គិតត្រឹមពេលនេះសម្ដេច តេជោ ហ៊ុន សែន បានបញ្ជាក់ថាគិតត្រឹមតែជាង 10 ម៉ោងប៉ុណ្ណោះ ក្រសួងសុខាភិបាលរកឃើញការឆ្លងកូវីដ19 ចូលសហគមន៍ទ្រង់ទ្រាយធំរហូតដល់ទៅ 32 ករណី។
សម្ដេច តេជោ ហ៊ុន សែន បានមានប្រសាសន៍ថាជាករណីមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជាដែលមានការឆ្លងជាសហគមន៍ទ្រង់ទ្រាយធំដូច្នេះ សម្ដេច តេជោ ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋអនុវត្តនូវវិធានការកូវី19 គឺ 3ការពារនឹង3កុំ ហេីយដើម្បីឈានដល់ការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ 20 កុម្ភៈ ឲ្យបានឆាប់រហ័ស។
យ៉ាងណាមិញសម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី 20 ខែកុម្ភៈ ឆ្នាំ 2021នេះបានប្រកាសពីការឆ្លងជំងឺ covid-19 ចូលសហគមន៍ជាលើកទី 3 ដោយសម្ដេច តេជោ បានប្រសិទ្ធនាមព្រឹត្តិការណ៍នេះថាជាព្រឹត្តិការណ៍ 20 កុម្ភៈ ។ ហើយចំណុចចាប់ផ្ដើមនៃការរីករាលដាលក្នុងសហគមន៍នេះគឺផ្ដើមចេញពីក្លឹប N8 ដែលមានទីតាំងស្ថិតនៅម្ដុំ ផ្សារអូឡាំពិក ដូច្នេះសូមសំណូមពរប្រជាពលរដ្ឋគ្រប់លំដាប់ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ 20 កុម្ភៈ ក៏ដូចជាពាក់ព័ន្ធនឹងក្លិប N8 សូមរួសរាន់ទៅពិនិត្យសុខភាពនឹងយកសំណាក់ទៅមជ្ឈមណ្ឌលសុខភាពចាក់អង្រែ ដើម្បីធ្វើចត្រាឡីស័ក រយៈពេល 14 ថ្ងៃជាកំហិត។