ជនជាតិវៀតណាមវៀតណាម3នាក់ ត្រូវបានកម្លាំងនគរបាលខេត្ត កំពត ចាប់ខ្លួន និងមេខ្យល់ចំនួន2នាក់។
ឧត្តមសេនីយ៍ទោ ម៉ៅច័ន្ទ មធុរិទ្ធ បានឲ្យដឹងថានៅថ្ងៃទី 17 ខែកុម្ភៈ ឆ្នាំ 2021 នេះ មេខ្យល់ ដែលមានជំនាញខាងនាំប្រជាពលរដ្ឋវៀតណាម ឆ្លងដែនខុសច្បាប់ត្រូវបានចាប់ខ្លួននៅចំណុចភូមិ កោះចំការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច មេខ្យល់ទី 1 ឈ្មោះ ហ៊ុនថន អាយុ 43 ឆ្នាំរស់នៅភូមិចំការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច និងឈ្មោះហុនវិក អាយុ 33 ឆ្នាំ រស់នៅភូមិស្កូវ ឃុំឬស្សីស្រុកខាងលិចស្រុកកំពង់ត្រាច រួមជាមួយនឹងប្រជាពលរដ្ឋវៀតណាមចំនួន 3 នាក់ផងដែរ។
យ៉ាងណាមិញ សមត្ថកិច្ចបានប្រគល់ជនជាតិវៀតណាមទាំងអស់ជូនទៅទាហានការពារព្រំដែនវៀតណាមហើយ ក៏បានសំណូមពរទៅភាគីវៀតណាមក្រៅពីធ្វើ ចត្រាឡីស័ក រួចសូមផ្ដល់ព័ត៌មាននិងលទ្ធផលមកកម្ពុជាវិញផងដែរ ចំណែកមេខ្យល់ជនជាតិខ្មែរត្រូវសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។