ព័ត៌មានជាតិ

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ចាប់ដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ19 AstraZeneca ដូសទី3 ឬដូសជម្រុញ ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការជួរមុខ ទូទាំងខេត្ត។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ចាប់ដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ19 AstraZeneca ដូសទី3 ឬដូសជម្រុញ ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការជួរមុខ ទូទាំងខេត្ត។

នៅព្រឹកថ្ងៃអាទិត្យទី8 ខែសីហា ឆ្នាំ2021នេះ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងក្រុមប្រឹក្សាខេត្ត មន្រ្តីសុខាភិបាល មន្រ្តីរាជការកងកំលាំង ជួរមុខជុំវិញខេត្ត បានអញ្ជើញទៅទទួលចាក់វ៉ាក់សាំង ដូសទី 3 ឬដូសជម្រុញ (AstraZeneca) ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ។

លោកជំទាវ បាន ស្រីមុំ ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការទូទាំងខេត្តប៉ៃលិនទាំងមូល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ដែលជានិច្ចកាលបានស្វះស្វែងរកវ៉ាក់សាំងការពារជំងឺកូវីដ19 ជាជំនួយក្តី ឬការបញ្ជាទិញក្តីពីបណ្តាប្រទេសជាមិត្ត យកមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដែលទាំងនេះ បានស បញ្ជាក់ពីការគិតគូរខ្ពស់បំផុតចំពោះសុខុមាលភាព របស់មន្ត្រីរាជការជួរមុខ ពិសេសប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស។

Leave a Reply

Your email address will not be published. Required fields are marked *