នៅព្រឹកថ្ងៃទី 11 ខែសីហា ឆ្នាំ 2021 នេះ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានជំរុញ និងលើកទឹកចិត្តបែបនេះ ក្នុងឱកាសដែលឯកឧត្តម អញ្ជើញចុះត្រួតពិនិត្យស្ថានភាពចាក់វ៉ាក់សាំង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ19នៅឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។
ឯកឧត្តមអភិបាលរងខេត្ត បន្តថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ19 គឺបានធ្វើអោយយើងជៀសផុតពីការឆ្លងនូវជំងឺដ៏កាចសាហាវមួយនេះ ដូច្នេះសូមអាណាព្យាបាល ដែលមានកូនចាប់ពីអាយុ12ឆ្នាំ ដល់ 17ឆ្នាំ អញ្ជើញនាំកូនមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ19 ឱ្យបានគ្រប់ៗគ្នា។
ឯកឧត្តម ក៏បានណែនាំដល់ក្មួយៗ ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ19 រួចហើយ សូមកុំមានការធ្វេសប្រហែស និងនៅតែបន្តអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល និងអនុសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី រួមមាន ( 3កុំ និងការពារ ) ដើម្បីការពារជំងឺកូវីដ19ឲ្យបានគ្រប់គ្នាៗ ក្នុងគោលបំណងរួមគ្នាកាត់ផ្ដាច់នៅខ្សែចម្លងចូលសហគមន៍ ដើម្បីឈានទៅដល់ការបញ្ចប់ព្រឹត្តិការណ៍សហគមន៍ 20កុម្ភៈឲ្យបាននាពេលខាងមុខ។
លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង បានដឹងថា កុមារមានអាយុចាប់ពី12ឆ្នាំ ដល់17ឆ្នាំ មានចំនួន11,476នាក់ ស្រី5,537 នាក់ គិតចាប់ពីថ្ងៃទី1 ដល់10 ខែសីហា ឆ្នាំ2021 បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ19 ស្មើនឹង96% ។