មនុស្សចំនួន 47 នាក់ បន្តរកឃើញវិជ្ជមានកូវីដ19 ថ្មី នៅថ្ងៃទី 7 ខែកញ្ញា ឆ្នាំ 2021 នេះ ស្ថិតក្នុងខេត្តកំពង់ចាម ហើយក៏មានករណីជាសះស្បើយចំនួន 25 នាក់ផងដែរ។
ក្នុងនោះ ក្រុងកំពង់ចាម 5នាក់ ស្រុកកំពង់សៀម 8នាក់ ស្រុកកោះសូទិន 4នាក់ ស្រុកកងមាស 2នាក់ ស្រុកចំការលើ 2នាក់ ស្រុកបាធាយ 4នាក់ ស្រុកព្រៃឈរ 9នាក់ ស្រុកស្ទឹងត្រង់ 3នាក់ ស្រុកស្រីសន្ធរ 1នាក់ មកពីខេត្តក្រចេះ 1នាក់ ខេត្តព្រៃវែង 2នាក់ ខេត្តបន្ទាយមានជ័យ 1នាក់.ខេត្តកំពង់ឆ្នាំង 1នាក់ និងខេត្តខេត្តត្បូងឃ្មុំ 4នាក់ ។