ព័ត៌មានជាតិ

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ចាប់ដំណើរការបើកកម្មវិធីចាក់វ៉ាក់សាំងកូវីដ19 (អាស្រ្តាហ្សេនីកា) ជាដូសជម្រុញ ឬដូសទី3 ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល និងមន្ត្រីជួរមុខនៅទូទាំងខេត្ត។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ចាប់ដំណើរការបើកកម្មវិធីចាក់វ៉ាក់សាំងកូវីដ19 (អាស្រ្តាហ្សេនីកា) ជាដូសជម្រុញ ឬដូសទី3 ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល និងមន្ត្រីជួរមុខនៅទូទាំងខេត្ត។

នៅព្រឹកថ្ងៃទី8 ខែសីហា ឆ្នាំ2021 ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញសំណេះសំណាលក្នុងពិធីបើកកម្មវិធីចាក់វ៉ាក់សាំងកូវីដ19 (អាស្រ្តាហ្សេនីកា) ជាដូសជម្រុញ ឬដូសទី3 សម្រាប់មន្ត្រីរាជការស៊ីវិល និងមន្ត្រីជួរមុខនៅទូទាំងខេត្តបាត់ដំបង។

ឯកឧត្តម ងួន រតនៈ ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការនិងប្រជាពលរដ្ឋទូទាំងខេត្តបាត់ដំបង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំប្រឹងប្រែងស្វែងរកវ៉ាក់សាំងកូវីដ19 ដេីម្បីប្រជាពលរដ្ឋកម្ពុជា។

Leave a Reply

Your email address will not be published. Required fields are marked *