រសៀលថ្ងៃទី22 ខែមេសា ឆ្នាំ2021នេះ ឯកឧត្តម ឃួង ស្រេងអភិបាល រាជធានី ភ្នំពេញ បានយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេច គតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជូនប្រជាពលរដ្ឋចំនួន 1700 គ្រួសារ ។
ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួនជាង 1700គ្រួសារដែលរស់នៅក្នុងតំបន់បិទខ្ទប់ ក្នុងសហគមន៍ទាំង10ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានី ភ្នំពេញ អំណោយរួមមាន អង្ករ25គីឡូ មី1កេស ទឹកសុីអុីវ1យួរ ទឹកត្រី1យួរ ក្នុងមួយគ្រួសារ។