សម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតអាស៊ីអាគ្នេយ៍ លើកទី32 ឆ្នាំ2023 (CAMSOC) ។
អញ្ជើញដឹកនាំ សន្និបាត តាមប្រព័ន្ធ ZOOM នៅព្រឹកថ្ងៃទី17 ខែសីហា ឆ្នាំ2021នេះ ដោយសម្តេចប្រធានបានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលឆមាសទី1 ដែលសម្រេចបាន និងបន្តលើកទិសដៅឆមាសទី2 ឆ្នាំ2021។
ថ្លែងក្រោយបញ្ចប់សន្និបាត ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានផ្តល់ខ្លឹមសារថា សន្និបាតបានលើកឡើងអំពីចំណុចសំខាន់ៗ ដែលត្រូវបន្តធ្វើដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី32 និងអាស៊ានប៉ារ៉ាហ្គេម លើកទី12 ឆ្នាំ2023 ដោយសម្តេចប្រធានបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល នៅក្នុងឆមាសទី1 ដែលយើងខិតខំប្រឹងប្រែង នៅក្នុងដំណាក់កាលកូវីដ19 ដែលជាសក្ខីកម្មនៃការរុញឲ្យឆ្នាំដំណើរការពីឆ្នាំ2023-2023 អាចប្រព្រឹត្តទៅដោយរលូន ការវាយតម្លៃនៅក្នុងថ្ងៃនេះ គឺសន្និបាតទាំងមូលបានឯកភាពគ្នាជាធ្លុងមួយ នៅក្នុងការជំរុញការងារបន្ថែមទៀត ក្នុងឆមាសទី2។
ក្រៅពីនោះ ក៏យើងទទួលបានអនុសាសន៍បន្ថែមពីឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC ស្តីពីការធ្វើផែនការបម្រុង បង្ការហានីភ័យ នៅក្នុងផែនការណាមួយ ដែលផែនការបម្រុងនោះនឹងអាចយក ទៅកែឆ្នៃ និងឆ្លងថ្នាក់ដឹកនាំ គឺយើងអាចយកទៅអនុវត្តសម្រួចគោលដៅរបស់យើងឲ្យមានប្រសិទ្ធភាព និងដំណើរការដោយរលូន នៅក្នុងនោះ យើងក៏បានស្តាប់នៅសំណូមពររបស់ឯកឧត្តម នាយឧត្តមសេនីយន៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះ AFF Suzuki Cup នាខែធ្នូ ឆ្នាំ2021 នៅពហុកីឡដ្ឋានជាតិមរតកតេជោ ហើយសម្តេចពិជ័យសេនា ទៀ បាញ់ ព្រមទាំងសន្និបាតទាំងមូលបានគំាទ្រ និងឯកភាព។
ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ទៀតថា ជាមួយគ្នានោះ យើងក៏បានស្តាប់ប្រសាសន៍របស់ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានគណៈកម្មការសន្តិសុខ-សណ្តាប់ធ្នាប់នៃ CAMSOC ដែលបានបង្ហាញនៅភាពហ្មត់ចង់ នៃវឌ្ឍនភាពការងារ ដោយរៀបចំផែនការច្បាស់លាស់អំពីការរៀបចំសន្តិសុខ-សណ្តាប់ធ្នាប់ជាតិ និងអន្តរជាតិ សម្រាប់ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ2023ផងដែរ។
ទាំងអស់នេះ គឺជាគោលគំនិត ធាតុចូលសំខាន់ៗរបស់គណៈកម្មការជំនាញ ដែលបានផ្តល់ជូនដល់ CAMSOC ដើម្បីទទួលបាននៅភាពគត់មត់គ្រប់ជ្រុងជ្រោយ សម្រួចគោលដៅឲ្យការទទួលធ្វើម្ចាស់ផ្ទះហ្គេម តំបន់អាស៊ីអាគ្នេយ៍ ជាលើកដំបូងជាប្រវត្តិសាស្ត្ររបស់ព្រះរាជាណាចក្រកម្ពុជាទទួលជោគជ័យ៕