ព័ត៌មានជាតិ

សម្ដចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ ឧបត្ថម្ភថវិកាជូនកងកម្លាំងនគរបាលការពារតាមគោលដៅ​ និងប្រចាំការត្រៀមអន្តរាគមន៍​នៅតំបន់បិទខ្ទប់នៅរាជធានីភ្នំពេញ។

សម្ដចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ ឧបត្ថម្ភថវិកាជូនកងកម្លាំងនគរបាលការពារតាមគោលដៅ​ និងប្រចាំការត្រៀមអន្តរាគមន៍​នៅតំបន់បិទខ្ទប់នៅរាជធានីភ្នំពេញ។   សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនចំពោះ​ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដា្ឋននគរ​បាលជាតិ​ ដើម្បីជាការលើកទឹកចិត្តដល់កងកម្លាំងនគរបាលជាតិចំនួន 1244នាក់ ដែលកំពុង ការពារតាមគោលដៅ និងប្រចាំការត្រៀមអន្ដរាគមន៍ ក្នុងដំណាក់កាលបិទខ្ទប់ភូមិសាស្ត្ររាជធានី ភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល សម្ដេច ឧបត្ថម្ភនូវថវិកាចំនួន 348,320,000រៀល បន្ថែមលើគោលរបប ដែលបានឧបត្ថម្ភជាហូរហែរកន្លងមកហើយ។   សូម ឯកឧត្តម នាយឧត្តមសេនីយ៍ ចាត់ចែងបែងចែកថវិកា​នេះជូនដល់បងប្អូនកងកម្លាំង ដោយក្នុង1នាក់ ទទួលបានថវិកាចំនួន280,000 រៀល ។ សូម ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការ ទទួលនូវការស្រឡាញ់ និងរាប់អានដ៏ស្មោះពីខ្ញុំ ៕

ព័ត៌មានជាតិ

រសៀលថ្ងៃទី22 ខែមេសា ឆ្នាំ2021នេះ ឯកឧត្តម ឃួង ស្រេងអភិបាល រាជធានី ភ្នំពេញ បានយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេច គតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជូនប្រជាពលរដ្ឋចំនួន 1700 គ្រួសារ ។

រសៀលថ្ងៃទី22 ខែមេសា ឆ្នាំ2021នេះ ឯកឧត្តម ឃួង ស្រេងអភិបាល រាជធានី ភ្នំពេញ បានយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេច គតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជូនប្រជាពលរដ្ឋចំនួន 1700 គ្រួសារ ។ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួនជាង 1700គ្រួសារដែលរស់នៅក្នុងតំបន់បិទខ្ទប់ ក្នុងសហគមន៍ទាំង10ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានី ភ្នំពេញ អំណោយរួមមាន អង្ករ25គីឡូ មី1កេស ទឹកសុីអុីវ1យួរ ទឹកត្រី1យួរ ក្នុងមួយគ្រួសារ។

ព័ត៌មានជាតិ

អ្នកនាំពាក្យរដ្ឋបាលរាជធានី ភ្នំពេញ លោក ម៉េតមាស ភក្តី សូមសរុបជូនឡើងវិញអំពីការផ្អាកដំណើរការទីរួមផ្សារមួយចំនួនក្នុងភូមិសាស្ត្ររាជធានី ភ្នំពេញ ជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ19 គិតត្រឹមថ្ងៃទី21 ខែមេសា ឆ្នាំ2021 មានចំនួន 15ផ្សារ រួមមាន៖

