ព័ត៌មានជាតិ

នៅថ្ងៃទី23 ខែសីហា ឆ្នាំ2021នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចឧបត្ថម្ភអង្ករ 20តោន ជាលើកទី2 ដល់រដ្ឋបាលខេត្តប៉ៃលិន សម្រាប់ផ្គត់ផ្គង់ដល់អ្នកធ្វើចត្តាឡីស័ក និងអ្នកកំពុងព្យាបាលជំងឺកូវីដ19។

ការឧបត្ថម្ភខាងលើនេះ បានធ្វើឡើងដោយមេីលឃេីញថា ខេត្តប៉ៃលិន ដែលជាខេត្តនៅជាប់ព្រំដែនប្រទេសថៃ មានពលករខ្មែរជាច្រើននាក់ ត្រឡប់ពីប្រទេសថៃក្នុងមួយថ្ងៃៗ ហើយតម្រូវឱ្យធ្វើចត្តាឡីស័ក។

សូមបញ្ជាក់ថា កាលពីថ្ងៃទី22 ខែសីហា ឆ្នាំ2021ម្សិលម៉ិញនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចឧបត្ថម្ភអង្ករ 20តោន ផងដែរដល់រដ្ឋបាលខេត្តប៉ៃលិន សម្រាប់ផ្គត់ផ្គង់ដល់អ្នកធ្វើចត្តាឡីស័ក និងអ្នកកំពុងព្យាបាលជំងឺកូវីដ19នេះ៕

Leave a Reply

Your email address will not be published. Required fields are marked *