងស្ថិតនៅ សង្កាត់ទួលសង្កែ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ដូច្នេះអ្នកដែលបានទៅផ្សារ( សាំហាន់ )កាលពីថ្ងៃទី 5ដល់ថ្ងៃទី 10 ខែមេសា ឆ្នាំ2021នេះ គឺដោយសារមានអ្នកកើតជំងឺកូវីដ19 បានទៅដើរផ្សារខាងលើ។ យ៉ាងណាមិញ សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល 14ថ្ងៃ ចាប់ពីថ្ងៃ ដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។ សូមអរគុណ!
សេចក្តីជូនដំណឹង :សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅផ្សារ សេនជូរី និងអាជីវករ ដែលមានទីតាំងស្ថិតនៅ សង្កាត់កាកាប2 ខណ្ឌ ពោធិសែនជ័យ រាជធានី ភ្នំពេញ។
សេចក្តីជូនដំណឹង :សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅផ្សារ សេនជូរី និងអាជីវករ ដែលមានទីតាំងស្ថិតនៅ សង្កាត់កាកាប2 ខណ្ឌ ពោធិសែនជ័យ រាជធានី ភ្នំពេញ។ នៅថ្ងៃទី 8 ខែមេសា ឆ្នាំ2021នៅពេលព្រឹកដោយមូលហេតុ អ្នកជំងឺកូវីដ19បានទៅដើរផ្សារ នៅទីតាំងខាងលើនេះ។ ដូច្នេះសូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល 14 ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។ សូមអរគុណ!
នៅពេលនេះរដ្ឋបាលខេត្ត ព្រះសីហនុ បានបិទផ្សាលើទាំងមូលហើយ ចាប់ពីម៉ោង 15: 00 នាទី រសៀលថ្ងៃទី 16 ដល់ថ្ងៃទី 29 ខែមេសា ឆ្នាំ 2021 នេះ។
នៅពេលនេះរដ្ឋបាលខេត្ត ព្រះសីហនុ បានបិទផ្សាលើទាំងមូលហើយ ចាប់ពីម៉ោង 15: 00 នាទី រសៀលថ្ងៃទី 16 ដល់ថ្ងៃទី 29 ខែមេសា ឆ្នាំ 2021 នេះ។ សូមជម្រាបជូនថា ដោយរកឃើញអាជីវករផ្សារលើមានវិជ្ជមានជំងឺកូវីដ-19 កើនឡើងជាបន្តបន្ទាប់រួចមក រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្ម លក់ដូរទាំងអស់នៅក្នុងផ្សារលើ ក្រុងព្រះសីហនុរយៈពេល14ថ្ងៃ និងបាញ់ថ្នាំសម្លាប់មេរោគ ព្រមទាំងលាងសម្អាតផ្សារលើទាំងមូលហើយ បងប្អូនប្រជាពលរដ្ឋអាចទៅទិញទំនិញ នៅទីផ្សារផ្សេងទៀត ជាបណ្តោះអាសន្នសិន ដោយឡែកចំពោះការលក់គ្រឿងឧបភោគ និងបរិភោគនៅក្នុងផ្សារលើ នឹងដាក់ឱ្យដំណើរការឡើងវិញក្រោយបិទរយៈពេល3ថ្ងៃ ដោយអនុញ្ញាតចំពោះតែអាជីវករ ដែលមានលិខិតបញ្ជាក់អវិជ្ជមានកូវីដ-19 លើកទី1ពីមន្ទីរសុខាភិបាលខេត្ត។ ហើយរដ្ឋបាលខេត្ត នឹងចាត់ឱ្យមន្ទីរពាណិជ្ជកម្មចុះទៅអង្កេត តាមដាន នូវតម្លៃទំនិញគ្រប់ប្រភេទដែលបានដាក់លក់ លើទីផ្សារ ក្នុងខេត្តព្រះសីហនុ ក្នុងករណីរកឃើញថា មានអាជីវករណាធ្វើការតម្លើងថ្លៃទំនិញ ខុសប្រក្រតី រដ្ឋបាលខេត្តនឹងចាត់វិធានការដាក់ពិន័យរដ្ឋបាលយ៉ាងតឹងរឹងបំផុត ហើយបើការតម្លើងថ្លៃនេះ បង្កចលាចលក្នុងសង្គម អាជីវករនោះនឹងប្រឈមមុខផ្លូវច្បាប់ដោយមិនលើកលែងឡើយ៕