អ្នកនាំពាក្យរដ្ឋបាលរាជធានី ភ្នំពេញ លោក ម៉េតមាស ភក្តី សូមសរុបជូនឡើងវិញអំពីការផ្អាកដំណើរការទីរួមផ្សារមួយចំនួនក្នុងភូមិសាស្ត្ររាជធានី ភ្នំពេញ ជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ19 គិតត្រឹមថ្ងៃទី21 ខែមេសា ឆ្នាំ2021 មានចំនួន 15ផ្សារ រួមមាន៖ 1 មជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារអូរឫស្សី(ខណ្ឌ7មករា) 2ផ្សារដើមគរ និងផ្សារបន្លែ (ខណ្ឌទួលគោក និងខណ្ឌបឹងកេងកង) 3 ផ្សារចាស់ (ខណ្ឌដូនពេញ) 4 ផ្សារធំទួលសង្កែ (ខណ្ឌឫស្សីកែវ) 5 ផ្សារបឹងត្របែកផ្លាហ្សា (ខណ្ឌចំការមន) 6 ផ្សារត្រពាំងថ្លឹង (ខណ្ឌពោធិ៍សែនជ័យ) 7 ផ្សារឯករាជ្យ១ (ខណ្ឌពោធិ៍សែនជ័យ) 8 ផ្សារទួលពង្រ (ខណ្ឌពោធិ៍សែនជ័យ) 9 ផ្សារសេនជូរីផ្លាហ្សា (ខណ្ឌពោធិ៍សែនជ័យ) 10 ផ្សារពោធិ៍ចិនតុង (ខណ្ឌពោធិ៍សែនជ័យ) 11 ផ្សារកណ្ដាល (ខណ្ឌដូនពេញ) 12 ផ្សារដេប៉ូ (ខណ្ឌទួលគោក) 13 ផ្សារពិភពថ្មីឈូកមាស (ខណ្ឌសែនសុខ) 14 […]

ព័ត៌មានជាតិ

ថ្ងៃទី21 ខែមេសា ឆ្នាំ2021នេះ មានករណីស្លាប់ជនជាតិខ្មែរចំនួន 3នាក់ បុរសឣាយុ 55ឆ្នាំ ស្រ្តីឣាយុ 83ឆ្នាំ និងស្រ្តីឣាយុ 81ឆ្នាំ ដោយសារជំងឺកូវីដ-19។

ថ្ងៃទី21 ខែមេសា ឆ្នាំ2021នេះ មានករណីស្លាប់ជនជាតិខ្មែរចំនួន 3នាក់ បុរសឣាយុ 55ឆ្នាំ ស្រ្តីឣាយុ 83ឆ្នាំ និងស្រ្តីឣាយុ 81ឆ្នាំ ដោយសារជំងឺកូវីដ-19។

ព័ត៌មានជាតិ

សម្រាប់ថ្ងៃទី 21 ខែមេសា ឆ្នាំ 2021 នេះ មានករណីឆ្លងវីរុសកូវីត19 ថ្មី ចំនួន 446 នាក់ និងមានអ្នកជាសះស្បើយចំនួន 130 នាក់។

សម្រាប់ថ្ងៃទី 21 ខែមេសា ឆ្នាំ 2021 នេះ មានករណីឆ្លងវីរុសកូវីត19 ថ្មី ចំនួន 446 នាក់ និងមានអ្នកជាសះស្បើយចំនួន 130 នាក់។

ព័ត៌មានជាតិ

នៅថ្ងៃទី21 មេសា ឆ្នាំ2021នេះកម្លាំងជំនាញ កងរាជអាវុធហត្ថ ខេត្តបាត់ដំបង ចាប់បានផ្កាយ 3 ក្លែងក្លាយម្នាក់។

