ព័ត៌មានជាតិ

នៅថ្ងៃទី21 មេសា ឆ្នាំ2021នេះកម្លាំងជំនាញ កងរាជអាវុធហត្ថ ខេត្តបាត់ដំបង ចាប់បានផ្កាយ 3 ក្លែងក្លាយម្នាក់។

នៅថ្ងៃទី21 មេសា ឆ្នាំ2021នេះកម្លាំងជំនាញ កងរាជអាវុធហត្ថ ខេត្តបាត់ដំបង ចាប់បានផ្កាយ 3 ក្លែងក្លាយម្នាក់។

ករណីនេះដែរកើតឡើងនៅក្នុង ភូមិស្តៅ ឃុំ បាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង ត្រូវបានកម្លាំងជំនាញនៃកងរាជអាវុធហត្ថខេត្ត បានឃាត់ខ្លួនជនសង្ស័យ ចំនួន1នាក់ ដែលតាំងខ្លួនជាឧត្តមសេនីយ៍ឈ្មោះ រស់ វណ្ណៈ ភេទ ប្រុស អាយុ 33 ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិតាងួន សង្កាត់កាកាប ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ( ប្រើប្រាស់ឯកសណ្ឋានយោធា ) នឹងដកហូតវត្ថុតាង=

អាវឧត្តមសេនីយ៍1 ស័ក្ថស្មាចំនួន 1 គូរ ស័ក្ថអាវចំនួន 1 គូរ ស្លាកឈ្មោះឧត្តមសេនីយ៍ចំនួន 1 គ្រឿងឥស្សរយស1ឈុត ស្លាកសញ្ញាអគ្គបញ្ជាការចំនួន 1បន្តោងហនុមានចំនួន 1 ស្បែកជើង1គូ ខ្សែក្រវ៉ាត់សាន់សារុង1 មួកប៉ារ៉ា 1 មួកថ្នាក់ឧត្តមសេនីយ៍ចំនួន 1ព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងថ្នាក់ឧត្តមសេនីយ៍ឯកក្លែងក្លាយចំនួន 1 ទូរស័ព្ទដៃ 2 គ្រឿងព្រមទាំងរថយន្ត1គ្រឿង ម៉ាកតូយ៉ូតា ព្រូស ពណ៌ប្រផេះ ស្លាកលេខ ភ្នំពេញ2Al 2592

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបាត់ដំបង បាននឹងកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការយោធា ដេីម្បីចាត់ការតាមនីតិវិធីច្បាប់។

Leave a Reply

Your email address will not be published. Required fields are marked *