ព័ត៌មានជាតិ

នៅព្រឹកថ្ងៃអង្គារ ទី31 ខែសីហា ឆ្នាំ2021នេះ វ៉ាក់សាំងបង្ការជំងឺកូវីដ19 ស៊ីណូវ៉ាក់ (Sinovac) ចំនួន2លានដូស បន្ថែមទៀត បានដឹកមកដល់ប្រទេសកម្ពុជាយើងហើយ ដើម្បីបម្រើដល់ដំណើរការចាក់ដូសជំរុញជូនប្រជាពលរដ្ឋ។

នៅព្រឹកថ្ងៃអង្គារ ទី31 ខែសីហា ឆ្នាំ2021នេះ វ៉ាក់សាំងបង្ការជំងឺកូវីដ19 ស៊ីណូវ៉ាក់ (Sinovac) ចំនួន2លានដូស បន្ថែមទៀត បានដឹកមកដល់ប្រទេសកម្ពុជាយើងហើយ ដើម្បីបម្រើដល់ដំណើរការចាក់ដូសជំរុញជូនប្រជាពលរដ្ឋ។

វ៉ាក់សាំង ស៊ីណូវ៉ាក់ (Sinovac) ដែលបានដឹកមកដល់ប្រទេសកម្ពុជានៅថ្ងៃនេះគឺជាវ៉ាក់សាំងដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញ ដើម្បីយកមកបម្រើដល់ការចាក់ដូសជំរុញជូនប្រជាពលរដ្ឋ។​ វ៉ាក់សាំងបង្ការជំងឺកូវីដ19 គឺជាវិធីសាស្ត្រដ៏ចម្បងមួយសម្រាប់រាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីវិធាននានារបស់ក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ19។

រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានស្វះស្វែង និងប្រឹងប្រែងជាខ្លាំងក្នុងការរកវ៉ាក់សាំងបង្ការជំងឺកូវីដ19 ចាក់ជូនប្រជាពលរដ្ឋ។ មកដល់ពេលនេះ កម្ពុជាមានវ៉ាក់សាំងបង្ការជំងឺកូវីដ19 ប្រមាណ25 លានដូសរួចហើយ។ វ៉ាក់សាំងនេះ គឺមានទាំងជំនួយពីប្រទេសជាមិត្ត និងការបញ្ជាទិញរបស់រាជរដ្ឋាភិបាលពីក្រុមហ៊ុនរបស់ប្រទេសចិន។

តាមរយៈវត្តមានវ៉ាក់សាំងដែលរកបាននេះ កម្ពុជាបានចាក់ជូនប្រជាពលរដ្ឋ អាយុចាប់ពី 12ឆ្នាំឡើង សរុបជាង 10លាននាក់ហើយ ទន្ទឹមនឹងការចាក់វ៉ាក់សាំងជុំទី1 ជូនប្រជាពលរដ្ឋប្រមាណ 12លាននាក់ ជិតរួចរាល់ហើយ នោះកម្ពុជាក៏កំពុងដំណើរការចាក់ដូសជំរុញជូនប្រជាពលរដ្ឋក្រុមជួរមុខ ហើយក៏ត្រៀមចាក់ដូសជំរុញនេះជូនប្រជាពលរដ្ឋទូទៅផងដែរ៕

 

Leave a Reply

Your email address will not be published. Required fields are marked *