នៅថ្ងៃទី21 មេសា ឆ្នាំ2021នេះកម្លាំងជំនាញ កងរាជអាវុធហត្ថ ខេត្តបាត់ដំបង ចាប់បានផ្កាយ 3 ក្លែងក្លាយម្នាក់។ ករណីនេះដែរកើតឡើងនៅក្នុង ភូមិស្តៅ ឃុំ បាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង ត្រូវបានកម្លាំងជំនាញនៃកងរាជអាវុធហត្ថខេត្ត បានឃាត់ខ្លួនជនសង្ស័យ ចំនួន1នាក់ ដែលតាំងខ្លួនជាឧត្តមសេនីយ៍ឈ្មោះ រស់ វណ្ណៈ ភេទ ប្រុស អាយុ 33 ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិតាងួន សង្កាត់កាកាប ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ( ប្រើប្រាស់ឯកសណ្ឋានយោធា ) នឹងដកហូតវត្ថុតាង= អាវឧត្តមសេនីយ៍1 ស័ក្ថស្មាចំនួន 1 គូរ ស័ក្ថអាវចំនួន 1 គូរ ស្លាកឈ្មោះឧត្តមសេនីយ៍ចំនួន 1 គ្រឿងឥស្សរយស1ឈុត ស្លាកសញ្ញាអគ្គបញ្ជាការចំនួន 1បន្តោងហនុមានចំនួន 1 ស្បែកជើង1គូ ខ្សែក្រវ៉ាត់សាន់សារុង1 មួកប៉ារ៉ា 1 មួកថ្នាក់ឧត្តមសេនីយ៍ចំនួន 1ព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងថ្នាក់ឧត្តមសេនីយ៍ឯកក្លែងក្លាយចំនួន 1 ទូរស័ព្ទដៃ […]

ព័ត៌មានជាតិ

ឯកឧត្ដម​ នាយឧត្ដមសេនីយ៍​ វង្ស​ ពិសេន​ អគ្គ​មេបញ្ជាការ​ នៃ​ កងយោធពលខេមរភូមិន្ទ​ អោយសមត្ថកិច្ចចាត់ការ លោកផ្កាយពីរ ស៊ុំ ពៅ ដែលហ៊ានរត់ពន្ធជនជាតិចិន 28 នាក់ និងផ្គើន ហេីយបំពានបម្រាមរបស់រដ្ឋាភិបាល ចូលមកខេត្តស្វាយរៀង កាលពីថ្ងៃទី 21 ខែមេសា ឆ្នាំ2021 នេះ នឹងត្រូវធ្វើទៅតាមច្បាប់ដោយមិនលេីកលែងឡេីយ​ ។

ឯកឧត្ដម​ នាយឧត្ដមសេនីយ៍​ វង្ស​ ពិសេន​ អគ្គ​មេបញ្ជាការ​ នៃ​ កងយោធពលខេមរភូមិន្ទ​ អោយសមត្ថកិច្ចចាត់ការ លោកផ្កាយពីរ ស៊ុំ ពៅ ដែលហ៊ានរត់ពន្ធជនជាតិចិន 28 នាក់ និងផ្គើន ហេីយបំពានបម្រាមរបស់រដ្ឋាភិបាល ចូលមកខេត្តស្វាយរៀង កាលពីថ្ងៃទី 21 ខែមេសា ឆ្នាំ2021 នេះ នឹងត្រូវធ្វើទៅតាមច្បាប់ដោយមិនលេីកលែងឡេីយ​ ។

ព័ត៌មានជាតិ

ផ្សារ គីឡូលេខ ៤ ដែលមានទីតាំងស្ថិតនៅ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានី ភ្នំពេញ ដែលបានដើរផ្សារ ជាពិសេសទៅតូបលក់សាច់ជ្រូក ចាប់ពីថ្ងៃទី10 ដល់ថ្ងៃទី 18 ខែមេសា ឆ្នាំ2021ដោយសារអ្នកលក់សាច់ជ្រូកមានជំងឺកូវីដ19 នៅទីតាំងខាងលើនេះ។

ផ្សារ គីឡូលេខ ៤ ដែលមានទីតាំងស្ថិតនៅ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានី ភ្នំពេញ ដែលបានដើរផ្សារ ជាពិសេសទៅតូបលក់សាច់ជ្រូក ចាប់ពីថ្ងៃទី10 ដល់ថ្ងៃទី 18 ខែមេសា ឆ្នាំ2021ដោយសារអ្នកលក់សាច់ជ្រូកមានជំងឺកូវីដ19 នៅទីតាំងខាងលើនេះ។   ដូច្នេះ សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ពេលចេញទៅក្រៅ នឹងត្រូវដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល 14 ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។