សារផ្ទាល់ពិសេស របស់ សម្តេចតេជោ ហ៊ុន សែន ចេញបទបញ្ជាជាថ្មីទៀត «ហាមផ្តាច់ការចរាចរក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល១៤ថ្ងៃ មិនឲ្យចាកចេញពីផ្ទះ ឬភូមិ និងឆ្លងខេត្ត»នៅរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១
Related Articles
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងឯកអគ្គរាជទូតថៃ មានសុទិដ្ឋិនិយមលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ថានឹងបន្តរីកចម្រើនទ្វេរឡើង!
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងឯកអគ្គរាជទូតថៃ មានសុទិដ្ឋិនិយមលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ថានឹងបន្តរីកចម្រើនទ្វេរឡើង! ភ្នំពេញ ៖ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងឯកឧត្តមឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពថៃ បានសម្ដែងនូវសេចក្ដីសង្ឃឹមដូចគ្នាថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃ នឹងបន្តរីកចម្រើនខ្លាំងក្លាបន្ថែមទៀត។ ជាពិសេសការពង្រឹងការអនុវត្តច្បាប់ ផ្លាស់ប្ដូរការងារពិភាក្សាពិគ្រោះយោបល់ ដើម្បីបុព្វហេតុលើបញ្ហាសន្តិសុខតាមព្រំដែន និងការអភិវឌ្ឍសម្រាប់ប្រទេសទាំងពីរ។ សាររួមគ្នាជាវិជ្ជមាននេះ បានបង្ហាញនាព្រឹកថ្ងៃសុក្រ ទី៥ ខែមករា ឆ្នាំ២០២៤ នាឱកាសដែល ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូន ឯកឧត្ដម Cherdkiat ATTHAKOR ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅទីស្ដីការក្រសួងមហាផ្ទៃ។ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការជាមួយភាគីថៃក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើស ការផ្លាស់ប្ដូរ និងចែករំលែកព័ត៌មាន កិច្ចសហការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ព្រមទាំងការជួយគ្នាទៅវិញទៅមកក្នុងការដោះស្រាយបាតុភាពអសកម្មផ្សេងៗ ដែលកើតមានឡើងនៅតាមព្រំដែន។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី កត់សម្គាល់ថា […]
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា មានជំនឿជឿជាក់ថា អគារសិក្សាថ្មី នៃសាលាបឋមសិក្សាត្នោត ពិតជាអាចឆ្លើយតបទៅនឹងកំណើនសិស្ស និងបានរួមចំណែកលើកកម្ពស់ដល់ការសិក្សាអប់រំ ក៏ដូចជាគុណភាពនៃការអប់រំនៅកម្ពុជា
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា មានជំនឿជឿជាក់ថា អគារសិក្សាថ្មី នៃសាលាបឋមសិក្សាត្នោត ពិតជាអាចឆ្លើយតបទៅនឹងកំណើនសិស្ស និងបានរួមចំណែកលើកកម្ពស់ដល់ការសិក្សាអប់រំ ក៏ដូចជាគុណភាពនៃការអប់រំនៅកម្ពុជា ព្រៃវែង ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា អគារសិក្សាថ្មី នៃសាលាបឋមសិក្សាត្នោត ពិតជាអាចឆ្លើយតបទៅនឹងកំណើនសិស្ស ដែលមានការកើនឡើងជារៀងរាល់ឆ្នាំ និងបានរួមចំណែកក្នុងការជួយលើកកម្ពស់ដល់ការសិក្សាអប់រំ ក៏ដូចជាគុណភាពនៃការអប់រំនៅកម្ពុជា សមស្របតាមគោលនយោបាយរបស់រាជដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា នេះ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដោយបានចាត់ទុកការអភិវឌ្ឍធានមនុស្ស គឺជាអាទិភាពទី១។ ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី ១ខ្នង ៥បន្ទប់ នៅសាលាបឋមសិក្សាត្នោត ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ញ៉ែម សាខន ស្ថិតក្នុងភូមិត្នោត ឃុំត្នោត ស្រុកកញ្ច្រៀច។ ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា […]
សេចក្ដីប្រកាស របស់ក្រសួងសុខាភិបាល អំពីវ៉ាក់សាំង Sinopharm របស់រដ្ឋាភិបាលប្រទេសចិន កន្លែងចាក់វ៉ាក់សាំង ស្ម័គ្រចិត្ត នឹងមាន 4 ទីតាំង។
សេចក្ដីប្រកាស របស់ក្រសួងសុខាភិបាល អំពីវ៉ាក់សាំង Sinopharm របស់រដ្ឋាភិបាលប្រទេសចិន កន្លែងចាក់វ៉ាក់សាំង ស្ម័គ្រចិត្ត នឹងមាន 4 ទីតាំង។ ១ : មន្ទីរពេទ្យ កាល់ម៉ែត សម្រាប់ពីសរជន ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬអ្នកមានឋានៈស្មើ ដោយសាស្ត្រាចារ្យគង់ សន្យា,012 965954 ។ ២ : មន្ទីពេទ្យ ព្រះអង្គឌួង សម្រាប់ឥស្សរជន អនុរដ្ឋលេខាធិការ ឬអ្នកមានឋានៈស្មើ ដោយសាស្ត្រាចារ្យ លូ លីឃាង 076 8837878 ។ ៣ : មន្ទីពេទ្យ ខ្មែរសូវៀត សម្រាប់ឥស្សរជន ជាអភិបាលនៃគណៈអភិបាល រាជធានី ខេត្ត ដោយសាស្ត្រាចារ្យ ងី ម៉េង 078 997979 ។ ៤ : មន្ទីរពេទ្យ កុមារជាតិ សម្រាប់អ្នកសារព័ត៌មាន […]