ខេត្តបន្ទាយមានជ័យ នៅក្នុងពេលនេះមានស្ថានភាពទឹកជំនន់ទឹកភ្លៀងកំពុងតែកើនឡើងគួរឲ្យព្រួយបារម្ភរីឯណាទំនប់ អូកៃដន ធ្វើអោយក្រុងប៉ោយប៉ែតលិចលង់កាន់តែខ្លាំង
តាមសេចក្ដីរាយការណ៍ព័ត៌មានពីខេត្ត បន្ទាយមានជ័យ បានឲ្យដឹងថានៅព្រឹកថ្ងៃទី 20 ខែតុលា ឆ្នាំ 2020 នេះថា កម្ពស់ទឹកជំនន់នៅខេត្ត បន្ទាយមានជ័យ នៅតែបន្តកើនឡើងគួរឲ្យព្រួយបារម្ភខណៈអាជ្ញាធរអះអាងថទឹកជំនន់នេះមួយភាគធំបានធ្លាក់មកពីប្រទេសថៃ។ជាមួយគ្នានេះដែរកងកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរបាននិងកំពុងជួយសង្គ្រោះប្រជាពលរដ្ឋដោយធ្វើការជម្លៀសទៅទីទួលសុវត្ថិភាពនិងផ្ដល់ស្បៀងអាហារនិងកន្លែងស្នាក់នៅផងដែរ។