លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ចាប់ដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ19 ប្រភេទវ៉ាក់សាំង (អាស្ត្រាហ្សេនីកា)ដូសជម្រុញ ឬដូសទី3 ជូនមន្ត្រីរាជការជួរមុខទូទាំងខេត្តកោះកុង។
នៅព្រឹកថ្ងៃទី8 ខែសីហា ឆ្នាំ ២០២១ នេះ អាជ្ញាធរខេត្តកោះកុង បានចាប់ផ្តើមប្រតិបត្តិការចាក់ជូនមន្ត្រីរាជការទូទាំងខេត្ត ដែលមានចែកចេញជា3 តំបន់ផ្សេងៗគ្នា
ទី1-ក្រុងខេមរភូមិន្ទ ទីតាំងនៅកាកបាទក្រហមកម្ពុជាខេត្តកោះកុង។
ទី2-ស្រុកគិរីសាគរ ទីតាំងនៅឃុំភ្ញីមាស។
ទី3-ស្រុកស្រែអំបិល ទីតាំងនៅឃុំបឹងព្រាវ។
ក្នុងនាមមន្ត្រីរាជការទូទាំងខេត្តកោះកុង លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជានិច្ចកាលតែងតែរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ។