សូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងទេវតាដ៏មានតេជៈឬទ្ធានុភាព សក្តិសិទ្ធក្នុង លោក មានទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា និងព្រះឥន្រ្ទ ព្រះព្រហ្មជាដើម សូមជួយបីបាច់ថែរក្សា និង ថ្វាយព្រះពរជ័យ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះចៅក្រុងកម្ពុជាធិបតី ព្រមទាំងសម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជាជាតិខ្មែរ សូមព្រះអង្គបាន ប្រកបនូវព្រះបរមសុខគ្រប់ប្រការ ចាកផុតពីព្រះរោគា ទាំងឡាយ មានព្រះរាជសុខភាពល្អ បរិបូណ៍ និងមានព្រះជន្មាយុយឺនយូរ ជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់នៅជាម្លប់ដ៏ត្រជាក់ត្រជុំ ចម្រុងចម្រើន ដល់កូនចៅ ចៅទួតរបស់ព្រះអង្គ និងសូមឲ្យ ព្រះរាជាណាចក្រកម្ពុជា បានស្គាល់តែសេចក្តីសុខសន្តិភាព និងមានវិបុលភាពជាដរាបតរៀងទៅ ។
🙏🙏🙏