នៅពេលនេះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះបង្ក្រាបទីតាំងល្បែងស៊ីសង និងឃាត់ខ្លួនមនុស្សបានជាង 32នាក់។
នៅរសៀលថ្ងៃទី13 ខែសីហា ឆ្នាំ2021នេះ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ និងលោក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ ដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ «មាន់ជល់ហាយឡាយ និងអាប៉ោង» ក្នុងទីតាំងបាល់ទះ នៅផ្លូវ98 (ជាប់អគ្គិសនីកម្ពុជា) សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ និងឃាត់ខ្លួនបានមនុស្ស 32នាក់ ស្រី2នាក់ និងដកហូតបានវត្ថុតាងមួយចំនួន។
លោកអភិបាលខណ្ឌ បានឲ្យដឹងទៀតថា ជនញៀនល្បែងដែរឃាត់ខ្លួនចំនួន 32នាក់ ត្រូវកសាងសុំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ប្រជាពលរដ្ឋជាច្រើនបានសម្តែងនៅក្តីរំភើបរីករាយ នឹងសាទរ ចំពោះចំណាត់ការរបស់អាជ្ញាធរនិងសមត្ថកិច្ច ក្នុងការបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើ។