ព័ត៌មានជាតិ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន សូមអំពាវនាវអោយ ស្ថាប័នតុលាការពិនិត្យ ពិចារណាក្នុងការបញ្ឈប់ដីកា ចាប់ខ្លួនលោក បណ្ឌិត សេង សារី។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន សូមអំពាវនាវអោយ ស្ថាប័នតុលាការពិនិត្យ ពិចារណាក្នុងការបញ្ឈប់ដីកា ចាប់ខ្លួនលោក បណ្ឌិត សេង សារី។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ក្នុងសារដែលបង្ហោះក្នុងហ្វេសប៊ុកផ្លូវការនៅថ្ងៃទី 20 ខែកញ្ញា ឆ្នាំ 2021នេះថា បន្ទាប់ពីបានស្តាប់ដោយយកចិត្តទុកដាក់នូវការសម្ភាសន៍របស់លោក បណ្ឌិត សេង សារី ជាមួយកាសែត The Cambodia Daily នៅថ្ងៃទី 18 កញ្ញា 2021 បកស្រាយពន្យល់អំពីគោលបំណងនៃការវិភាគអំពីសេនារីយោ6 ចំណុច កាលពីថ្ងៃទី 21 ខែកក្កដា ឆ្នាំ2021 ថា «ជាការវិភាគបែបសេនារីយោ» ហើយដែលការបកស្រាយនេះមានលក្ខណះសមហេតុផលនិងអាចទទួលយកបានក្នុងនាមប្រមុខនៃរាជរដ្ធាភិបាលកម្ពុជា ខ្ញុំសូមអំពាវនាវអោយ ស្ថាប័នតុលាការពិនិត្យ ពិចារណាក្នុងការ បញ្ឈប់ដីកាចាប់ខ្លួនលោក បណ្ឌិត សេង សារី។

 

ទន្ទឹមនិងនេះ ខ្ញុំក៍សូម លើកទឹកចិត្តអោយលោក បណ្ឌិត សេង សារី បន្តកិច្ចការស្រាវជ្រាវនិងវិភាគបញ្ហាសង្គមបន្តទៀតដើម្បីជាប្រយោជន៍ដល់កាសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រសង្គម។

ខ្ញុំក៍អំពាវនាវអោយភរិយា កូននិងឪពុកម្តាយរបស់បណ្ឌិត សេង សារី កុំអោយមានការព្រួយបារម្ភ។

Leave a Reply

Your email address will not be published. Required fields are marked *