អ្នកកាសែត2រូប ត្រូវបានដោះលែង ក្រោយការ សម្របសម្រួល របស់ថ្នាក់ដឹកនាំ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ជាមួយ ឯកឧត្តម ឃួង ស្រេង។
ភ្នំពេញ៖ អ្នកកាសែត2រូប ត្រូវបានដោះលែងអោយមានសេរីភាព វិិញហើយ កាលម៉ោង 9យប់ ថ្ងៃទី12 ខែសីហា ឆ្នាំ2021 បន្ទាប់ពី ថ្នាក់ដឹកនាំ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានខិតខំ សម្របសម្រួល និងស្នើសុំការយោគយល់ សណ្តោសប្រណីពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
សមាគម សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្ត មេត្តា ករុណា របស់ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ។
សមាគម សូមជូនពរ ឯកឧត្តមអភិបាល និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមជួបតែ សំណាងល្អ សុខភាពល្អ អាយុយឺនយូរ ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ក្នុងការដឹកនាំ អភិវឌ្ឍន៍ រាជធានីភ្នំពេញ អោយកាន់តែរីកចម្រើន ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសប់របស់ «សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី»។
សមាគម សូមអំពាវនាវបងប្អូនអ្នកសារព័ត៌មានទាំងអស់គ្នា ចូលរួមសហការល្អ ជាមួយអាជ្ញាធរពេលចុះបំពេញការងារ និង សូមចូលរួមគោរពច្បាប់ជាគោល លិខិតបទដ្ឋានគតិយុត្តិនានា និង ក្រមសីលធម៌វិជ្ជាជីវៈព័ត៌មាន ឲ្យបានខ្ជាប់ខ្ជួន ជាពិសេស អនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន « កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត»។ពេញចិត្ត