ព័ត៌មានជាតិ

នៅល្ងាចថ្ងៃទី 20 ខែតុលា ឆ្នាំ 2020 នេះដែរ ឯកឧត្តម ឃួងស្រេង អភិបាលនៃគណៈអភិបាល រាជធានី ភ្នំពេញ បាននាំយកអំណោយរបស់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រខណ្ឌ ដង្កោ រាជធានី ភ្នំពេញ

នៅល្ងាចថ្ងៃទី 20 ខែតុលា ឆ្នាំ 2020 នេះដែរ ឯកឧត្តម ឃួងស្រេង អភិបាលនៃគណៈអភិបាល រាជធានី ភ្នំពេញ បាននាំយកអំណោយរបស់ស្ថានទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រខណ្ឌ ដង្កោ រាជធានី ភ្នំពេញ និងក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជាប្រធានគណៈកម្មការ អប់រំយុវជនកីឡា និងធម្មការកិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា ព្រមទាំងឯកឧត្តម Wang Wentian ឯកអគ្គរាជទូតសាធារណៈរដ្ឋប្រជានិមិត្តចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។

ព័ត៌មានជាតិ

ខេត្តបន្ទាយមានជ័យ បានឲ្យផ្អាករថយន្តធុនធ្ងន់បើកបរនៅលើកំណាត់ផ្លូវជាតិលេខ 5 ក្នុងក្រុង ប៉ោយប៉ែត។

ខេត្តបន្ទាយមានជ័យ បានឲ្យផ្អាករថយន្តធុនធ្ងន់បើកបរនៅលើកំណាត់ផ្លូវជាតិលេខ 5 ក្នុងក្រុង ប៉ោយប៉ែត

ព័ត៌មានជាតិ

ខេត្តបន្ទាយមានជ័យ នៅក្នុងពេលនេះមានស្ថានភាពទឹកជំនន់ទឹកភ្លៀងកំពុងតែកើនឡើងគួរឲ្យព្រួយបារម្ភរីឯណាទំនប់ អូកៃដន ធ្វើអោយក្រុងប៉ោយប៉ែតលិចលង់កាន់តែខ្លាំង។

ខេត្តបន្ទាយមានជ័យ នៅក្នុងពេលនេះមានស្ថានភាពទឹកជំនន់ទឹកភ្លៀងកំពុងតែកើនឡើងគួរឲ្យព្រួយបារម្ភរីឯណាទំនប់ អូកៃដន ធ្វើអោយក្រុងប៉ោយប៉ែតលិចលង់កាន់តែខ្លាំង តាមសេចក្ដីរាយការណ៍ព័ត៌មានពីខេត្ត បន្ទាយមានជ័យ បានឲ្យដឹងថានៅព្រឹកថ្ងៃទី 20 ខែតុលា ឆ្នាំ 2020 នេះថា កម្ពស់ទឹកជំនន់នៅខេត្ត បន្ទាយមានជ័យ នៅតែបន្តកើនឡើងគួរឲ្យព្រួយបារម្ភខណៈអាជ្ញាធរអះអាងថទឹកជំនន់នេះមួយភាគធំបានធ្លាក់មកពីប្រទេសថៃ។ជាមួយគ្នានេះដែរកងកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរបាននិងកំពុងជួយសង្គ្រោះប្រជាពលរដ្ឋដោយធ្វើការជម្លៀសទៅទីទួលសុវត្ថិភាពនិងផ្ដល់ស្បៀងអាហារនិងកន្លែងស្នាក់នៅផងដែរ។

ព័ត៌មានជាតិ

សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកំពុងធ្វើដំណើរទៅកាន់ខេត្តបន្ទាយមានជ័យដើម្បីសួរសុខទុក្ខនិងជួយឧបត្ថម្ភដល់ប្រជាជនប្រមាណជា 2 ម៉ឺនគ្រួសារដែលរងគ្រោះដោយជំនន់ទឹកភ្លៀង។

សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកំពុងធ្វើដំណើរទៅកាន់ខេត្តបន្ទាយមានជ័យដើម្បីសួរសុខទុក្ខនិងជួយឧបត្ថម្ភដល់ប្រជាជនប្រមាណជា 2 ម៉ឺនគ្រួសារដែលរងគ្រោះដោយជំនន់ទឹកភ្លៀង

ព័ត៌មានជាតិ

ល្ងាចថ្ងៃទី 19 តុលា ឆ្នាំ 2020 នេះ ឯកឧត្តម អ៊ុំ រាត្រីអភិបាលនៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ រួមជាមួយនឹង ឯកឧត្តម ឡាយ គឹមលី នាយកខុទ្ទកាល័យឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ព្រមទាំងក្រុមការងារកងកម្លាំងអាជ្ញាធរក្រុង បានចុះពិនិត្យមើលស្ថានភាពទឹកនៅរង្វង់មូល អូរព្រំដែន និងជួបជាមួយបងប្អូនប្រជាពលរដ្ឋដែលត្រូវបានជម្លៀសមកសុវត្ថិភាព។

ល្ងាចថ្ងៃទី 19 តុលា ឆ្នាំ 2020 នេះ ឯកឧត្តម អ៊ុំ រាត្រីអភិបាលនៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ រួមជាមួយនឹង ឯកឧត្តម ឡាយ គឹមលី នាយកខុទ្ទកាល័យឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ព្រមទាំងក្រុមការងារកងកម្លាំងអាជ្ញាធក្រុង បានចុះពិនិត្យមើលស្ថានភាពទឹកនៅរង្វង់មូល អូរព្រំដែន និងជួបជាមួយបងប្អូនប្រជាពលរដ្ឋដែលត្រូវបានជម្លៀសមកទីទួលសុវត្ថិភាពសូមជម្រាបជូនដំណឹងបន្ថែទៀតថា គិតត្រឹមថ្ងៃទី19 ខែតុលា ឆ្នាំ 2020នេះ ដោយសារមានទឹកនៅតែបន្តហូរមកពីស្រុក អារញ្ញ ខេត្ត ស្រះកែវ ប្រទេសថៃ បានធ្វើឲ្យស្ថានភាពទឹកអូរព្រំដែន កើនឡើងនឹងហូរបុកទៅលើកំណាត់ផ្លូវក្បែររង្វង់មូល ប៉ោយប៉ែត ស្ថិតក្នុងសង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ជាមួយគ្នានេះដែរក៏បានបង្កឱ្យមានការជន់លិចក្នុងឃុំមួយចំនួនដែលក្រុមការងារបានជម្លៀសប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាពប្រមាណជា 1000 គ្រួសារនៅវេលាយប់នេះផងដែរ។សូមបងប្អូនប្រជាពលរដ្ឋមានការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀតបើមានបញ្ហាអ្វីកើតឡើងត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋានឬសមត្ថកិច្ចកងកម្លាំងឲ្យបានគ្រប់ពេលវេលា។

ព័ត៌មានជាតិ

ភ្នំពេញ : កាលពីវេលាម៉ោង 3 និង 20 នាទីរសៀលថ្ងៃទី 19 ខែតុលា ឆ្នាំ 2020 នេះមានករណីផ្ទុះធុងហ្គាសមួយឆាបឆេះរទេះមីឆាមួយកើតឡើងនៅក្នុងសង្កាត់ វត្តភ្នំ ផ្លូវលេខ 61 ខណ្ឌ ដូនពេញ រាជធានី ភ្នំពេញ ហើយក៏ត្រូវបានពន្លត់ទាន់ពេលវេលានិងមិនបណ្ដាលឲ្យមានរបួសឡើយ។

ភ្នំពេញ : កាលពីវេលាម៉ោង 3 និង 20 នាទីរសៀលថ្ងៃទី 19 ខែតុលា ឆ្នាំ 2020 នេះមានករណីផ្ទុះធុងហ្គាសមួយឆាបឆេះរទេះមីឆាមួយកើតឡើងនៅក្នុងសង្កាត់ វត្តភ្នំ ផ្លូវលេខ 61 ខណ្ឌ ដូនពេញ រាជធានី ភ្នំពេញ ហើយក៏ត្រូវបានពន្លត់ទាន់ពេលវេលានិងមិនបណ្ដាលឲ្យមានអ្នករងរបួសឡេីយ។

ព័ត៌មានជាតិ

ព្រឹកថ្ងៃទី 18 ខែតុលា ឆ្នាំ 2020 នេះ សម្ដេច គតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាតំណាងសម្ដេច តេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចុះសំណេះសំណាលនិងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន 3384 គ្រួសារដែលស្ថិតនៅក្នុងខណ្ឌ ដង្កោ រាជធានី ភ្នំពេញ

ព្រឹកថ្ងៃទី 18 ខែតុលា ឆ្នាំ 2020 នេះ សម្ដេច គតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាតំណាងសម្ដេច តេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចុះសំណេះសំណាលនិងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន 3384 គ្រួសារដែលស្ថិតនៅក្នុងខណ្ឌ ដង្កោ រាជធានី ភ្នំពេ សូមបញ្ជាក់ថាប្រជាជនដែលរងគ្រោះនៅក្នុងភូមិចំនួន 42 និងសង្កាត់ចំនួន 11 មានផ្ទះចំនួន 4965 ខ្នងជន់លិចនិងពលរដ្ឋចំនួន 5587 គ្រួសារស្មើនឹង 2 3520 នាក់ដែលរងគ្រោះដោយសារទឹកជំនន់និងបានចែកជូននូវអំណោយចំនួន 2203គ្រួសារនិងនៅសល់ 3384 គ្រួសារចំណែកពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន 3384 គ្រួសារទទួលបានក្នុងមួយគ្រួសារនូវអំណោយអង្ករ 25គីឡូ មី 1 កេស ទឹកត្រី 3 ដប ទឹកស៊ីអ៊ីវ 3 ដប ទឹកសុទ្ធ1កេស ឃីត1 មុង 1 ភួយ 1 ខ្នើយ 1 […]

ព័ត៌មានជាតិ

ឆេះផ្ទះចំពេលទឹកជន់ កាលពីព្រឹកព្រលឹមថ្ងៃ 18 ខែតុលា ឆ្នាំ 2020 នេះគឺមានករណីភ្លើងឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងនៅភូមិ វាលថ្លាន់ សង្កាត់ គងនយ ខណ្ឌ ដង្កោ រាជធានី ភ្នំពេញបានឲ្យដឹងថាមូលហេតុនៃអគ្គីភ័យនេះពុំដឹងនៅឡើយទេ។

ឆេះផ្ទះចំពេលទឹកជន់ កាលពីព្រឹកព្រលឹមថ្ងៃ 18 ខែតុលា ឆ្នាំ 2020 នេះគឺមានករណីភ្លើងឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងនៅភូមិ វាលថ្លាន់ សង្កាត់ គងនយ ខណ្ឌ ដង្កោ រាជធានី ភ្នំពេញបានឲ្យដឹងថាមូលហេតុនៃអគ្គីភ័យនេះពុំទាន់ដឹងនៅឡើយទេ