ព័ត៌មានជាតិ

ក្រសួងបរិស្ថាន បានកំណត់យកថ្ងៃពុធ ជាថ្ងៃធ្វើតេស្ត ជារៀងរាល់សប្តាហ៍ដោយចាប់ពីថ្ងៃទី 28 ខែកក្កដា ឆ្នាំ 2021 នេះតទៅ។

ក្រសួងបរិស្ថាន បានកំណត់យកថ្ងៃពុធ ជាថ្ងៃធ្វើតេស្ត ជារៀងរាល់សប្តាហ៍ដោយចាប់ពីថ្ងៃទី 28 ខែកក្កដា ឆ្នាំ 2021 នេះតទៅ។

នៅទីស្តីការក្រសួងបរិស្ថាន បានរៀបចំកម្មវិធីពិនិត្យសំណាកជួនដល់ ឯកឧត្តម លោកជំទាវ និងអស់លោក លោកស្រីជាមន្ត្រីរាជការ ដែលមកបំពេញការងារតាមវេនប្រចាំការ ដោយប្រើឧបករណ៍តេស្តរហ័ស (Rapid Test) ការពិនិត្យសំណាកដល់មន្ត្រីរាជការ គឺក្នុងគោលបំណងចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ19 និងដើម្បីងាយស្រួលគ្រប់គ្រងកំណត់មុខសញ្ញានៃការកើតឡើងដែលមិនដឹង និងបង្ការទុកជាមុន។

យ៉ាងណាមិញ ក្រសួងបរិស្ថាន អំពាវនាវដល់មន្ត្រីរាជការទាំងអស់ មេត្តាបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុវត្ថិភាពជាចម្បងគឺ ( 3កុំ និង3 ការពារ ) និងគោលការណ៍ណែនាំនានារបស់ក្រសួងសុខាភិបាល ដើម្បីបង្កើនស្មារតីប្រុងប្រយ័ត្ន ក្នុងការរក្សាសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារទាំងអស់គ្នា៕ប្រភព: ក្រសួងបរិស្ថាន

Leave a Reply

Your email address will not be published. Required fields are marked *